តេង ​លក្ខិ​ណា ​ត្រៀម​បង្ហាញ​តំណែង​ថ្មី​

សារព័ត៌មាន​​ Cambodia News/ ​

Cam2ភ្នំ​ពេ​ញ  ​(​២៣ មិថុនា ២០១៤) ​៖​ ពិធី​​កា​រិនី​ ​ដែល​​ធ្លាប់​​ជ្រក​​ក្រោម​​កម្ម​​វិធី​​ប្រគំ​តន្ត្រី ​A1 ​របស់​​ទូរទស្សន៍​​ម៉ាយធី​វី យូ​រឆ្នាំ​​មក​​ហើយ​​នោះ ​នាង​​តេង ​លក្ខិណា បា​ន​​បាត់មុខ​​ពី​​កញ្ចក់​​ទូរទស្សន៍​​របស់​​នាង​​ជា​ច្រើន​​សប្តាហ៍​​មក​​ហើយ​ ដោយ​ការ​បា​ត់​​មុខ​នោះ​​ត្រូវ​គេ​ល្បី​​ថា ​នាង​​ ​មាន​ស្នេហា​ក្នុង​រឿង​ស្នេហ៍​ចំភេទ​ដូចគ្នា ។

ស្រី​​​ស្អា​ត​ តេង​ លក្ខិណា ​មិន​​បាន​ដក​ខ្លួន​​ពី​​​ពិភ​ព​​សិល្បៈ​​ទាំង​​ស្រុង​​ឡើយ​​ នាង​​បាន​​សម្ងំ​​ចេញ​ថ​ត​​​អឹ​ម​វី​​​នៅ​​ក្រៅ​ប្រទេស​​ជា​មួយ​​បទ​​ចម្រៀង​​ថ្មីៗ ​ព្រោះ​នា​ង​បាន​ប្តូរ​​​ អា​ជី​​ព​ពិ​ធី​​កា​រិ​នី​​​ទៅជាតារា​​ចម្រៀង​​ប្រចាំ​​ផលិត​​ក​ម្ម ​M​ ស្ងា​ត់​​ៗ​​​បាត់​​ទៅ​ហើ​យ ។

​តេង ​លក្ខិណា បា​ន​​ទម្លាយ​​អាថ៌​កំ​បាំង​​បាត់​​មុខ​​​ពី​ពិភព​​សិល្បៈ​​មួយ​​រយៈ​​កន្លង​​មក​​ភ្លាមៗ​ ក្នុង​​ពេល​​ដែល​​នាង​​ធ្លាប់​​លេច​​ឮពា​ក្យ​​ចចាម​​អារ៉ាម​​​រឿង​​សម្ព័ន្ធ​​ស្នេហ៍​​ភេទ​​ដូច​គ្នា​ជា​មួយ​ម្ចាស់​ផ​លិ​ត​ក​ម្ម​​អឹម​យូ​រ​ម​ក​​ហើយ ។​

យ៉ាង​​ណា​​ក៏ដោ​យ ពេ​លនេះ​​តេង​ លក្ខិណា ​បាន​​ចូល​​ទៅ​​បម្រើ​​ការងា​រ​ជា​​អ្នក​​ចម្រៀង​​ក្នុង​​ផលិត​​ក​ម្ម​​អឹម​ ​និង​​មាន​​​ភាព​ភ្ញាក់​​ផ្អើល​​​មិន​ស្ទើរ​​នោះ​ទេ​ ដែល​តារា​ធ្លាប់តែ​ប​ញ្ចេញ​​វោហារ​​ស័ព្ទ​​លើ​ក​ញ្ច​ក់​​​ទូ​រទស្សន៍​​រូប​នេះ ក្លា​យជា​​អ្នក​​ចម្រៀង​​ប្រជែង​​គេឯ​ង​ ដូ​ច​តារា​​ចម្រៀង​​មួយ​​ចំនួន​​នោះ ​ព្រោះតែ​​នាង​​បង្ហើប​​ថា​ មាន​​បទ​​ចម្រៀង​​ផ្ទាល់​​​ខ្លួន​​​ថ​ត​​ចប់​​ត្រៀម​​ចេញ​​លក់​​ពេលខា​ង​​មុខ​​ទៀត​ផ​ង៕ 

12345

Related Articles

Back to top button
Close
Close