តាតាត្រៀមវិលមកសិល្បះ​​ជាថ្មីក្រោយបាត់មុខ​​ជាងបីឆ្នាំ

ម្ចាស់បទ”ដើរវៃគេ”កញ្ញាតាតាបានត្រៀមខ្លួនវិលមក កាន់  សង្វៀនសិល្បះជាថ្មីឡើងវិញបន្ទាប់ពីបាន បាត់ខ្លួនពួនអាត្មា យ៉ាងស្ងៀមស្ងាត់អស់ពេលជាង៣ឆ្នាំមកនេះ។

លោក រ៉េតធី ដូណា ដែលជាបងប្រុសរបស់តាតាបានបង្ហើបឲ្យ ដឹងថាប្អូនស្រីរបស់ លោកបានត្រៀម ខ្លួនវិលមកកាន់សិល្បះ ចម្រៀងសារជាថ្មី បន្ទាប់ពីបានបាត់មុខមួយរយះកន្លងមកនេះ ។លោកបន្ត ថាការ វិលមកជាថ្មីនេះគឺក្រោយពេលដែលប្អូនស្រី របស់លោកអាច មានពេលវេលាគ្រប់គ្រាន់ សម្រាប់ឲ្យនាងចាប់ យកអាជីពនេះ ឡើងវិញ ខណះពេលដែលការងាររបស់នាង ហាក់មានការធូរ ស្បើយ។ទន្ទឹមនឹងការវិលមកកាន់សង្វៀន សិល្បះជាថ្មីរបស់ ប្អូនស្រីវិញនាពេលនេះលោកដូណាក បាន ត្រៀមខ្លួនរួចរាល់ ហើយក្នុងការរៀបចំបទថ្មីៗសម្រាប់នាង ហើយលោកសង្ឃឹម ថាបទថ្មីទាំង នោះនឹងទទួលការចាប់ អារម្មណ៍ច្រើនពីសំណាក់ យុវវ័យ។

ការបាត់មុខយ៉ាងស្ងៀមស្ងាត់របស់តាតាត្រូវបានមជ្ឈដ្ឋានមួយចំនួនធ្វើការអះអាងថាតារាចម្រៀងរូប នេះបានសម្រេចចិត្តឈប់ ពីសិល្បះដោយនាងបានសាងអនាគតជាមួយបុរសម្នាក់ដែលមានទ្រព្យ ធនយ៉ាងស្តុកស្តម្ភ។

ប៉ុន្តែលោករ៉េតធីដូណាបានធ្វើការបដិសេធការអះអាងនេះដោយលោកបញ្ជាក់ថាការបាត់មុខរបស់ប្អូន ស្រីពីសិល្បះជាង៣ឆ្នាំមកនេះមិនមែនពាក់ព័ន្ធជាមួយស្នេហាឡើយពោលគឺនាងរវល់ការងារ ផ្ទាល់ ខ្លួនហើយនាងមិនបានចេញទៅណាឆ្ងាយ ឡើយគឺនៅផ្ទះជាមួយលោករហូត។

ការវិលមកកាន់សិល្បះវិញរបស់តាតាលោកដូណាមិនបានបញ្ជាក់ថានាងនឹងវិលមកវិញនៅពេល ណានៅឡើយទេតែគ្រាន់ តែបានអះអាងថាគឺរង់ចាំពេលវេលាណាមួយដែលសមស្របប៉ុណ្ណោះហើយការវិលមកវិញនេះគឺ អាចនៅក្នុងផលិតកម្មសាន់ដេដដែល។ទោះជាយ៉ាងណាលោករ៉េតធីដូណាបញ្ជាក់ថាការវិលមកចូលសិល្បះជាថ្មីរបស់ តាតានាពេលនេះគឺមិនមានលក្ខណះឲ្យជាប់លាប់នោះទេពោលគឺ គ្រាន់តែឆ្លៀតពេលទំនេរងាកមកច្រៀងខ្លះៗដើម្បីកុំឲ្យបាត់មុខពីសិល្បះតែប៉ុណ្ណោះ ។

គួបញ្ជាក់ថាតាតាមានឈ្មោះពិតថា រ៉េតធីតាដែលជាជាកូនស្រីបង្កើតរបស់លោក អ៊ុក ស៊ីណារ៉េត ជា តន្ត្រីករល្បីឈ្មោះក្នុងប្រទេសកម្ពុជា និងអ្នកស្រី សៀង វ៉ាន់ធី ជាតារាចម្រៀងជើងចាស់ដ៏ល្បីឈ្មោះ ម្នាក់៕

Related Articles

Back to top button
Close
Close