រថ​យន្ត​កុង​តឺន័រ​ បុក​រ៉ឺម៉ក​ដឹក​ត្រី​ បណ្តាល​ឲ្យ​ម្នាក់​ស្លាប់​

Cambodia News

ភ្នំពេញ៖ កាលពី វេលាម៉ោង ១៤នឹង០០នាទីរសៀល ថ្ងៃទី៣ ខែឧសភា​ បុរស​​​​ជន​ជាតិ​វៀត​ណាម​២​នាក់​ ម្នាក់​ ស្លាប់​យ៉ាង​អាណោច​អាធម័​នៅ​នឹង​កន្លែង​កើត​ហេតុ ​និង​ម្នាក់​ទៀត​រង​របួស​ធ្ងន់​ ដោយ​សារ​ រ​ថ​យន្តកុ​ង​តឺន័រ​បើក​បុក​ពេញ​ទំហឹង ​នៅតាមបណ្តោយផ្លូវទំនប់កប់ស្រូវ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​រាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ជនជាតិវៀតណាមម្នាក់ ដែលស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ ឈ្មោះ ភើន អាយុ​៣០​ឆ្នាំ មុខរបរដឹកត្រីឲ្យម៉ូយ និង​ម្នាក់​ទៀត​ជា​ជនជាតិខ្មែរ ឈ្មោះ ឡូម អាយុ២០ឆ្នាំ មុខ​របរ​ជា​អ្នក​ដឹក​ត្រីដូចគ្នា រងរបួសធ្ងន់។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបាន​ឃើញ បុរស​រង​គ្រោះ​ពីរ​នាក់​ខាង​លើនេះ ជិះរ៉ឺម៉កម៉ូតូដឹកត្រី តាម​បណ្តោយផ្លូវទំនប់ទឹក ក្នុងទិសដៅពីលិចទៅកើត ដោយ​ល្បឿន​យ៉ាងលឿន ខណៈបើកមកដល់ចំណុចកើតហេតុខាងលើ រ៉ឺម៉កម៉ូតូ ដឹក​ត្រី​បាន​ជ្រុល​ចង្កូត​ចូល​ទៅ​ផ្លូវខាងឆ្វេងដៃ ក៏បុកគ្នាជាមួយរថយន្តកុងតឺន័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-8935 ដែល​បើក​បរ បញ្រ្ចាសទិស នឹងលឿនដូចគ្នា លាន់សូប្រាវ បណ្តាលឲ្យស្លាប់ម្នាក់ និង​ម្នាក់​ទៀត​រង​របួស​ធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។

ក្រោយពីកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋាន និងនគរបាលចរាចរ បាន​ចុះ​មក​អន្តរាគមន៍​វាស់​វែង ស្ទូចយករថយន្តបង្ក និងររ៉ឺម៉ក ទៅ​រក្សា​ទុក​នៅ​អធិកា​រដ្ឋាន​នគរ​បាល​ចរាចរ​ជើង​គោក​រាជធានី​ភ្នំពេញ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕ ហេង នាង

art12.1

Related Articles

Back to top button
Close
Close