យុគ ចិន្តា​ ប្រកាស​ដក​ខ្លួន​ចេញ​ពី​ប្រកួត​កម្ម​វិធី​ពាន​អាណាចក្រ​តារា​ឆ្នាំ​២០១៤​

ភ្នំ​​ពេ​ញ​​៖​ ​ពិ​ធីកា​រិនីលេច​ធ្លោ​ ​អ្នកនា​ងយុគ ​ចិន្តា ​បាន​ប្រកាស​មិនចូលរួមការ​ប្រកួតប្រជែងកម្មវិធីអាណាច​ក្រតា​រា​សម្រាប់​​ឆ្នាំក្រោយ​នេះឡើយ​ ដោយសា​រតែនា​ងច​ង់ទុក​ឱកាសឲ្យ​ដល់អ្នក​សិល្បះជំនាន់ក្រោ​យ។

Cam6​ការប្រកា​សរប​ស់ពិធី​ការិ​នី​មិនចេះរី​ង​ស្ងួ​នរូ​ប​នេះ​ធ្វើ​ឡើងបន្ទា​ប់ពី​នាងទើ​ប ​ទើប​​តែទទួ​លបានតំ​ណែង​ជាពិ​ធីការិ​នីឆ្នើ​ម​លេ​ច​ធ្លោ​ដា​ច់គេ ​ស​ម្រា​ប់ឆ្នាំ​២​០១​៣​នេះ​នៃ​ក​ម្ម​វិ​ធី​អាណា​ច​ក្រ​តា​រា​ ​។​

​ផ្ទុ​យ​ពី​តា​រាមួ​យ​ចំ​នួ​ន​ ​អ្ន​កនា​ង​យុ​គ​ ​ចិ​ន្តាដែ​ល​បា​ន​អះ​អា​ង​ថា​នឹ​​​ង​មិ​នប​ញ្ចូ​ល​ឈ្មោះ​ធ្វើ​ជា​តារា​ប្រ​កួ​ត​ប្រ​ជែ​ង​អី​ទៀ​ត​ទេ​បើ​សិន​ជា​ក​ម្ម​វិធី​អា​ណា​ច​ក្រ​តា​រា​មា​ន​នៅ​ឆ្នាំ២​០​១​៤​ខា​ង​មុខ​។​នា​ងប​ញ្ជា​ក់​ថា​ ​កា​រទ​ទួ​ល​ពា​ន​ក​ន្ល​ង​ទៅល្ម​ម​ធ្វើ​ឲ្យ​យើ​​​ង​ស្ង​​​ប់ចិ​ត្ត​ទុ​ក​ឱកា​ស​ដ​ល់​អ្ន​ក​ថ្មី​វិញ​ម្ត​ង​ដើ​ម្បីចែ​ក​រំលែ​ក​ស្នា​ដៃ​អ្ន​កជំ​នាន់​ក្រោ​យ​។​

កា​ល​ពី​អ្ន​កនា​ង​យុ​គ​ ​ចិ​ន្តាគ្រ​ង​ពា​នជា​ពិ​ធី​កា​រិ​នីឆ្នើ​ម​ឆ្នាំ​២​០១៣​អ្ន​ក​នាង​បា​ន​បញ្ជា​ក់​ប្រា​ប់​អ្នក​គាំ​ទ្រ​គ្រ​ប់​ស្រទា​ប់​ទាំ​ងអ​ស់​ដែ​លកំ​ពុ​ង​តែ​ទ​ស្សនាតា​ម​កញ្ច​ក់​ទូ​រទ​ស្ស​ន៍​ថា ជា​ង​២២ឆ្នាំ​ហើ​យ​ដែ​ល​អ្ន​កនា​ង​ប្រឹ​ង​ប្រែ​ង​លើ​អា​ជីពពិ​ធី​កា​រិ​នី​នេះ​មាន​ទាំង​ល្វី​ង​ជូរ​ចត់ផ្អែ​ម​ស​ប្បា​យ​កើត​ទុ​ក្ខ​និ​ងការត​ស៊ូគ្រ​ប់​យ៉ា​ង​ទើបមានថ្ងៃ​នេះ។អ្វី​ដែ​លសំ​ ​ខា​ន់អ្នកនាងបានផ្តាំផ្ញើឲ្យប្អូ​នៗ​ជំនាន់ក្រោយត្រូ​វតស៊ូអត់ធ្ម​ត់​ចាប់យក​ជ័យជំ​នះចំនែកអ្នកនា​ងនិ​ងមិនភ្លេ​ចខ្លួនព្រ​ងើយក​ន្តើយនោះទេនៅតែប្រឹងបញ្ចេ​ញ​ស្នា​ដៃត​ទៅទៀត។​

ពិ​ធីកា​រិនី​ចាស់​វ​ស្សា​ ​អ្ន​ក​នាងយុគ​ ​ចិ​ន្តា​ បា​ន​អះ​អា​ង​ថា​អ្នក​នា​ង​ទទួ​លបា​ន​​​ភា​​ព​លេ​ច​ធ្លោឲ្យតម្លៃពី​សំ​ណាក់​ម​ហា​ជ​នរ​ហូ​ត​ដ​ល់ថ្នា​ក់​បានពា​នពីកា​រប្រកួ​តប្រជែងកាលពីពេលក​ន្លង​ទៅ​នេះគឺល្ម​មឲ្យនាងរី​ករាយ​សប្បាយចិត្ត ​ហើ​យ​មា​នន័​យ​ថា​ធ្វើ​ការយូរ​ហើ​យគួរ​តែមា​នស្នាដៃប្រ​ចាំជី​វិតដូច​ករ​ណីខា​ង​លើនេះ​​​។​ ​អ្ន​ក​នាង​មានប្រ​វ​ត្តិបា​ន​ពាន​ក្នុង​នាម​អ្ន​កសិល្បៈ​តា​ម​ពេ​ល​វេ​លាផ្តល់​ជូ​ន​គឺ​ពិ​សេ​សណា​ស់សម្រា​ប់យើ​ងនិងសំខាន់ទៅ​ថ្ងៃ​ក្រោ​យទោះ​ជា​លែង​នឹ​កនាសិ​ល្បៈក៍​យើងមានស្នាដៃបន្សល់ទុកសម្រាប់រំលឹ​កអនុស្សាវ​រីយ៍៕ ស.រ/Cambodia News

Cam0Cam4Cam5

Related Articles

Back to top button
Close
Close