សម​ រង្ស៊ី ​ទទួច​ឲ្យ​ ហ៊ុន ​សែន ​ផ្តល់​លុយ​យ៉ាង​ហោច​ណាស់​ ៦០០​បាត ​ដល់​ជន​ចំណាក​ស្រុក​

ហេង នាង/

សារព័ត៌មាន​យុវវ័យថ្មី​/Cambodia News/

ភ្នំ​ពេញ​ (១៣ មិថុនា ២០១៤) លោក​ សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ នៅ​ថ្ងៃ​សុក្រ នេះ​ បាន​ផ្តល់​ប្រាក់ម្នាក់ ៦០០បាត​ ដល់​ជនចំ​ណាកស្រុក​ប្រមាណជាង​ ៥០នាក់​ ដែល​ថៃ​បាន​បញ្ជូន​មក​ប្រទេស​កម្ពុជាវិញ​នៅ​ក្នុង​សប្តាហ៍​នេះ​  ហើយ​លោក បាន​ទទួច​ឲ្យ លោក ​ហ៊ុន សែន​ ក្នុង​នាមជារាជរដ្ឋាភិបាល​ត្រូវ​ផ្តល់​ទឹក​ប្រាក់យ៉ាង​ហោច​ណាស់ ៦០០បាត ​ឲ្យ​ជន​ចំ​ណាកស្រុក​ទាំង​អស់​ដែល​ថៃ​បញ្ជូន​មក​វិញ​។

លោក ​សម ​រង្ស៊ី ​ប្រ​ធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ ថ្លែង​នៅ​ក្នុង​សន្និ​សីទ​កាសែត​នៅ​ឯ​ទី​ស្នាក់​ការ​គណ​បក្ស​សង្គ្រោះ​ជាតិ​នាព្រឹក​ថ្ងៃ​ទី​១៣ ​ខែ​មិថុនា ​ឆ្នាំ២០១៤។
លោក ​សម ​រង្ស៊ី ​ប្រ​ធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ ថ្លែង​នៅ​ក្នុង​សន្និ​សីទ​កាសែត​នៅ​ឯ​ទី​ស្នាក់​ការ​គណ​បក្ស​សង្គ្រោះ​ជាតិ​នាព្រឹក​ថ្ងៃ​ទី​១៣ ​ខែ​មិថុនា ​ឆ្នាំ២០១៤។

ថ្លែង​នៅ​ក្នុង​សន្និសីទកាសែតនៅ​ឯទី​ស្នាក់​ការ​គណបក្សសង្គ្រោះជាតិ​ លោក​ សម រង្ស៊ី បាន​និយាយ​ថា រដ្ឋាភិបាល​ត្រូ​វតែ​ទទួល​ខុសត្រូវ​ដល់​ប្រជាជន​ទាំង​នោះ​ ហើយ​ស្វះស្វែង​រក​ដី​ធ្លី​ឲ្យ​ពួក​គាត់​រស់នៅ​​ធ្វើ​ស្រែ​ចំ​ការ។

លោក សមរង្ស៊ី បាន​បន្ត​ថា អាជ្ញាធរថៃ​បាន​បញ្ជូន​ពល​រដ្ឋ​ខ្មែរ​ដែល​រស់​នៅ​ នឹង​ធ្វើ​ការ​ខុស​ច្បាប់​ឲ្យ​កម្ពុជា​វិញ​ ហើយ​លោក​បាន​ទទួច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ដូច​គ្នា​នឹង​អាជ្ញាធរ​ថៃ​ដែរ​ ដោយ​បញ្ជូន​ជន​ជាតិ​វៀត​ណាម​ ដែល​កំ​ពុង​រស់​នៅ​ នឹង​ធ្វើ​ការ​ខុសច្បាប់នៅ​កម្ពុជា។

លោក​ សម រង្ស៊ី​ បាន​បញ្ជាក់ថា ថ្ងៃ​នេះ​លោក​នឹង​ផ្ញើរលិខិតមួយ​ច្បាប់​ជួន​នាយក​រដ្ឋ​មន្ត្រី​យោធា​ថៃ ដោយ​អំពាវ​នាវឲ្យ​មាន​មនុស្ស​ធម៌ មេតាធម៌ ការ​យោកយល់​ ការសន្តោស និង​ការ​គោរព​សិទ្ធមនុស្ស​ក្នុង​ការ​បញ្ជូន​ពល​រដ្ឋ​កម្ពុជា​មក​ប្រទេស​វិញ​ ។

គូបញ្ជាក់​ថា នៅ​ដើមសប្តាហ៍នេះ​មាន​ពលរដ្ឋ​ខ្មែរ​ជាង​ ២ម៉ឺន​នាក់ត្រូវ​បាន​អាជ្ញាធរថៃ​បង្ខំ​ឲ្យ​វិល​មក​ស្រុក​វិញ​ ដោយ​សំ​អាង​ពី​បញ្ហាសន្ថិសុខ​ផ្ទៃ​ក្នុង​ ហើយ​កាល​ពី​ម្សិល​មិញ​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ បាន​បញ្ជាឲ្យ​យោធា បញ្ចេញ​ឡាន​ ១៥០​គ្រឿង ដើម្បី​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​ ពលរដ្ខ​ទាំង​នោះ​ត្រឡប់ទៅ​ស្រុកកំ​ណើរ​​វិញ។

​គួបញ្ជាក់ផងដែរថា យ៉ាង​ហោច​ណាស់​ក៏​មាន​ពល​រដ្ឋ​ខ្មែរ​ជាង​ ៥សែន​នាក់ដែរ ដែល​បាន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ តែ​តួលេខ​នេះ​អាច​ច្រើន​ជាង​នេះ​ ៕

2

Related Articles

Back to top button
Close
Close