សុខ​ ស្រី​នាង ​អាណិក​ជន​ខ្មែរ​នៅ​អាមេ​រិកតា​មចែ​ចូវ​

សារព័ត៌មាន​ Cambodia News /

ភ្នំពេញ(២២ មករា ២០១៤) ​៖កាលពី​ខែមីនា ឆ្នាំ​២០១០ សុខ ស្រី​នាង បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​តារាចម្រៀង​ដូចគ្នា គឺ​លោក ស៊ី សុវត្ថិ ។ ប៉ុន្តែ​ចំណងអាពាហ៍ពិពាហ៍​រវាង​អ្នក​ទាំងពីរ ត្រូវបាន​បញ្ចប់​ទៅវិញ​កាលពី​ចុងឆ្នាំ​២០១១ ។ ​​

312e7a98-3777-4248-a7d7-80f80a42b9dbបន្ទាប់ពី ​ជួប​រឿង​បរាជ័យ​ក្នុង​ជីវិត​ស្នេហា អ្នក​មេម៉ាយ​ក្តៅ​ស្រួយ​នាង សុខ ស្រី​នាង​ បាន​ចាប់​ផ្តើម​មាន​ពន្លឺ​ជាថ្មី​ម្តងទៀត ក្រោយ​ពេលដែល​អ្នក​មេម៉ាយ​រូបនេះ​បានបង្ហាញ​ខ្លួន​ក្នុង​វិថី​សិល្បៈ​ឡើងវិញ ហើយក៏​ត្រូវបាន​បុរស ជា​អ្នកមាន​ទ្រព្យ​ទាំង​ក្នុង​និង​ក្រៅ​ស្រុក ប៉ងប្រាថ្នា​ចូល​គ្រង​បេះ​ដូង ព្យាបាល​ដំបៅ​ស្នេហ៍​ចាស់​។​

ក្រោ ​ពេល​វិល​ត្រឡប់មក​ចាប់យក​អាជីព ជា​អ្នកសិល្បៈ​ដោយ​ជ្រក​ក្រោម​ផលិតកម្ម សាន់​ដេ ជាថ្មី​របស់​អ្នកចម្រៀង មេម៉ាយ​រូបនេះ​ត្រូវបាន​មហាជន​មើលឃើញថា ជីវិត​របស់​នាង​ហាក់​កាន់​តែ​មានការ​បោះជំហាន​ទៅមុខ​ជាមួយនឹង​ក្តីសង្ឃឹម​ សាជាថ្មី​។ ​

ថ្មីៗ​នេះ​មាន​ប្រភព​ជិតស្និទ្ធ​នឹង សុខ ស្រី​នាង បាន​លួច​បង្ហើប​ឱ្យដឹងថា បច្ចុប្បន្ន​មាន​បុរស​រូប​សង្ហា កូនកាត់​ខ្មែរ​-​អាមេរិក​ម្នាក់​វ័យ​ជិត ៤០​ឆ្នាំ បាន​នឹង​កំពុងតែ​ចាប់អារម្មណ៍​ខ្លាំង មកលើ​តារា ស្រី សុខ​ស្រី​នាង ក្រោយពេល​ដឹងថា អ្នក​មេម៉ាយ​រូបនេះ នៅ​ពុំទាន់​មាន​បុរស​ណា​ម្នាក់​ក្រសោប​បេះដូង​នៅឡើយ​។​

​ប្រភព​បាន​ និយាយទៀតថា បុរស​អាណិកជន​ខ្មែរ​-​អាមេរិក​ម្នាក់​នោះបាន​ពេញចិត្ត​ពេញ​ថ្លើម​នាង​ យ៉ាងខ្លាំង ហើយ​រាល់ថ្ងៃ​ក៏​កំពុងតែ​តាម​យកចិត្ត​ដើម្បី​សុំ​សេចក្តីស្រឡាញ់​ពី​តារា​ ស្រី​រូបនេះ ។ បុរស​នោះ​មានបំណង​ចង់បាន សុខ​ស្រី​នាង ធ្វើជា​គូគាប់ យ៉ាងពិត​ប្រាកដ ដោយ​ស្របច្បាប់​ហើយ​កំពុង​ព្យាយាម​តាម​លួងលោម ចង់បាន​សេចក្តីស្រឡាញ់ ៕

Cam6311Cam111sok-sreyneang02Cam9

Related Articles

Back to top button
Close
Close