បុរស ៣​នាក់​ត្រូវ​រថ​យន្ត​ បុក​ពេញ​ទំហឹង​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​

Cambodia News

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង ២២​នឹង ១០ នាទី​យប់​ថ្ងៃទី ០៥ ខែ​ឧសភា ​បុរស បី​នាក់​ ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុប​គ្នា​ចេញពី​កោះ​ពេជ្រ  ​រង​របួស​ធ្ងន់​ស្រាល នៅ​ចំណុច​ស្តុ​ប​បូកគោ ផ្លូវ​ព្រះមុនីវង្ស កែង​ផ្លូវ​ម៉ៅ​សេទុង សង្កាត់​បឹង​កេងកង​ទី ១ ខណ្ឌ​ចំការមន ។​

យោង​តាម​ប្រភព​ព័ត៌មាន  មុន​ពេល​កើតហេតុ​គេ​សង្កេតឃើញ​បុរស​បី​នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ សង់​កូរ៉េ ពណ៌​ក្រហម​តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង ក្នុង​ទិសដៅ​ពី​កើ​តទៅ​លិច លុះ​ជិះ​មកដល់​ចំណុច​កើតហេតុ​ក៏​ត្រូវ​រថយន្ត​ឡិច​ស៊ី​ស​៤៥០ មួយ​គ្រឿង​មិន​ស្គាល់ ស្លាក​លេខ បាន​បើក​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ជនរងគ្រោះ​ពេញទំហឹង​តែ​ម្តង បណ្ដាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​បី​នាក់​ត្រូវ​រង​របួស​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ មន្ទីរពេទ្យ​ភ្លាមៗ​។

ក្រោយពី​កើតហេតុ​រថយន្ត​បង្កហេតុ​បាន​បើក​រត់​គេច​ខ្លួន​ទាំង​អូស​ម៉ូតូ​ របស់​ជនរងគ្រោះ​ទៅតាម​រថយន្ត​រហូត​ទៅ​ចំណុច​ផ្លូវ​លេខ ៦៣ កែង​ផ្លូវ​លេខ ៣០៦ សង្កាត់​បឹង​កេងកង​ទី ១ ខណ្ឌ​ចំការមន ទើប​ម៉ូតូ​ជនរងគ្រោះ​ខ្ទាត​ចេញពី​រថយន្ត​ប​ង្កេ​ង​ហេតុ ហើយ​រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន​រត់​គេច​ខ្លួន​បាត់៕ ហេង នាង​

art3.2

Related Articles

Back to top button
Close
Close