កិច្ចពិគ្រោះពិភាក្សាផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិកបើកធ្វើនៅក្រុងញូវយ៉ក សហរដ្ឋអាមេរិក
Cambodia News
ថ្ងៃទី២០ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោកHe Lifeng ប្រធានភាគីចិនសម្រាប់កិច្ចពិគ្រោះពិភាសក្សាផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិកនិងជាឧបនាយករដ្ឋមន្ត្រីចិននិងលោកScott Bessentប្រធានភាគីអាមេរិកសម្រាប់កិច្ចពិគ្រោះពិភាសក្សាផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិកនិងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកនិងលោកJamieson Greerតំណាងពាណិជ្ជកម្មអាមេរិកបានធ្វើកិច្ចពិគ្រោះពិភាក្សាផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៅក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ភាគីទាំងពីរបានចាត់ទុកគំនិតឯកភាពសំខាន់របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរជាគោលការណ៍ណែនាំ ប្រកាន់ខ្ជាប់គោលការណ៍គោរពគ្នាទៅវិញទៅមក រួមរស់ដោយសន្តិសហវិជ្ជមាន កិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ ដោយបានផ្លាស់ប្តូរមតិយោបល់យ៉ាងស្មោះត្រង់ ស៊ីជម្រៅនិងមានលក្ខណៈស្ថាបនាស្តីពីបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្មដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា ដូចជាជាការអនុវត្តគំនិតឯកភាពដែលឈានដល់ក្នុងកិច្ចពិគ្រោះពិភាក្សាជាច្រើនលើក និងការជំរុញការវិនិយោគផ្នែកពាណិជ្ជកម្មទ្វេភាគីជាដើម ព្រមទាំងធ្វើកិច្ចសន្ទនាស្តីពីបញ្ហាពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិតផងដែរ៕

