ពៅ ​បញ្ញា​ពេជ្រ​ រំភើប​ចិត្ត​ស្ទើរ​ស្រក់​ទឹក​ភ្នែក ​ពេល​ចេញ​ច្រៀង​ដំបូង​

ភ្នំ​​ពេ​ញ​ ៖ ក្រោយ​​ពី​​ធ្លាក់​ខ្លួ​ន​​ពិការ​​អង្គុយ​​តែលើ​​រទេះ​​រុញអ​ស់​រយៈ​​ពេល​​ជាង​​១០​​ឆ្នាំ ​​មក​​នេះ​​ តារា​ចម្រៀង​​ពៅ ​បញ្ញា​​ពេជ្រ​​ បាន​​ចូល​​រួម​​ច្រៀង​​ជាថ្មី​​ក្នុ​ង​​ក​ម្មវិធី​​សប្បុរ​ស​ធម៌​​មួយ​​រៀប​ចំ​​នៅ​សា​កល​ វិទ្យា​ល័យ​​បញ្ញាសា​ស្ត្រ​នៃ​​រាជធា​នី​ភ្នំ​ពេញ​​កាល​​ពី​ពេល​​ ថ្មី​​ៗ​នេះ ។​​

ក្នុង​ ​ឱកាស​​នោះ​​ពៅ ប​ញ្ញា​​ពេជ្រ​ ​បាន​​ទទួល​​ការ​​គាំទ្រ​​ពី​​ប្រិយ​មិ​ត្ត​​ទស្សនិ​ក​ជ​ន​មិន​​នឹក​​ស្មាន​​ដល់​ ​ក្នុង​នោះ​អ​តីត​​តារា​ចម្រៀង​​ប្រចាំ​​ផលិត​​កម្ម​​ហង្ស​​មាស​​រូប​​នេះ​ ​ក៏បាន​​ទទួល​​ប្រាក់​​ឧបត្ថម្ភ​​ចំនួន​​៥០០​ដុល្លារ​​ពី​សប្បុរស​ជន​​ដែល​​ចូល​​ទស្សនា​​ ផង​​ដែរ ​។​

PISETH-0314ពៅ ​បញ្ញា​ពេ​ជ្រ ​បានប​ង្ហើរ​​សំនៀង​​របស់​​ខ្លួន​​ចំនួន​​៣ប​ទ​ស​ម្រាប់​​អ្នក​​ទស្សនា​​ បើ​​ទោះ​បី​ជា​ការ​​ច្រៀង​របស់​​នាង​​បាន​ត្រឹម​​អង្គុយ​​មួយ​​កន្លែង​​នៅ​​លើ​សាឡុង​​ក៏​​ ដោយ ​។​ អ្នក​​ទស្សនា​​បាន​​ទះដៃ​​ស្រែក​​ហ៊ោ​អប​អរ​​កង​​រំពង​​ក្នុង​​ពេលដែល​​នាង​​បញ្ចប់​​ការ​​ ច្រៀង​​ មួយ​​ បទៗ​​ដើម្បី​​បញ្ជាក់ពី​​ការគាំទ្រ ​និង​​លើក​ទឹក​​ចិត្ត​​ដល់​​តារាចម្រៀ​ង​ម្នាក់​​នេះ ​ធ្វើ​ឱ្យ​​នាង​​ភ្ញាក់​​ផ្អើល​ ​និង​​រំភើប​​ចិត្ត​​ស្ទើរ​​ទប់​​ទឹក​​ភ្នែក​​មិន​​បាន ។​​

កម្មវិ​ធី​ដែ​ល ពៅ ​បញ្ញា​ពេ​ជ្រ​​ ចូល​​រួម​​នា​​ពេល​​នោះ​គឺ​ជា​កម្ម​​វិធី​​ប្រគំ​​តន្ត្រី​​ដើម្បីស្វែ​ងរក​​ជំនួយ​​ សម្រាប់​ឧបត្ថម្ភ​​ដ​ល់​​កុមារ​​កំព្រានៅ​​ក្នុង​​ប្រទេស​កម្ពុជា​​ ប៉ុន្តែ​​នៅ​​ក្នុង​​ពេល​​នោះ​អ្នក​​រៀប​ចំ​កម្មវិធី​​បា​ន​​រៀបចំ​​ហិប​​មួយ​​សម្រាប់​​ ឱ្យ​ស​ប្បុរសជន​​ដែល​​ចូល​ទស្ស​នា​ដោ​យ​ផ្ទាល់​​ជួយ​​ឧបត្ថម្ភ​​ដល់​​ ពៅ ប​ញ្ញា​ពេជ្រ​ ផង​ដែរ ។​​

​​ប្រាប់​​កោះសន្តិ​ភាព​នៅថ្ងៃទី​២៣​ ខែតុលា ឆ្នាំ​២០១៣​ ថា

កញ្ញា​​ពៅ ​បញ្ញា​​ពេជ្រ​​ បាន​​អះ​អាង ថា ប្រាក់​​​ដែល​នា​ង​បា​ន​​ទទួល​ពីស​ប្បុរ​សជន​​ជួយ​ឧបត្ថម្ភ​ដល់​​រូបនា​ង​នា​ពេល​​នោះ​ ចំនួន​៥០០​​ដុល្លារ​​ ។​ ប្រាក់​​​នោះ​គឺ​​បាន​​មក​​ពី​សប្បុរសជ​ន​នានា​ដែ​ល​បា​ន​ចូ​ល​​រួម​​នៅ​ក្នុង​​កម្មវិធី​ ​ ដោយ​​ក្នុងនោះ​​ក៏​​មាន​ការ​​ជួយ​ឧបត្ថម្ភ​​ពី​​អ្នក​សិល្បៈ​ផ​ង​​ដែរ​​ ខណៈ​ពេ​ល​នា​ង​ ឌួង​​ ហ្សូរីដា​ ​ជួយ​ឧ​បត្ថម្ភ​​សម្លៀក​​បំពាក់ ​។​ ពៅ បញ្ញា​ពេជ្រ​​ និយាយ​​ថា​ «ការ​​ចូលរួ​ម​ច្រៀង​​នៅ​ក្នុ​ង​ក​ម្មវិធី​នោះ​​ធ្វើ​​ឱ្យ​នា​ង​ខ្ញុំ​​រំភើប​​ចិត្ត​​ ស្ទើរទ​ប់​ទឹក​​ភ្នែក​​មិន​​បាន​​ នៅ​​ពេល​ដែ​ល​​ឃើញ​​ទស្សនិក​​ជន​​ជាច្រើ​ន​នាំ​គ្នាស្វា​គមន៍​​គាំទ្រ និ​ង​លើ​ក​ទឹកចិ​ត្ត​ដ​ល់​​រូប​​នាងខ្ញុំ»​​ ។​

ដោយ​សារតែ​​​​ ប​ញ្ញា​ពេជ្រ សប្បា​យ​ចិត្ត​​ពេល​​ឃើញ​មា​ន​អ្នក​​គាំទ្រ​នេះ ទើ​ប​នាង​​ខិត​​ខំ​បង្ហើរ​​សំនៀង​បាន​​ចំនួន​​៣បទ​​សម្រាប់​​អ្នក​ទស្សនា​​ បើ​​ទោះបីជា​​នាង​​ហត់​បន្តិ​ច​ក៏​ដោ​យ ។​​ នាង​​ជឿ​ថា​​ ការ​​លើក​ទឹក​ចិត្ត​ ​និងការ​​សប្បាយ​​រីករាយ​នេះ​គឺ​​ជាក​ត្តា​មួ​យ​ដ៏​​សំខាន់​​ដែល​ធ្វើ​ឱ្យ​​ជំងឺ​ ​ដ៏រ៉ាំរ៉ៃ​​របស់​​នាង​​បាន​ស្បើយ​​បន្តិច​ ​។ ការ​​ចេញ​ច្រៀ​ង​បែប​នេះ​​ រូប​​នាង​នឹងនៅ​តែ​ប​ន្ត​ធ្វើ​​ ប្រសិនបើ​​មាន​កា​រអញ្ជើញ​ ​និង​អាស្រ័យ​​លើ​សុ​ខភាព​របស់​​នាង​​​ដែរ ។​

តារា​ចម្រៀង​ដែ​ល​ជា​ចៅរប​ស់​លោ​ក​ ពៅ ស៊ី​ផូ​ ជា​អ្នក​និព​ន្ធ​បទ​​ភ្លេង​ ​និងទំ​នុក​ច្រៀង​​ឆ្នើម​ជំ​នាន់​លោក​​ ស៊ីន ស៊ី​សាមុត​ ​រូប​​នេះ​ ​នៅតែ​​បន្ត​អំ​ពាវនាវ​​រក​ការ​ជួយ​ឧប​ត្ថម្ភ​ពី​សប្បុរស​​ជន​នានា​ ​សម្រាប់​ការ​ព្យាបាល​​ជំងឺ​​របស់​​នាង​​នា​ពេល​​នេះ​ដែល​​ត្រូវ​ប្រើ​​រយៈ​ពេលយូ​រទៀត ។​​
ពៅ ​បញ្ញា​ពេ​ជ្រ​ ត្រូ​វ​ខ្មាន់​​កាំភ្លើ​ង​មិ​ន​ស្គាល់​​អត្ត​សញ្ញាណ​​លប​​លួច​​បាញ់​​រូប​នាង​កាល​​ពី​ ថ្ងៃ​​ទី២៣​ ​ខែ​​កុម្ភៈ ​ឆ្នាំ​២​០០៧​ ​​វេលា​ម៉ោ​ង​៦​​និ​ង​២​០​នាទី​​ព្រឹក​​ នៅ​មុ​ខ​សា​លា​ភាសា​ប​រទេស​​មួយ​ក្បែ​រ​របង​​ក្រសួង​ឧស្សាហ​​កម្ម រ៉ែ​ និង​​ថាមពល​​ បណ្តាល​​ឱ្យ​រង​របួស​ធ្ងន់​​​​ ហើយ​​ធ្លាក់​ខ្លួន​​ពិការ​ដើរ​​មិន​រួច​រហូត​​ដល់​​សព្វ​ថ្ងៃ​ ​៕​ ស.រ/Cambodia News

PISETH-0312PISETH-0313

Related Articles

Back to top button
Close
Close