Cambodia News
-
ក្រសួងធនធានទឹក ចេញសេចក្តីជូនដំណឹង ស្ដីពីបញ្ហាអាកាសធាតុ
ភ្នំពេញ៖ បន្ទាប់ពីបានធ្វើការតាមដាន និងព្យាករណ៍លើស្ថាភាពអាកាសធាតុរួចមកក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជនឲ្យបានជ្រាបថា គិតមកដល់ម៉ោង ១៦:០០ រសៀលថ្ងៃទី ១ ខែវិច្ចការ ឆ្នាំ២០១៣ នេះ ព្យុះឈ្មោះ ក្រសា បាននិងកំពុងស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង។
Read More » -
ស្ត្រីម្នាក់ត្រូវប្តី ចាក់ និងអារក សម្លាប់ ទុកសពចោល លើផ្ទះ ជាមួយកូនតូច
ភ្នំពេញ៖ កាលថ្ងៃ ទី០៣ ខែវិច្ឆិកា ស្ត្រីម្នាក់ ត្រូវស្វាមី យកកាំបិតចាក់ និងអារក សម្លាប់ រួចទុកសពក្នុងថ្លុកឈាមនៅលើផ្ទះជួលលេខ១២១៥បេ ស្ថិតក្នុងភូមិ ឬស្សី១ សង្កាត់ស្ទឹង មានជ័យ ខណ្ឌមានជ័យ ជាមួយកូនប្រុសអាយុទើប៥ឆ្នាំ សង្ស័យផ្តើមចេញពីជម្លោះ ព្រោះរឿងផិតក្បត់។ សមត្ថកិច្ចបានបញ្ជាក់ថា នារីរងគ្រោះ…
Read More » -
អាវុធគីមីរបស់ស៊ីរីត្រូវអង្គការអន្តរជាតិចូលគ្រប់គ្រងបានទាំងស្រុង
នៅមួយថ្ងៃមុនកាលកំណត់ អង្គការអន្តរជាតិដើម្បីការហាមឃាត់អាវុធគីមីបានប្រកាសឲ្យដឹង ជាផ្លូវការ កាលពីថ្ងៃព្រហស្បតិ៍ទី ៣១តុលា ថា គេបានចូលគ្រប់គ្រង និងបិទចាក់សោរ មិនឲ្យរដ្ឋាភិបាលស៊ីរីអាចយកវត្ថុធាតុគីមី និងអាវុធគីមីទៅប្រើប្រាស់ទៀតបាន។ នេះ ជាដំណឹងវិជ្ជមានមួយ សម្រាប់សន្និសីទអន្តរជាតិទីពីរដើម្បីស្វែងរកសន្តិភាពនៅស៊ីរី ដែលត្រូវធ្វើនៅហ្សឺណែវ នៅចុងខែវិច្ឆិកានេះ។
Read More » -
អាមេរិកចាប់យកទិន្នន័យព័ត៌មានរបស់វេបសៃត៍Google និងYahoo
កាសែតប្រចាំថ្ងៃ Washington Post របស់អាមេរិក បានចុះផ្សាយនៅថ្ងៃពុធនេះថា ទីភ្នាក់ងារសន្តិសុខជាតិអាមេរិក NSA បានចាប់យកទិន្នន័យព័ត៌មានរបស់វេបសៃត៍Google និងYahoo នៅបរទេសដើម្បីអាចចូលទៅមើលឯកសារអេឡិចត្រូនិក និងព័ត៌មាននានារបស់អ្នកប្រើប្រាស់វេបសៃត៍ Google និងYahoo។
Read More » -
ចិនកំពុងទាមទារឲ្យអាម៉េរិកធ្វើការបកស្រាយជុំវិញបញ្ហាស៊ើបការណ៍សម្ងាត់
ប្រទេសចិនកំពុងទាមទារឲ្យសហរដ្ឋ អាម៉េរិក ធ្វើការបកស្រាយ បន្ទាប់ពីកាសែតមួយរាយការណ៍ថា បណ្តាស្ថានទូតអូស្ត្រាលីនៅបរទេស រួមទាំងស្ថានទូតអូស្ត្រាលីក្នុងទីក្រុងប៉េកាំង ត្រូវគេប្រើសម្រាប់ជាផ្នែកមួយនៃប្រតិបត្តិការស៊ើបការណ៍សម្ងាត់ ដែលដឹកនាំដោយសហរដ្ឋអាម៉េរិក។
Read More » -
អាកាសចរណ៍អាម៉េរិកដកចេញបម្រាមលើការប្រើគ្រឿងអេឡិចត្រូនិកក្នុងពេលហោះហើរ
រដ្ឋបាលអាកាសចរណ៍របស់សហរដ្ឋ អាម៉េរិក Federal Aviation Administrationហៅកាត់ជាអង់គ្លេសថា FAA បានដកចេញនូវបម្រាមអចិន្រ្ដៃយ៍មួយជុំវិញការប្រើប្រាស់សម្ភារៈ អេឡិចត្រូនិចនៅលើយន្តហោះ។
Read More » -
ឥណ្ឌូណេស៊ី កោះហៅអគ្គរដ្ឋទូតអូស្ត្រាលី ឲ្យឆ្លើយបំភ្លឺទាក់ទងនឹងការស៊ើបការណ៍សម្ងាត់
ឥណ្ឌូណេស៊ី បានកោះហៅឯកអគ្គរាជទូតអូស្ត្រាលីលោក Greg Moriarty ប្រចាំនៅក្រុងហ្សាការតា ឲ្យឆ្លើយបំភ្លឺការចោទប្រកាន់ថា អូស្រ្ដាលីបានប្រើស្ថានទូតរបស់ខ្លួនក្នុងក្រុងហ្សាការតា ជាមូលដ្ឋានសម្រាប់ប្រតិបត្ដិ ការស៊ើបការណ៍សម្ងាត់។
Read More » -
៣ខែក្រោយការបោះឆ្នោត ប៉ូលីសចរាចរណ៍ក្នុងទីក្រុងភ្នំពេញផ្តើមផាកពិន័យជាថ្មី
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១ ខែវិច្ចការ នេះ លោក ចេវ ហាក់ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញបានឲ្យដឹងថា ប៉ូលីសចរាចរណ៍ចាប់ផ្តើមផាកពិន័យអ្នកបើកបរយាន្តជំនិះគ្រប់ ប្រភេទក្នុងទីក្រុងភ្នំពេញ វិញហើយ ការវិលមករឹតបន្តឹងសណ្តាប់ធ្នាប់ចរាចរណ៍ជាថ្មីក្រោយថ្ងៃបោះឆ្នោតនេះ គឺព្រោះតែស្ថានភាពនយោបាយបច្ចុប្បន្នមានភាពធូរស្រាលមិនដូចក្នុងអំឡុង ពេលទើបបោះឆ្នោតរួចនោះឡើយ។ លោក ចែវ ហាក់ បានឲ្យដឹងទៀតថា មូលហេតុដែលនាំឲ្យប៉ូលិសផ្អាកការផាកពិន័យ ក្នុងអំឡុងពេលកន្លងទៅក៏ព្រោះតែកងកម្លាំងសមត្ថកិច្ចជាប់រវល់ការពារសន្តិសុខ…
Read More » -
អត្រាកើតជំងឺរ៉ាំរ៉ៃកើនឡើង ប្រសិនគេងច្រើន
សុខភាព៖ គេងលើស ១០ ម៉ោង ក្នុង១យប់ ធ្វើឲ្យកើនការប្រឈមកើតជំងឺបេះដូង, ទឹកនោមផ្អែម និង ធាត់ ។ តាមការស្រាវជ្រាវថ្មីៗនេះ របស់វិទ្យាស្ថានស្រាវជ្រាវ Sleep Medicine (អាមេរិក) បានចង្អុលបង្ហាញថា គេងលើសពី ១០ ម៉ោង ក្នុង១យប់…
Read More » -
CPP មិនគាំទ្រឲ្យមានអ្នកសារព័ត៌មាន និងភាគីកណ្តាលចូលរួម កិច្ចចរចាលើកទី៣
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១ ខែវិច្ចការ នេះ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ឲ្យដឹងថា គណបក្សកាន់អំណាចនេះ មិនគាំទ្រឲ្យមានអ្នកសារព័ត៌មាន និងភាគីកណ្តាលចូលរួមក្នុងកិច្ចប្រជុំកំពូលលើកទី៣ រវាងគណបក្សទាំងពីរ ក្នុងការដោះស្រាយវិបត្តិនយោបាយឡើយ។ តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ជាម យៀប មានប្រសាសន៍ថា ការមិនគាំទ្រនេះ ដោយយល់ឃើញថា កិច្ចចរចាផ្នែកនយោបាយ ដើម្បីទម្លុះភាពជាប់គាំងនយោបាយ…
Read More »