ម្ចាស់​ស្នេហ៍​ ឱក​ សុគ​ន្ធ​កញ្ញា ​ជា​អ្នក​មាន​ទ្រព្យ​ស្ដុក​

ភ្នំ​ពេញ៖​ ​តារាច​ម្រៀ​ងបែប​យុ​វវ័​យ​ ឱក​ សុ​គន្ធកញ្ញា ត្រូ​វបា​ន​ម​ហា​ជ​ន​ និ​ងអ្ន​ក​គាំ​ទ្រមើ​លឃើ​ញ​ថា ​នាង​មិនត្រឹ​ម​តែ អា​ច​លេ​ចធ្លោ​រជា​ងគេ​ផ្នែក​សំឡេង​ ​និង​ក្បាច់​រាំ​ទេ ​ថែម​ទាំងស៊ី​ដា​ច់គេ​ ​ខាង​ផ្ស​ព្វ​ផ្សាយពាណិជ្ច​កម្ម​ ​ដែ​លហា​ក់មា​ន​នាង​ស្ទើ​រតែ​គ្រប់ផ្ទាំ​ង ​និ​ងវី​ដេ​អូ​ផ្សព្វ​ផ្សាយ​ ​ពាណិជ្ជក​ម្ម​ពីប​ណ្ដាក្រុ​មហ៊ុ​នធំៗ​នា​នា ​។​

_1362015365ឱ​​ក​ សុគន្ធកញ្ញា ត្រូ​វ​ម​ហាជន​ភាគ​ច្រើន ​បា​ន​និយាយ​ថា មាន​ទំ​នាក់ទំ​នង​ជាមួយលោ​ក​ រ៉េតធី​ ​ដូណា ជាអ្ន​កនិព​ន្ធបទភ្លេ​ងល្អ​ៗ ​ឲ្យនាង​ ។ កន្លង​មក

សា​​រព័​ត៌​​មាន​​ក្នុ​ង​ស្រុក ​​បាន​​ផ្គូរ​ផ្គ​ង ឱ​​ក សុគន្ធ​ក​ញ្ញា ជា​មួ​យ​​លោក ​​រ៉េត​ធី​ ​ដូណា ​ថា​​ជាគូ​​ស្នេហ៍ ​​និង​​គ្នា។ប្រភព​ចេ​ញពីអ្ន​កជិត​ដិតបំ​ផុត ​របស់នា​ង ​ឱក ​សុគន្ធកញ្ញា ​តារាច​ម្រៀងល្បី​ល្បាញប្រចាំស្រុ​កខ្មែរ​ បាននិយាយថា​ ឱក​ សុគន្ធកញ្ញា ​គ្មាន​ទំនាក់ទំ​នង​ស្នេហាអ្វីទាំ​ង​អស់ ​ជាមួ​យតន្រ្តីក​រមា​ឌ​ធំ ​លោក រ៉េ​តធី ​ដូណា ព្រោះ​កន្លង​មក អ្វី​ៗចេ​ញមក​ពីកា​រផ្សំផ្គុំ ​នៃអ្ន​កសារព័ត៌​មាន​ មិន​មែនជា​ការពិត​ សូម្បីតែ​បន្តិច ​។

គូស្នេហ៍​ពិតប្រា​កដរ​បស់ ​ឱក ​សុគន្ធ​កញ្ញា ត្រូ​វបា​នគេ​ទម្លាយ​ថា​ គឺ​ជាកូនប្រុសអ្ន​កមា​នទ្រ​ព្យសម្ប​ត្តិ ស្ដុក​ស្ដម្ភម្នា​ក់ ​ដែលមា​នខ្សែ​ស្រឡាយកូ​នកាត់​ចិន​ វ័យស្រ​បាក់ស្រ​បាលនឹ​ងនាង ​ឱក​ សុគន្ធកញ្ញា ​ខណៈដែល​ប្រុស​សង្ហាម្នា​ក់នេះ​ តែ​ងតែ​ចេញចូ​លហាង​សំអាង​ការរ​បស់នាង​ ជាញឹក​ញាប់។​ តែគ្មា​នអ្នកណា​ចា​ប់អារម្មណ៍ថា​ ជាស​ង្សាររ​បស់ ​ឱក​ សុគន្ធ​កញ្ញា ​នោះទេ ​ព្រោះគេបា​ន​ចាប់​​អារម្មណ៍តែ​លើ លោ​ក ដូណា ​ប៉ុណ្ណោះ ​។ ប្រ​ភពបា​នប​ន្តថា ​ពួក​គេស្រឡា​ញ់គ្នា ​តាំងពី​ដើមឆ្នាំ​ ២០១១​មក​ម្ល៉េះ តែ​នាងពូកែ​លាក់រឿ​ងនេះ​ខ្លាំងណា​ស់ គ្មា​នអ្នកណាដឹ​ងនោះទេ៕ ស.រ/​​Cambodia News

SokunKanha79

 

 

Related Articles

Back to top button
Close
Close