Cambodia News
-
ប្រជាពលរដ្ឋតវ៉ាទាមទារឲ្យក្រសួងយុត្តិធម៌ប្រកាន់នូវយុត្តិធម៌ដោយមិនលម្អៀង
Cambodia News ភ្នំពេញ៖ នៅថ្ងៃទី០៦ ឧសភានេះ ប្រជាពលរដ្ឋ ដែលមានបញ្ហាទំនាស់ដី ធ្លី បាននាំគ្នាទៅធ្វើការតវ៉ាប្រឆាំងនៅមុខក្រសួងយុត្តិធម៌កម្ពុជា ដើម្បីទាមទារឲ្យក្រសួងយុត្តិធម៌នេះប្រកាន់នូវយុត្តិធម៌ មិនលម្អៀង ក្នុងការដោះស្រាយទំនាស់គ្រប់រូបភាព។
Read More » -
ម៉ូតូបុកម៉ូតូបាក់ជើងទាំង ២នាក់ម្ដាយនិងកូនស្រី
Cambodia News ភ្នំពេញ៖ កាលពីវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី៥ ខែឧសភា ក្មេងស្រី អាយុ ២ឆ្នាំកន្លះបានបាក់ជើងឆ្វេងម្ខាង ចំណែក ស្ត្រីជាម្ដាយក៏បាក់ជើងខាងឆ្វេងផងដែរក្នុងករណីគ្រោះថ្នាក់ចរាចរ រវាងម៉ូតូនឹងម៉ូតូ បុកគ្នា នៅតាម បណ្ដោយផ្លូវជាតិលេខ១ ជិតផ្លូវចូលវត្តមុន្នី ក្នុងភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌមានជ័យ។
Read More » -
លោក ហ៊ុន សែន មានបំណងកាន់អំណាច រហូតដល់អាយុ ៧៤ឆ្នាំ
Cambodia News កំពង់ស្ពឺ ៖ នៅក្នុងពិធីបើកការដ្ឋានផ្លូវ ជាតិលេខ៤៤ ខេត្ដកំពង់ស្ពឺ នាព្រឹកថ្ងៃទី៦ ខែឧសភា នេះ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានប្រកាសថា នឹងគ្រង តំណែង រហូតដល់ អាយុចន្លោះពី៧៤ដល់ ៧៦ ដូចអតីតនាយករដ្ឋមន្ដ្រីចិន…
Read More » -
ក្មេង ស្ទាវពីរក្រុមដេញកាប់គ្នាបណ្ដាលឲ្យយុវជនម្នាក់រងរបួសធ្ងន់
Cambodia News ភ្នំពេញ ៖ កាលពីវេលាម៉ោង ២២ នឹង ៤០ នាទីយប់ថ្ងៃទី០៥ ខែឧសភា ក្រុមក្មេងទំនើងពីរក្រុម បានជិះម៉ូតូដេញកាប់គ្នា បណ្ដាលឲ្យយុវជនម្នាក់រងរបួសហូរឈាមស្រោចខ្លួន នៅចំណុចមុខម៉ូឌែល ២ ផ្លូវជាតិលេខ ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។…
Read More » -
បុរស ៣នាក់ត្រូវរថយន្ត បុកពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់
Cambodia News ភ្នំពេញ៖ កាលពីវេលាម៉ោង ២២នឹង ១០ នាទីយប់ថ្ងៃទី ០៥ ខែឧសភា បុរស បីនាក់ ជិះម៉ូតូមួយគ្រឿងឌុបគ្នាចេញពីកោះពេជ្រ រងរបួសធ្ងន់ស្រាល នៅចំណុចស្តុបបូកគោ ផ្លូវព្រះមុនីវង្ស កែងផ្លូវម៉ៅសេទុង សង្កាត់បឹងកេងកងទី ១ ខណ្ឌចំការមន ។
Read More » -
រថយន្តកុងតឺន័រ បុករ៉ឺម៉កដឹកត្រី បណ្តាលឲ្យម្នាក់ស្លាប់
Cambodia News ភ្នំពេញ៖ កាលពី វេលាម៉ោង ១៤នឹង០០នាទីរសៀល ថ្ងៃទី៣ ខែឧសភា បុរសជនជាតិវៀតណាម២នាក់ ម្នាក់ ស្លាប់យ៉ាងអាណោចអាធម័នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ដោយសារ រថយន្តកុងតឺន័របើកបុកពេញទំហឹង នៅតាមបណ្តោយផ្លូវទំនប់កប់ស្រូវ ស្ថិតក្នុងភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
Read More » -
កំពុងជិះម៉ូតូដួល ត្រូវរថយន្តកិនពីលើថែមស្លាប់
Cambodia News ភ្នំពេញ ៖ កាលពីវេលាម៉ោង២០ នឹង ០០នាទីយប់ថ្ងៃទី ០៣ ខែឧសភា យុវជនម្នាក់បានស្លាប់បាត់បង់ជីវិត ដោយសារហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ នៅតាមបណ្ដោយផ្លូវជាតិលេខ ១ ត្រង់ចំណុចមុខសាលាសង្កាត់ វាលស្បូវ ស្ថិតក្នុងភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌមានជ័យ។
Read More » -
កូរ៉េខាងជើងកាត់ទោសពលរដ្ឋអាមេរិកដាក់ក្នុងជំរំលត់ដំរយៈពេល១៥ឆ្នាំ
កូរ៉េខាងជើងបានកាត់ទោសពលរដ្ឋអាមេរិក ម្នាក់ ដាក់ក្នុងជំរំលត់ដំ រយៈពេល ១៥ឆ្នាំ ដោយចោទពីបទវិច្ឆេទកម្មប្រឆាំងនឹងរដ្ឋកូរ៉េខាងជើង។ នេះបើយោងតាមការប្រកាសរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍នេះ។ ការកាត់ទោសពលរដ្ឋអាមេរិកនេះ ធ្វើឡើង នៅក្នុងពេលដែលកូរ៉េខាងជើង កំពុងមានភាពតានតឹងជាមួយនឹងសហរដ្ឋអាមេរិក។
Read More » -
រោងចក្រវាយនភណ្ឌបើកទ្វារឡើងវិញ ៨ថ្ងៃ ក្រោយការបាក់រលំអគារមួយ
នៅថ្ងៃព្រហស្បតិ៍ ទី២ ឧសភានេះ វិស័យវាយនភណ្ឌនៅក្នុងប្រទេសបង់ក្លាដែសបានចាប់ផ្តើមបើកទ្វារឲ្យ កម្មករចូលធ្វើការឡើងវិញ បន្ទាប់ពីបានបិទទ្វារអស់រយៈពេល៨ថ្ងៃមក។ ការបិទទ្វារដោយសារតែមានព្រឹត្តិការណ៍បាក់រលំអគារមួយដែលបានបណ្តាល ឲ្យមានមនុស្សស្លាប់ យ៉ាងតិច ៤២៩នាក់ និងរបួសជាច្រើននាក់ផ្សេងទៀត។ គឺជាគ្រោះថ្នាក់មួយដែលបង់ក្លាដែសមិនធ្លាប់ប្រទះទេនៅក្នុង ប្រវត្តិនៃប្រទេសក្រីក្រនៅអាស៊ីខាងត្បូងមួយនេះ។
Read More » -
ពលរដ្ឋអាមេរិកភាគច្រើនមិនចង់ឲ្យអាមេរិកលូកដៃធ្វើអន្តរាគមន៍ក្នុងវិបត្តិនៅស៊ីរី
ការស្ទាបស្ទង់មតិមួយ កាលពីថ្ងៃពុធម្សិលមិញ បង្ហាញថា ពលរដ្ឋអាមេរិកភាគច្រើនលើសលប់ មិនចង់ឲ្យសហរដ្ឋអាមេរិកលូកដៃចូលធ្វើអន្តរាគមន៍ នៅក្នុងវិបត្តិនៅស៊ីរីនោះទេ បើទោះបីជារបបដឹកនាំរបស់លោកបាស្ហា អាល់អាសាដ ប្រើអាវុធគីមីទៅលើក្រុមឧទ្ទាមស៊ីរីក៏ដោយ។ លទ្ធ ផលនៃការស្ទាបស្ទង់មតិនេះអាចជាសារមួយ ទៅកាន់លោកអូបាម៉ា ដែលប៉ុន្មានថ្ងៃមកនេះ កំពុងពិចារណាអំពីចំណាត់ការទៅនឹងព័ត៌មានដែលថា មានការប្រើអាវុធគីមីនៅក្នុងប្រទេសស៊ីរី។
Read More »