WHO ៖ ប្រទេសចំនួន៤៤ហើយត្រូវបានរកឃើញថាមានវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីនៅឥណ្ឌា​

សារព័ត៌មាន Cambodia News/

ហ្សឺណែវ (១២ ឧសភា ២០២១) ៖ តាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន នៅថ្ងៃពុធនេះ អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា រហូតមកដល់ពេលនេះវីរុស COVID-19 បំប្លែងខ្លួនថ្មី B.1.617 ដែលកំពុងលុកលុយប្រទេសឥណ្ឌាត្រូវបានរកឃើញនៅក្នុងប្រទេសចំនួន៤៤ហើយ។

អង្គការសុខភាពពិភពលោក បានគូសបញ្ជាក់ថា វីរុសបំប្លែងខ្លួនថ្មី B.1.617 ដែលគេជឿជាក់ថា មានប្រភពដើមនៅក្នុងប្រទេសឥណ្ឌា ត្រូវបានរកឃើញនៅក្នុងសំណាកច្រើនជាង ៤,៥០០សំណាក នៅក្នុងប្រទេសចំនួន៤៤ មកពីគ្រប់តំបន់ទាំងអស់របស់ WHO នៅជុំវិញពិភពលោក។

បើតាមក្រុមអ្នកជំនាញជាច្រើនជឿថាវីរុសបំប្លែងខ្លួនថ្មី B.1.617 គឺជាមូលហេតុមួយនៅពីក្រោយការផ្ទុះឡើងនូវករណីឆ្លងយ៉ាងគំហុកនៅក្នុងប្រទេសឥណ្ឌា និងមានភាពកាចសាហាវ ក៏ដូចជាចម្លងយ៉ាងលឿនរហ័សជាងវីរុសដើមរបស់វា៕

 

Related Articles

Back to top button
Close
Close