ការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​ចិន​បើកធ្វើ​កិច្ចប្រជុំ ​ដើម្បី​ពិភាក្សាអំ​ពី​ឯកសារ​ដែល​គ្រោង​នឹង​ដាក់​ជូន​​កិច្ចប្រជុំពេញអង្គ​លើកទី៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០​ធ្វើ​​ការពិនិត្យ​ពិភាក្សា​

ថ្ងៃទី ២១ ខែ​កញ្ញា  ​ការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​ចិន​បាន​​បើកធ្វើ​កិច្ចប្រជុំ ​ដើម្បី​សិក្សា​អំពី​បញ្ហា​សំខាន់​ស្តី​ពី​ការ​​ជំរុញ​ការ​គ្រប់គ្រងបក្ស​យ៉ាង​តឹង​រ៉ឹង​ដោយ​គ្រប់ជ្រុងជ្រោយឱ្យ​បាន​ជាប់លាប់ ​ក្រោម​អធិបតីភាព​របស់​​លោក ​ Xi Jinping ​អគ្គលេខាធិការ​នៃ​គណៈកមា្មធិការ​មជ្ឈិមបក្សកុម្មុយនីស្តចិន​​។

កិច្ចប្រជុំ​បានសម្រេចចិត្តថា  ​កិច្ចប្រជុំពេញអង្គ​លើកទី៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ ​នឹង​បើកធ្វើ​នៅក្រុងប៉េកាំង​ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៩ ខែតុលា​ខាង​មុខ​នេះ។

ការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​ចិន​បាន​ស្តាប់​របាយ​ការណ៍​​ការងារ​អំពី​ការប្រមូលផ្តុំ​មតិយោបល់​ក្នុង​ក្រប​ខណ្ឌ​ទាំងក្នុងបក្ស​និង​ក្រៅបក្ស​ដែលពាក់ព័ន្ធនឹង​សេចក្តីព្រាង​នៃ ​  « សេចក្តីសម្រេច​ចិត្ត​របស់​​មជ្ឈិម​​បក្ស​កុម្មុយនីស្ត​ចិន​អំពី​បញ្ហា​​សំខាន់ៗ​ដែល​ពាក់ព័ន្ធ​នឹង​ការ​​ជំរុញ​ការ​គ្រប់គ្រងបក្ស​យ៉ាង​តឹង​រ៉ឹង​ដោយ​គ្រប់ជ្រុងជ្រោយឱ្យ​បាន​ជាប់លាប់ ​​ » ​​ដោយបាន​សម្រេច​ចិត្តថា  ​​សេចក្តីព្រាង​នេះ​​នឹង​ធ្វើ​ការ​កែសម្រួល​តាម​​សំណើ​​នៃ​កិច្ចប្រជុំ​លើកនេះ​ ​រួចហើយ​នឹង​ដាក់​​ជូន​​កិច្ចប្រជុំពេញអង្គ​លើកទី៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ ​ដើម្បី​ពិនិត្យ​ពិភាក្សា៕​​​

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close