ពិធីបើកមហោស្រពភាពយន្តអន្តរជាតិផ្លូវសូត្រលើកទី ១៣ បានប្រារព្ធធ្វើ
Cambodia News
នៅថ្ងៃទី ១៩ ខែកញ្ញា ពិធីបើកមហោស្រពភាពយន្តអន្តរជាតិផ្លូវសូត្រលើកទី ១៣ ដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងរដ្ឋបាលប្រជាជនខេត្ត Shaanxi និងរដ្ឋបាលប្រជាជនខេត្ត Fujian បានប្រារព្ធធ្វើនៅទីក្រុង Xi’an ខេត្ត Shaanxi ។
លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូដោយលើកឡើងថា ឆ្នាំនេះគឺជាខួបទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងអេហ្ស៊ីប ។ ខណៈពេលដែលលោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃឆ្នាំ ២០២៦ ព្រមទាំងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកៀហ្ស៊ីស៊ីស្ថាននិងអេហ្ស៊ីប ពិធីសម្ពោធការចាក់ផ្សាយភាពយន្តឯកសាររឿង«ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត»(ប្រែជាពហុភាសា)និង(ប្រែជាភាសាអារ៉ាប់)ដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានប្រារព្ធធ្វើនៅប្រទេសកៀហ្ស៊ីស៊ីស្ថាននិងអេហ្ស៊ីបដោយឡែកពីគ្នា លោក Sadyr Japarov ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាននិងលោក Abdel Fattah El-Sisi ប្រធានាធិបតីអេហ្ស៊ីបានផ្ញើសារលិខិតអបអរសាទរការចាក់ផ្សាយកម្មវិធីនេះ ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរីករាយចាប់ដៃគ្នាជាមួយមិត្តរួមអាជីពក្នុងមជ្ឈដ្ឋានជាតិនិងអន្តរជាតិដើម្បីបង្ហាញពីភាពទាក់ទាញនៃវប្បធម៌ចិនតាមរយៈរឿងរ៉ាវនៃផ្លូវសូត្រថ្មី ក៏ដូចជារួមចំណែកជាកម្លាំងក្នុងការជំរុញការកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ ៕


