Cambodia News
-
ភូមាបដិសេធការផ្តល់សញ្ជាតិភូមាឲ្យជនជាតិភាគតិចរ៉ូហ៊ីងយ៉ា
នៅថ្ងៃព្រហស្បតិ៍ ទី២១ វិច្ឆិកានេះ រដ្ឋាភិបាលនៃប្រទេសភូមាបានច្រានចោលសំណើរបស់អង្គការ សហប្រជាជាតិ ក្នុងការផ្តល់សញ្ជាតិភូមាឲ្យក្រុមជនជាតិភាគតិចរ៉ូហ៊ីងយ៉ា អ្នកកាន់សាសនាអ៊ីស្លាម។ ក្រុមជនជាតិភាគតិចរ៉ូហ៊ីងយ៉ាដែលត្រូវបានអង្គការសហប្រជាជាតិចាត់ទុក ជាជនជាតិភាគតិចដែលបានទទួលរងការគាបសង្កត់ខ្លំាងជាងគេក្នុងលោក។
Read More » -
ក្រុមអង្គការការពារបរិស្ថានបានដើរចេញពីកិច្ចប្រជុំបរិស្ថានពិភពលោក
ក្រុម អង្គការការពារបរិស្ថានបានដើរចេញពីសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការកើនកម្តៅពិភពលោក ដោយនិយាយថារដ្ឋាភិបាល ដែលបានចូលរួមនៅក្នុងសន្និសីទនៅក្នុងប្រទេសប៉ូឡូញនោះបានធ្វើការ ចំអកបែបមើលងាយដល់ក្រុមខ្លួន។
Read More » -
អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលីស្នើឲ្យមានការសើរើពីការស៊ើបការណ៍
អតីតនាយក រដ្ឋមន្ត្រីអូស្ត្រាលី លោកស្រី Julia Gillard មានប្រសាសន៍ថា ការបង្ហាញឲ្យឃើញពីករណីចារកម្មថ្មីៗ ទាក់ទងនឹងប្រទេសឥណ្ឌូណេស៊ី គួរតែជាការក្រើនរំលឹកដល់រដ្ឋាភិបាលអូស្ត្រាលី ឲ្យធ្វើការពិនិត្យឡើងវិញនូវ “ការត្រួតពិនិត្យ និងការថ្លឹងថ្លែង” ដែលមាននៅក្នុងសេវាស៊ើបការណ៍សម្ងាត់របស់ខ្លួន។
Read More » -
អូស្ត្រាលីនឹងបញ្ជូនក្រុមជំនួយមួយក្រុមទៀតទៅប្រទេសហ្វ៊ីលីពីនសប្តាហ៍ក្រោយ
អូស្ត្រាលី នឹងបញ្ជូនក្រុមគ្រូពេទ្យជួយសង្រ្គោះទីពីររបស់ខ្លួន ទៅប្រទេសហ្វ៊ីលីពីន នៅថ្ងៃពុធសប្តាហ៍ក្រោយនេះ ដើម្បីជួយសម្រាលដល់កិច្ចការក្រុមជួយសង្រ្គោះបច្ចុប្បន្ន ដែលកំពុងបំពេញការងារនៅទីនោះ។
Read More » -
ម្ចាស់ស្នេហ៍ ឱក សុគន្ធកញ្ញា ជាអ្នកមានទ្រព្យស្ដុក
ភ្នំពេញ៖ តារាចម្រៀងបែបយុវវ័យ ឱក សុគន្ធកញ្ញា ត្រូវបានមហាជន និងអ្នកគាំទ្រមើលឃើញថា នាងមិនត្រឹមតែ អាចលេចធ្លោរជាងគេផ្នែកសំឡេង និងក្បាច់រាំទេ ថែមទាំងស៊ីដាច់គេ ខាងផ្សព្វផ្សាយពាណិជ្ចកម្ម ដែលហាក់មាននាងស្ទើរតែគ្រប់ផ្ទាំង និងវីដេអូផ្សព្វផ្សាយ ពាណិជ្ជកម្មពីបណ្ដាក្រុមហ៊ុនធំៗនានា ។
Read More » -
សាលា រាជធានីភ្នំពេញ ប្រារព្ធពិធី បង្សុកូល ដល់អ្នកស្លាប់ នៅកោះពេជ្រ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា នេះ សាលារាជធានីភ្នំពេញ បានរៀបចំពិធីបង្សុកូល ដល់វិញ្ញាណក្ខន្ធ ជនរងគ្រោះ នៅក្នុងឧបទ្ទវហេតុ រត់ជាន់គ្នាលើស្ពានកោះពេជ្រ នៅស្តូបក្បែរស្ពាននាគ។ ពិធីនេះក្រោមអធិបតីភាព លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីរាជការ សាលារាជធានីភ្នំពេញ រួមនឹងសាលាខណ្ឌទាំង ៩…
Read More » -
តុលាការកំពូលបើកសវនាការអ្នកស្រីយ៉ោម បុប្ផា ព្រឹកនេះ
ភ្នំពេញ ៖ តុលាការកំពូលនាវេលាម៉ោង៨ព្រឹកថ្ងៃទី២២ វិច្ឆិកា ២០១៣ នេះ បានបើកសវនាការរឿងក្តីអ្នកស្រីយ៉ោម បុប្ផា ដោយការតាមដាន និងចាប់អារម្មណ៍ពី សហគមន៍ជាតិនិងអន្ដរជាតិ ជាពិសេស បណ្ដាអង្គការក្រៅរដ្ឋាភិបាល ដែលតាមដាន ទៅលើករណីរបស់អ្នកស្រី ។
Read More » -
ក្រសួងព័ត៌មាន ហាមទូរទស្សន៍ជាតិឲ្យឈប់ផ្សាយរឿងអ្នកធំ ចេញ-ចូល ទៅក្រៅប្រទេស
ភ្នំពេញ: ក្រសួងព័ត៌មាន បានប្រកាសចេញនូវបទបញ្ជា ទៅកាន់ទូរទស្សន៍ជាតិកម្ពុជា( ទទក) ឲ្យឈប់ចាក់ផ្សាយនូវដំណឹងស្តីពីអ្នកធំតាមក្រសួងនានាចេញទៅ ក្រៅប្រទេសឬក៏ចូលមកក្នុងប្រទេសវិញ លើកលែងតែសម្ភាសន៍ដោយផ្ទាល់ ពីសារសំខាន់នៃដំណើរទស្សនកិច្ចនោះ។
Read More » -
គណបក្សប្រឆាំង ជួបជុំរម្លឹកខួប អ្នកស្លាប់ នៅកោះពេជ្រ
ភ្នំពេញ៖ នារសៀលម៉ោងជាង ៣រសៀល ថ្ងៃទី២១វិច្ឆិកានេះ ថ្នាក់ដឹកនាំ និងសកម្មជនគណបក្សសង្គ្រោះជាតិ ប្រមាណ ២០០ នាក់ បានជួបជុំនៅស្តូបរម្លឹកវិញ្ញាណក្ខន្ធអ្នកស្លាប់ នៅកោះពេជ្រ ដើម្បីប្រារព្ធពិធីបុណ្យរម្លឹកខួបអ្នកស្លាប់ នៅកោះពេជ្រ ក្នុងយប់បង្ហើយ នៃពិធីបុណ្យអុំទូក កាលពីថ្ងៃទី២២វិច្ឆិកា ឆ្នាំ២០១០។
Read More » -
កម្មកររោងចក្រ ឃីងហ្វឺស ៨៨នាក់ដួល សន្លប់
កណ្តាល៖ កាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា នេះ កម្មករកម្មការិនី រោងចក្រ ឃីងហ្វឺស ដែលមាន ទីតាំងស្ថិតនៅឃុំដំណាក់ អម្ពិល ស្រុកអង្គស្នួល ខេត្ដកណ្ដាល ប្រមាណជាង ៨៨នាក់ឍ បានដួលសន្លប់ជាបន្ដបន្ទាប់ ខណៈពេលកំពុងបម្រើការងារ។
Read More »