លោកXi Jinpingឆ្លើយតបសារលិខិតរបស់យុវនិស្សិតដែលមកពីសកលវិទ្យាល័យចំនួន១០របស់សហរដ្ឋអាមេរិក
Cambodia News
នាពេលថ្មីៗនេះ លោកXi Jinpingប្រធានរដ្ឋចិនបានឆ្លើយតបសារលិខិតរបស់យុវនិស្សិតមកពីសកលវិទ្យាល័យចំនួន១០របស់សហរដ្ឋអាមេរិកដែលបានចូលរួមសកម្មភាពផ្លាស់ប្តូរយុវជនរវាងចិននិងអាមេរិកនៅប្រទេសចិន។
លោកXi Jinpingបានលើកឡើងថា ខ្ញុំរីករាយណាស់ដែលដឹងថា អ្នកទាំងអស់គ្នាមានដំណើរកម្សាន្តនៅប្រទេសចិនប្រកបដោយភាពរីករាយនិងពិបាកបំភ្លេចបាន។ខ្ញុំមានក្តីសោមន្សរីករាយយ៉ាងខ្លាំងចំពោះក្តីស្រឡាញ់របស់អ្នកទាំងអស់គ្នាចំពោះអរិយធម៌ចិននិងការរំពឹងទុកសម្រាប់កិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសចិននិងសហរដ្ឋអាមេរិក ហើយមានឆន្ទៈធ្វើជាបេសកជនមិត្តភាពឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក។
លោកXi Jinpingបានសង្កត់ធ្ងន់ថា យុវជនចិននិងអាមេរិករស់នៅលើភពផែនដីតែមួយ និងមានបេសកកម្មរួមនៅក្នុងយុគសម័យនេះ។សង្ឃឹមថា អ្នកទាំងអស់គ្នានឹងបន្តធ្វើការជាមួយយុវជននៃប្រទេសទាំងពីរ ខិតខំប្រឹងប្រែងក្លាយជាអ្នកបន្តវេន អ្នកថែរក្សានិងអ្នកអភិវឌ្ឍនៃកិច្ចសហប្រតិបត្តិការមិត្តភាពរវាងចិននិងអាមេរិក ព្រមទាំងចាប់ដៃគ្នាជំរុញការយល់ដឹងគ្នានិងភាពស្និទ្ធស្នាលរវាងប្រជាជននៃប្រទេសទាំងពីរ និងធ្វើឱ្យទំនាក់ទំនងទ្វេភាគីមានភាពយូរអង្វែងនិងប្រកបដោយស្ថិរភាព ដើម្បីរួមចំណែកជាកម្លាំងយុវវ័យក្នុងការកសាងពិភពលោកកាន់តែល្អប្រសើរ៕


