Cambodia News
-
តុលាការធម្មនុញ្ញថៃសំរេចថាមិនរំលាយគណបក្សភឿថៃពីឆាកនយោបាយទេ
នៅថ្ងៃពុធនេះ តុលាការធម្មនុញ្ញថៃបានចេញសេចក្តីសំរេចថា មិនរំលាយគណបក្សភឿថៃ ដែលកំពុងកាន់អំណាចក្នុងប្រទេសបច្ចុប្បន្ននេះ ចេញពីឆាកនយោបាយ ទៅតាមសំណូមពររបស់បក្សប្រឆាំងនោះទេ។ ការសំរេចរបស់តុលាការធម្មនុញ្ញ បានធ្វើអោយថៃចៀសផុតពីស្ថានភាពច្របូកច្របល់ដែលអាចបង្កដោយ ក្រុមបាតុករគាំទ្ររដ្ឋាភិបាល។
Read More » -
សារព័ត៌មានជប៉ុនប្រឆាំងគំរោងច្បាប់ដែលចង់ដាក់ទោសអ្នកចុះផ្សាយការសំងាត់ជាតិ
នៅប្រទេសជប៉ុន ទីភ្នាក់ងារសារព័ត៌មាន និងអ្នកសារព័ត៌មានជាច្រើន បានបញ្ចេញប្រតិកម្មប្រឆាំងនឹងគំរោងច្បាប់របស់រដ្ឋាភិបាលមួយ ដែលចង់ដាក់ទោសរាល់អ្នកដែលចុះផ្សាយការសំងាត់ជាតិ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបារាំង អាអេហ្វប៉េ AFP នៅថ្ងៃពុធនេះ។
Read More » -
យុវនារីប៉ាគីស្ថាន ម៉ាឡាឡា យូសាហ្វហ្សៃ ទទួលពានរង្វាន់សិទ្ធិមនុស្សសាខារ៉ូវ នៅសភាអឺរ៉ុប
នៅថ្ងៃពុធ២០វិច្ឆិកានេះ យុវនារីប៉ាគីស្ថាន ម៉ាឡាឡា យូសាហ្វហ្សៃ Malala Yousafzaï បានទទួលពានរង្វាន់សិទ្ធិមនុស្សសាខារ៉ូវ នៅសភាអឺរ៉ុប ក្រុងស្ត្រាសស្បួរ Strasbourg ប្រទេសបារាំង។ លោក ម៉ារតាំង ឈុល Martin Schulzប្រធានសភាអឺរ៉ុប បានលើកឡើងថា ម៉ាឡាឡាបានផ្តល់ក្តីសង្ឃឹមដល់មនុស្សជាច្រើនលាននាក់។
Read More » -
រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលីមិនព្រមនិយាយពីចារកិច្ចអាម៉េរិក
រដ្ឋ មន្ត្រីក្រសួងការបរទេសអូស្ត្រាលីលោកស្រី Julie Bishop បានប្រកែកមិនលើកឡើងពីការលេចធ្លាយព័ត៌មានចារកិច្ច បន្ទាប់ពីជំនួបផ្លូវការជាលើកដំបូងរបស់លោកស្រីជាមួយរដ្ឋ មន្ត្រីក្រសួងការបរទេសសហរដ្ឋអាម៉េរិកលោក John Kerry។
Read More » -
មានអ្នកលួចវាយប្រហារគេហទំព័រនគរបាល និងធនាគារអូស្ត្រាលី
សមាជិកមួយ រូបមកពីក្រុមអ្នកវាយប្រហារប្រព័ន្ធកុំព្យូទ័រហៅថាក្រុមអនាមិក ឥណ្ឌូណេស៊ីបានអះអាងថា ក្រុមខ្លួនបានធ្វើការវាយប្រហារដោយជោគជ័យទៅលើគេហទំព័រនគរបាល សហព័ន្ធអូស្ត្រាលី និងរតនាគារអូស្ត្រាលី។
Read More » -
នគរបាលអូស្ត្រាលី និងឥណ្ឌូណេស៊ីមានទំនាក់ទំនងគ្នាល្អ
ស្នងការ នគរបាលសហព័ន្ធអូស្ត្រាលីលោក Tony Negus មានប្រសាសន៍ថាមន្ត្រីរបស់លោកដែលបម្រើការនៅប្រទេសឥណ្ឌូណេស៊ីនឹង បន្តការងាររបស់ខ្លួនឲ្យបានយូរទៅតាមលទ្ធភាព។
Read More » -
ប្រើកាសស្ដាប់បទចម្រៀង ប្រឈមនឹងការខូចត្រចៀក
សុខភាព៖ ជាទូទៅ យើងតែងសង្កេតឃើញថា អ្នកដែលនិយមប្រើកាសស្ដាប់បទចម្រៀងជាប្រចាំ រមែងនិយាយឮខ្លាំងៗ ហើយស្ដាប់គេនិយាយមិនសូវបាន។ ខាងក្រោមនេះ គឺជាការណែនាំរបស់អ្នកវិទ្យាសាស្ត្រ៖ អ្នកវិទ្យាសាស្ត្របានអះអាងថា ការស្តាប់បទចម្រៀងដោយប្រើកាសរយៈពេល១ម៉ោង វាអាចបំផ្លាញប្រព័ន្ធទទួលសំឡេងរបស់យើងបាន។ លើកដំបូង គឺបំផ្លាញកោសិការំញ័រផ្នែកខាងក្រៅ បន្ទាប់មកវាធ្វើឲ្យឈឺចាប់ដល់ញាណទទួលសំឡេងផ្នែកខាងក្នុង។
Read More » -
ថន លក្ខិណា បង្កប់ភាព អាថ៌កំបាំងក្នុងដំណើរកម្សាន្ត
ភ្នំពេញ៖ តារារាងតូចច្រឡឹងវោហារ ចាក់ទឹកមិនលិច កញ្ញា ថន លក្ខិណា នៅក្នុងឱកាសឈប់សម្រាក រយៈពេល ៣ថ្ងៃ ក្នុងពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ នេះ គេបានឃើញនាងបង្ហាញរូបថត ជាច្រើនសន្លឹក បង្ហោះជាសាធារណៈ នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook របស់នាង…
Read More » -
ច្បាប់ថ្មី អ្នកមិនពាក់មួយសុវត្ថិភាព នឹងត្រូវពិន័យ ១៥.០០០រៀល
ភ្នំពេញ៖ថ្លែងនៅក្នុងវគ្គបណ្ដុះបណ្ដាលស្ដី ពីកត្តាហានិភ័យលើការមិនពាក់មួកសុវត្ថិភាព និងការបើកក្រោមឥទ្ធិពល នៃគ្រឿង ស្រវឹង នៅក្រសួងព័ត៌មាន ដែលមានរយៈពេលមួយថ្ងៃកន្លះចាប់ពីថ្ងៃទី២១ ខែវិច្ឆិកាដល់ព្រឹកថ្ងៃទី២២ ខែវិច្ឆិកា លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នឹងតម្រូវឲ្យម៉ូតូមួយ ជិះគ្នាតែបី ប៉ុណ្ណោះ រួមមានឪពុក-ម្ដាយ និងកូនតូចម្នាក់…
Read More » -
Facebook អាចធ្វើឲ្យតំណាងរាស្ត្រ និងប្រជាពលរដ្ឋកាន់តែមានភាពជិតស្និទ្ធ
ភ្នំពេញ ៖ បណ្តាញទំនាក់ទំនងសង្គម Facebook កំពុងវាយលុកនៅក្នុងប្រទេសកម្ពុជា ទាំងប្រជាពល រដ្ឋ សិស្សនិសិត មន្ត្រីរាជការ មួយចំនួនកំពុងប្រើប្រាស់ប្រហែលជាង១,២លាននាក់ប្រើ Facebook ។ ដើម្បីចែករំលែករូបថត ព័ត៌មានផ្សេងៗ ការបញ្ចេញមតិយោបល់ និងទំនាក់ទំនង ជាមួយមិត្តភក្តិ។
Read More »