Cambodia News
-
សមត្ថកិច្ច ចុះបង្ក្រាបទីតាំង ជួញដូរផ្លូវភេទ ឃាត់ខ្លួនមនុស្ស ប្រុស ស្រី ២៩នាក់
ភ្នំពេញ៖ កាលពីវេលាម៉ោងជាង៨ យប់ថ្ងៃទី៣១ តុលា ២០១៣ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស សហការជាមួយអង្គការ IGM បានចុះបង្ក្រាបទីតាំងជួញដូរផ្លូវភេទ ២កន្លែង នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ១កន្លែង និងខណ្ឌចំការមន១កន្លែង ។ សមត្ថកិច្ច បញ្ជាក់ថា ទីតាំងទី១ស្ថិតនៅចំណុចផ្ទះលេខ១៤៨ ហាងម៉ីចិន្ត ផ្លូវលេខ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ…
Read More » -
ពៅ បញ្ញាពេជ្រ រំភើបចិត្តស្ទើរស្រក់ទឹកភ្នែក ពេលចេញច្រៀងដំបូង
ភ្នំពេញ ៖ ក្រោយពីធ្លាក់ខ្លួនពិការអង្គុយតែលើរទេះរុញអស់រយៈពេលជាង១០ឆ្នាំ មកនេះ តារាចម្រៀងពៅ បញ្ញាពេជ្រ បានចូលរួមច្រៀងជាថ្មីក្នុងកម្មវិធីសប្បុរសធម៌មួយរៀបចំនៅសាកល វិទ្យាល័យបញ្ញាសាស្ត្រនៃរាជធានីភ្នំពេញកាលពីពេល ថ្មីៗនេះ ។ ក្នុង ឱកាសនោះពៅ បញ្ញាពេជ្រ បានទទួលការគាំទ្រពីប្រិយមិត្តទស្សនិកជនមិននឹកស្មានដល់ ក្នុងនោះអតីតតារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះ ក៏បានទទួលប្រាក់ឧបត្ថម្ភចំនួន៥០០ដុល្លារពីសប្បុរសជនដែលចូលទស្សនា ផងដែរ ។
Read More » -
លោក នួន ជា ប្រាប់តុលាការថា ខ្លួនមិនមានទោសអ្វីដូចការចោទប្រកាន់
ភ្នំពេញ៖ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៣ ជនជាប់ចោទ លោក នួន ជា បានប្រាប់អង្គសវនការថា លោកមិនមានទោសអ្វី ដូចការចោទប្រកាន់ទេ ហើយសហព្រះរាជអាជ្ញា មិនមានភ័ស្តុតាងគ្រប់គ្រាន់ ដើម្បីដាក់បន្ទុកលើរូបលោក។ អតីតអនុលេខាបក្សកុម្មុយនីស្ដកម្ពុជា លោក នួន ជា មានពេលវេលាចំនួន១ម៉ោង…
Read More » -
គួរធ្វើបែបណានៅពេលមានសត្វល្អិតចូលក្នុងត្រចៀក?
សុខភាព៖ ចំពោះ ប្រភេទសត្វល្អិត ដែលមានស្លាបចេះហើរនោះ ចូលចិត្តពន្លឺខ្លាំងណាស់ ដូច្នេះកាលបើមានសត្វល្អិតប្រភេទនេះចូលក្នុងរន្ធត្រចៀក ត្រូវប្រញាប់ប្រញាល់ ផ្អៀងក្បាលទៅម្ខាង ដោយត្រូវតម្រង់ត្រចៀកដែលសត្វល្អិតចូលនោះ ឆ្ពោះទៅរកពន្លឺព្រះអាទិត្យ ឬពន្លឺភ្លើង ហើយបើមានពន្លឺភ្លើងពិលឆ្លុះបញ្ចាំង ចូលក្នុងរន្ធត្រចៀក រឹតតែល្អ ពីព្រោះតាមធម្មតា សត្វល្អិតមានស្លាបទាំងនោះ ក្រោយពីបានឃើញពន្លឺហើយ ពិតជានឹងហើរចេញវិញហើយ។ សូមបញ្ជាក់ថា: ដាច់ខាតមិនត្រូវប្រើវត្ថុរឹង…
Read More » -
លោក ហ៊ុន សែន ទទួលជួបសវនាការជាមួយអគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក
ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៣ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យលោក តាលីប រីហ្វាយ (Taleb Rifai) អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោកចូលជួបសំដែងការគួរសម នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រី។ នៅក្នុង ជំនួបនេះ លោកបណ្ឌិត តាលីប…
Read More » -
លោក អ៊ឹម សួស្តី ៖ ការទាមទារ របស់គណបក្សប្រឆាំងជារឿងដដែលៗ
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ( គ.ជ.ប) លោក អ៊ឹម សួស្តី បានមានប្រសាសន៍ថា ការទាមទាររបស់គណបក្សប្រឆាំងឲ្យថ្នាក់ដឹកនំា គ.ជ.ប លាលែងពីតំណែងនោះ គឺជារឿងដដែលៗ ។ ការលើនេះ បន្ទាប់ពីគណបក្សសង្គ្រោះជាតិបានចេញលិខិតទាមទារជាលាយលក្ខណ៍អក្សរមួយច្បាប់នៅ ថ្ងៃទី៣១ តុលា ២០១៣ ឲ្យថ្នាក់ដឹកនំា …
Read More » -
អតីតនាយករដ្ឋមន្ត្រីជប៉ុនប្រឆាំងនឹងនយោបាយនុយក្លេអ៊ែររបស់បក្សឯង
អតីត នាយករដ្ឋមន្ត្រីស្តាំនិយមរបស់ជប៉ុន លោក កូអ៊ីហ្ស៊ូមី (Koizumi) ដែលនៅក្នុងគណបក្សជាមួយនឹងលោកស្ហ៊ីនហ្សូ អាបេ (ជានាយករដ្ឋមន្ត្រីកំពុងកាន់អំណាច) បានបង្ហាញ ដោយចំហ និងដោយត្រង់ៗ នូវជំហរប្រឆាំងនឹងនុយក្លេអ៊ែរ ក្នុងពេលដែលលោកនាយករដ្ឋមន្ត្រីបច្ចុប្បន្ន កំពុងតែព្យាយាមលក់បច្ចេកវិទ្យានុយក្លេអ៊ែរជប៉ុន ទៅបរទេស។
Read More » -
បារាំងនិងអាល្លឺម៉ង់ប្រតិកម្មតបនឹងមេចារកិច្ចអាមេរិក
នៅថ្ងៃអង្គារ នាយកទីភ្នាក់ងារសន្តិសុខជាតិអាមេរិក NSA លោក Keith Alexander បានអះអាងប្រាប់សភាអាមេរិកថា ព័ត៌មានចុះផ្សាយដោយសារព័ត៌មាននានានៅអឺរ៉ុប ដែលចោទថាអាមេរិកលួចស៊ើប ការណ៍ពលរដ្ឋអឺរ៉ុបក្នុងទ្រង់ទ្រាយ ធំនោះ ជាព័ត៌មានមិនពិត។
Read More » -
ប៉ូលិសប្រកាសចាប់ខ្លួនបានជនពាក់ព័ន្ធនឹងភេរវកម្មនៅទីលានធានអានមេន
នៅ ថ្ងៃពុធទី ៣០ តុលានេះ ប៉ូលិសចិន បានប្រកាសចាប់ខ្លួនបានសកម្មជនអ៊ីស្លាមជ្រុលនិយម៥នាក់ ដែលមានពាក់ព័ន្ធនឹងឧប្បត្តិហេតុគ្រោះថ្នាក់រថយន្តបុកឆេះនៅ ទីលានធានអានមេន កាលពីថ្ងៃចន្ទ។ គ្រោះថ្នាក់ឡានផ្ទុះឆេះ ចំកណ្តាលរដ្ឋធានី ជាបេះដូងអំណាចកុម្មុយនិស្តចិន ដែលប៉ូលិស ទើបទទួលស្គាល់ និងហៅ ជាផ្លូវការពេញមាត់ ថាជា ទង្វើភេរវកម្ម។
Read More » -
អាជ្ញាធរវៀតណាមចាប់ខ្លួនជនអូស្រ្តាលីពីរនាក់ដែលនាំគ្រឿងញៀនចូលប្រទេសវៀតណាម
អាជ្ញាធរមានសមត្ថកិច្ចនៅប្រទេសវៀតណាម ចាប់បានជនជាតិអូស្រ្តាលីពីរនាក់ពីបទជួញដូរគ្រឿងញៀន។
Read More »