Cambodia News
-
សីតុណ្ហភាពនឹងចុះត្រជាក់ខ្លាំងដល់១៤ អង្សារសេ ចាប់ពីថ្ងៃទី២៤-២៥ខែមករានេះ
សារព័ត៌មាន Cambodia News/ ភ្នំពេញ (២១ មករា ២០១៦) ៖ នៅថ្ងៃទី២៤-២៥ ខែមករា ខាងមុខនេះ ប្រទេសកម្ពុជា នឹងចុះត្រជាក់នៅតំបន់មួយចំនួន ដូចជា ទី១ បណ្ដាខេត្តដែលស្ថិតក្នុងតំបន់ខ្ពង់រាបភាគឦសាន ទី២ បណ្ដាខេត្តដែលស្ថិតក្នុងតំបន់ខ្ពង់រាបភាគខាងជើង និងទី៣ បណ្ដាខេត្តដែលស្ថិតនៅក្នុងតំបន់ទំនាបកណ្ដាលភាគពាយព្យ។
Read More » -
រដ្ឋបាលក្រុង ស្រុក ខណ្ឌ ជាអ្នកផ្តល់សេវាបញ្ជាក់ឯកសារសំគាល់យានយន្តថតចម្លង
សារព័ត៌មាន Cambodia News/ ភ្នំពេញ (២០ មករា ២០១៦) ៖ ក្រសួងមហាផ្ទៃ បានសម្រេចឲ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ជាអ្នកផ្ដល់សេវាជូនពលរដ្ឋ ចំពោះការបញ្ជាក់លើឯកសារថតចម្លងលើប័ណ្ណសំគាល់យាន្តយន្ត ចំណែកឯកសារថតចម្លងលើប័ណ្ណបើករថយ ន្ត ត្រូវបានប្រគល់ទៅឲ្យរដ្ឋបាលរាជធានី ខេត្ត ជាអ្នកអនុវត្ត។
Read More » -
សម្ដេច ហ៊ុន សែន រំលឹកពីខួប២៨ឆ្នាំនៃការចរចារសន្តិភាពរវាងខ្មែរ និងខ្មែរ
សារព័ត៌មាន Cambodia News/ ភ្នំពេញ (២០ មករា ២០១៦) ៖ សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែនបានបង្ហាញប្រវត្តិសាស្ត្រសំខាន់ៗមួយចំនួននៅក្នុងបណ្ដាញហ្វេស ប៊ុករបស់សម្ដេចអំពីការចាប់ផ្ដើមសន្តិភាពនៅកម្ពុជា។ ដោយថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦នេះ គឺជាខួប២៨ ឆ្នាំហើយនៃការចរចាសន្តិភាពដំណាក់កាលទី២ រវាងអតីតព្រះមហាក្សត្រកម្ពុជា សម្តេចព្រះ នរោត្តម សីហនុ…
Read More » -
នាយករដ្ឋមន្ត្រីកម្ពុជាថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់បងប្អូនមកលើសុខភាពរបស់សម្ដេច
សារព័ត៌មាន Cambodia News/ ភ្នំពេញ (២០ មករា ២០១៦) ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានសរសេរ និងបរិយាយក្នុងគណនីហ្វេសប៊ុកសម្ដេចថា “បងប្អូនជនរួមជាតិជាទីគោរព! ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់បងប្អូនមកលើសុខភាពរបស់ខ្ញុំ។ បន្ទាប់ពីការពិនិត្យដោយយកចិត្តទុកដាក់ពីសំណាក់គ្រូពេទ្យសាំងកាពួ និង កម្ពុជាយើង។…
Read More » -
រោងការ ក្លាយទៅជារោងបុណ្យសព ក្រោយកូនកម្លោះត្រូវរថយន្តបុកស្លាប់
សារព័ត៌មាន Cambodia News/ ភ្នំពេញ (២០ មករា ២០១៦) ៖ កូនកម្លោះ និងកូនក្រមុំ វ័យ២៤ឆ្នាំដូចគ្នា បានប្រែក្លាយរោងអាពាហ៍ពិពាហ៍ ត្រឡប់ទៅជារោងបុណ្យសពកូនកម្លោះទៅវិញភ្លាមៗ បន្ទាប់ពីកូនកម្លោះបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងថ្ងៃចូលរោងការ។ ករណី កូនកម្លោះដល់ថ្ងៃចូលរោងការ ហើយត្រូវរថយន្តបុកស្លាប់នោះ កើតនៅពេលកូនកម្លោះជិះម៉ូតូទៅដឹកមិត្តភក្តិអ្នកកំដរ ដើម្បីរៀបចំពិធីសូត្រមន្តចូលរោងការ នាល្ងាចថ្ងៃ១៧…
Read More » -
ម្ចាស់យានយន្តដែលមិនទាន់មានឯកសារគ្រប់ សូមរួសរាន់បំពេញ
សារព័ត៌មាន Cambodia News/ ភ្នំពេញ (២០ មករា ២០១៦) ៖ ១ខែទៀត នគរបាលចរាចរនឹងចាប់ផ្តើមបើកប្រតិបត្តិការត្រួតពិនិត្យឡើងវិញ រាល់ឯកសារដែលពាក់ព័ន្ធនឹងយានយន្តទាំងអស់ដែលមានចែងនៅក្នុងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី។ បានន័យថា រាល់ឯកសារមួយចំនួនដែលពន្យាពេលផាកពិន័យនាពេលបច្ចុប្បន្ននេះ នគរបាលនឹងអនុវត្តឲ្យបានពេញលេញឡើងវិញទៅតាមច្បាប់ ចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦តទៅ។
Read More » -
ការផ្ទេរសិទ្ធិកាន់កាប់ដីដើម្បីបង្កើតទូរទស្សន៍ព្រះអាទិត្យនឹងបញ្ចប់នៅសប្តាហ៍នេះ
សារព័ត៌មាន Cambodia News/ ភ្នំពេញ (១៨ មករា ២០១៦) ៖ ដំណើរការផ្ទេរសិទ្ធិកាន់កាប់ដីសម្រាប់សាងសង់ទូរទស្សន៍ព្រះអាទិត្យ នឹងបញ្ចប់យ៉ាងយូរ នៅក្នុងសប្តាហ៍នេះ។ បន្ទាប់ពីទទួលបានសិទ្ធិស្របច្បាប់នៅក្នុងការកាន់កាប់ដីហើយ គណបក្សសង្គ្រោះជាតិនឹងអនុវត្តទៅតាមផែនការដែលមានជាបន្តបន្ទាប់ មានដូចជាការស្នើសុំច្បាប់ដាក់អង់តែនទូរទស្សន៍ជាដើម។
Read More » -
អាជ្ញាធរខ័ណ្ឌឬស្សីកែវរុះរើសំណង់រំលោភលើដីប្រឡាយបាក់ទូក
សារព័ត៌មាន Cambodia News/ ភ្នំពេញ (១៨ មករា ២០១៦) ៖ សំណង់រំលោភលើដីប្រឡាយបាក់ទូករាប់តាំងពីលំនៅដ្ឋាន ចង្ក្រានបាយ បង្គន់ រោងមាន់ របស់ប្រជាពលរដ្ឋ ត្រូវបានអាជ្ញាធររុះរើ នៅព្រឹកថ្ងៃចន្ទនេះ ក្រោមហេតុផលរំលោភលើដីចំណីប្រឡាយបាក់ទូក។ ការរុះរើនេះធ្វើឡើងក្រោយពីមានលិខិតជូនដំណឹងកាលពី១សប្តាហ៍មុន និងមានសមត្ថកិច្ចជាច្រើនអ្នក ប្រដាប់ដោយអាវុធ និងមានគ្រឿងចក្រឈូសឆាយ…
Read More » -
ក្រុមរដ្ឋអ៊ិស្លាមចាប់មនុស្ស ៤០០នាក់ក្នុងខេត្តDEIR EZZORស៊ីរីជាចំណាប់ខ្មាំង
សារព័ត៌មាន Cambodia News/ ស៊ីរី (១៨ មករា ២០១៦) ៖ ទូរទស្សន៍អារ៉ាប់ AL MAYADEEN រាយការណ៍កាលពីថ្ងៃទី១៧ មករា ថា ក្រុមជ្រុលនិយមរដ្ឋអ៊ិស្លាម បានចាប់មនុស្ស៤០០នាក់ធ្វើជាចំណាប់ខ្មាំងក្នុងទីក្រុងមួយនៃខេត្ត DEIR EZZOR ភាគខាងកើតស៊ីរី ។…
Read More » -
ប៊ុន ផៃលីន សង់បន្ទប់ជួលចំណាយទុនជាង ២០ម៉ឺនដុល្លារអាមេរិក
សារព័ត៌មាន Cambodia News/ ភ្នំពេញ (១៨ មករា ២០១៦) ៖ បន្ទាប់ពីស្ងប់ស្ងាត់អាជីពសិល្បៈជាង១ឆ្នាំកន្លងមក តារាសម្តែងចូលចិត្តសម្ញែងដើមទ្រូងនាងប៊ុន ផៃលីន បង្កើតមុខរបរថ្មី នោះគឺការសង់បន្ទប់ជួលកម្ពស់ប្រមាណ៤ជាន់ ស្ថិតនៅម្តុំវត្តជម្ពូវ័ន ដោយចំណាយប្រាក់ជាង២០ម៉ឺនដុល្លារ។ គម្រោងសាងសង់បន្ទប់ជួលរបស់ប៊ុន ផៃលីន នឹងសម្រេចរាល់ប្រមាណជាង២សប្តាហ៍ទៀត ខណៈពេលមានការជួល និងកក់ទុកជាមុនអស់ចំនួន៣ជាន់ហើយ…
Read More »