Cambodia News

Cambodia News

Cambodia News www.thisiscn.com www.pptoday.com
  • ព័តមាន​អន្តរជាតិPhoto of ផ្លូវមហាដំណើររបស់យើង៖ពី​​”​ភួយពាក់កណ្តាល”ដល់ជីវភាពដ៏មានសុភមង្គល

    ផ្លូវមហាដំណើររបស់យើង៖ពី​​”​ភួយពាក់កណ្តាល”ដល់ជីវភាពដ៏មានសុភមង្គល

    Cambodia News ប្រវត្តិសាស្រ្តនៃមហាដំណើររបស់កងទ័ក្រហម គឺជាប្រវត្តិសាស្ត្រដែលឆ្លុះបញ្ចាំងពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅរវាងកងទ័ពនិងប្រជាជន។ នាខែវិច្ឆិកាឆ្នាំ ១៩៣៤ កងទ័ពក្រហមដែលជាកងទ័ពនៃបក្សកុម្មុយនីស្តចិនបានធ្វើមហាដំណើរឆ្លងកាត់ភូមិជនជាតិ Shazhou​ Yao​​ ឃុំជនជាតិ Yao Wenming​ ស្រុក Rucheng​ ក្រុង Binzhou​ ខេត្ត Hunan យុទ្ធជននារីបីនាក់បានស្នាក់នៅផ្ទះរបស់អ្នកភូមិឈ្មោះ Xu…

    Read More »
  • ព័តមាន​អន្តរជាតិPhoto of ក្បាច់គុនបុរាណចិន៖ ពីសិល្បៈការពារខ្លួន ទៅជាវិធីមួយក្នុងការថែរក្សាសុខភាពតាមបែបវេជ្ជសាស្ត្របុរាណចិន

    ក្បាច់គុនបុរាណចិន៖ ពីសិល្បៈការពារខ្លួន ទៅជាវិធីមួយក្នុងការថែរក្សាសុខភាពតាមបែបវេជ្ជសាស្ត្របុរាណចិន

    Cambodia News បេីតាមទស្សនៈរបស់លោកបណ្ឌិត​ ជា​ មុនីឫទ្ធិ​ ប្រធាន​សមាគម​អ្នកស្រាវជ្រាវ​វឌ្ឍនភាព​កម្ពុជា​-ចិន​ បានបញ្ជាក់ថា​ «ក្បាច់គុនបុរាណចិន» មិនត្រឹមតែជាសិល្បៈការពារខ្លួន និងជាវប្បធម៌ប្រពៃណីដែលបង្កប់នូវគុណធម៌ សេចក្តីក្លាហាន និងការគោរពយុត្តិធម៌ក្នុងសង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសកម្មភាពរាងកាយដែលមានទំនាក់ទំនងជាមួយការថែរក្សាសុខភាព និងការលើកកម្ពស់សុខុមាលភាពផ្លូវកាយ និងផ្លូវចិត្តផងដែរ។ តាមរយៈការហាត់ប្រាណ ការគ្រប់គ្រងដង្ហើម ការរក្សាលំនឹងរាងកាយ និងការផ្តោតអារម្មណ៍ ក្បាច់គុនបុរាណចិនមួយចំនួន…

    Read More »
  • ព័តមាន​អន្តរជាតិPhoto of ទស្សនវិជ្ជាអប់រំរបស់ចិន៖ អំណានជាគ្រឹះ វិទ្យាសាស្ត្រជាកម្លាំង នវានុវត្តន៍ជាចក្ខុវិស័យ និង បទពិសោធន៍អភិបាលកិច្ចជាតិជាមាគ៌ាកសាងអនាគតរបស់យុវជនចិន

    ទស្សនវិជ្ជាអប់រំរបស់ចិន៖ អំណានជាគ្រឹះ វិទ្យាសាស្ត្រជាកម្លាំង នវានុវត្តន៍ជាចក្ខុវិស័យ និង បទពិសោធន៍អភិបាលកិច្ចជាតិជាមាគ៌ាកសាងអនាគតរបស់យុវជនចិន

    Cambodia News លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានចែករំលែកថា ទស្សនវិជ្ជាអប់រំរបស់ប្រទេសចិនដែលមានវ័យជាង៣០០០ឆ្នាំ ផ្តោតលើការកសាងមូលដ្ឋានចំណេះដឹងតាមរយៈអំណាន ការពង្រឹងសមត្ថភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការលើកកម្ពស់នវានុវត្តន៍ និងការសិក្សាឈ្វេងយល់ពីបទពិសោធន៍អភិបាលកិច្ចជាតិ។ ទិសដៅទាំងនេះមានគោលបំណងបណ្តុះបណ្តាលយុវជនឱ្យមានពុទ្ធិ សីលធម៌ សមត្ថភាពគិតវិភាគ គំនិតនវានុវត្តន៍ និងការយល់ដឹងយ៉ាងប្រត្យក្សពីការអភិវឌ្ឍសង្គមជាតិ។ ជាតថភាព កុមារនិងយុវជនចិនបាននិងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួនលេីអំណានដែលជាគ្រឹះនៃការអប់រំពេញមួយជីវិត។ ដោយមិនរាប់បញ្ចូលបណ្ណាល័យឯកជននៅតាមផ្ទះនីមួយៗ…

    Read More »
  • ព័តមាន​អន្តរជាតិPhoto of «បុណ្យភ្ជុំបិណ្ឌ» និង «បុណ្យឆេងម៉េង»៖ ឫសគល់នៃកត្តញ្ញូតាធម៌ និងស្ពានតភ្ជាប់វប្បធម៌កម្ពុជានិងចិន

    «បុណ្យភ្ជុំបិណ្ឌ» និង «បុណ្យឆេងម៉េង»៖ ឫសគល់នៃកត្តញ្ញូតាធម៌ និងស្ពានតភ្ជាប់វប្បធម៌កម្ពុជានិងចិន

    Cambodia News បេីតាមលោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បុណ្យភ្ជុំបិណ្ឌរបស់ប្រជាជាតិកម្ពុជា និង បុណ្យឆេងម៉េង(清明节)របស់ប្រជាជាតិចិន គឺជាពិធីបុណ្យប្រពៃណីដែលមានអត្ថន័យជ្រាលជ្រៅក្នុងការបណ្តុះស្មារតីកត្តញ្ញូតាធម៌ ការគោរពបុព្វបុរស និងការចងចាំគុណបំណាច់របស់អ្នកមានគុណ។ ទោះបីពិធីបុណ្យទាំងពីរមានប្រភពជំនឿ និង របៀបប្រតិបត្តិខុសគ្នាក៏ដោយ ក៏មានគុណតម្លៃរួមមួយ គឺការរំឭកមនុស្សជំនាន់ក្រោយឱ្យស្គាល់ឫសគល់នៃប្រជាជាតិនីមួយៗ និងចេះតបស្នងសងគុណចំពោះអ្នកដែលបានលះបង់ដើម្បីគ្រួសារ និងសង្គមជាតិ។ ក្នុងវប្បធម៌ខ្មែរ…

    Read More »
  • ព័តមាន​អន្តរជាតិPhoto of លំហូរអ្នក​ដំណើរ​២,១៤ ប៊ីលាននាក់​ក្នុងឱកាស «សប្តាហ៍មាស» ៖ ភាពរស់រវើកនៃសេដ្ឋកិច្ចចិននាំមកនូវកាលានុវត្តភាពថ្មីដល់សេដ្ឋកិច្ចសកល

    លំហូរអ្នក​ដំណើរ​២,១៤ ប៊ីលាននាក់​ក្នុងឱកាស «សប្តាហ៍មាស» ៖ ភាពរស់រវើកនៃសេដ្ឋកិច្ចចិននាំមកនូវកាលានុវត្តភាពថ្មីដល់សេដ្ឋកិច្ចសកល

    Cambodia News ពិធីបុណ្យជាតិចិនរយៈពេល ៧ ថ្ងៃ ដែលត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថា «សប្តាហ៍មាស» បានបន្តដើរតួនាទីជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញសន្ទុះវិស័យទេសចរណ៍ សកម្មភាពវប្បធម៌ និងការចំណាយក្នុងស្រុក។ ក្នុងអំឡុងពេលឈប់សម្រាកនេះ ប្រជាជនចិនរាប់លាននាក់បានធ្វើដំណើរកម្សាន្ត ទិញទំនិញ និងស្វែងរកបទពិសោធកម្សាន្តថ្មីៗនៅទូទាំងប្រទេស។ រូបភាពនៃស្ថានីយរថភ្លើង អាកាសយានដ្ឋាន រមណីយដ្ឋានទេសចរណ៍ និងមជ្ឈមណ្ឌលពាណិជ្ជកម្មដែលពោរពេញដោយអ្នកដំណើរ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីភាពរស់រវើកនៃទីផ្សារ…

    Read More »
  • ព័តមាន​អន្តរជាតិPhoto of ទស្សនវិជ្ជា «វិធីបដិសំយោគសម្ភារនិយមវិចារវិទ្យា»៖ គ្រឹះនៃការអភិវឌ្ឍជនបទប្រទេសចិន

    ទស្សនវិជ្ជា «វិធីបដិសំយោគសម្ភារនិយមវិចារវិទ្យា»៖ គ្រឹះនៃការអភិវឌ្ឍជនបទប្រទេសចិន

    Cambodia News លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគម អ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន យល់ថា ក្នុងដំណើរអភិវឌ្ឍប្រទេសចិន ការអភិវឌ្ឍជនបទមិនត្រូវបានមើលឃើញត្រឹមជាការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ឬបង្កើនផលិតកម្មកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែជាដំណើរការដែលភ្ជាប់យ៉ាងជិតស្និទ្ធរវាង«សម្ភារៈនិងវិចារវិទ្យា» «បញ្ហានិងដំណោះស្រាយ» «ទ្រឹស្តីនិងការអនុវត្ត»។ ក្នុងន័យនេះ «វិធីបដិសំយោគសម្ភារនិយមវិចារវិទ្យា» អាចត្រូវបានយល់ថា ជាវិធីសាស្ត្រគិតដ៏សំខាន់មួយ ដែលជួយឱ្យចិនស្វែងរកផ្លូវអភិវឌ្ឍជនបទសមស្របទៅនឹងស្ថានភាពជាក់ស្តែងរបស់ខ្លួន។ នៅក្នុងសៀវភៅ«ពេលខុងជឺជួបកាល់ម៉ាក្ស»…

    Read More »
  • ព័តមាន​អន្តរជាតិPhoto of បទវិភាគ៖ ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យារបស់ចិន​ឈានដល់​កម្រិត​ថ្មី ចិន​បាន​ក្លាយ​ជា​អ្នក​រួម​ចំណែក​ដ៏សំខាន់​ក្នុង​ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា​សកល​

    បទវិភាគ៖ ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យារបស់ចិន​ឈានដល់​កម្រិត​ថ្មី ចិន​បាន​ក្លាយ​ជា​អ្នក​រួម​ចំណែក​ដ៏សំខាន់​ក្នុង​ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា​សកល​

    Cambodia News នា​ពេ​ល​ថ្មីៗ​កន្លង​ទៅនេះ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ចំនួន​ក្រោម​ប្រធាន​បទ ការ​ចាប់ផ្តើមអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥ ដែល​រៀប​ចំដោយការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ក្រសួង​វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាចិន​បាន​ប្រើប្រាស់​ពាក្យ​គន្លឹះ​ចំនួន​៦ ដើម្បី​ពិពណ៌នាពីមាគ៌ាសម្រាប់កសាង​ប្រទេសចិនដ៏​ខ្លាំង​ក្លាផ្នែកវិទ្យាសាស្ត្រ​ក្នុងរយៈពេល៥ឆ្នាំខាងមុខ ពោលគឺ ពង្រឹងមូលដ្ឋានគ្រឹះ ដោះស្រាយបញ្ហាគន្លឹះ​ អភិវឌ្ឍឧស្សាហកម្ម កែលម្អជីវភាពរស់នៅរបស់ប្រជាជន ពង្រឹងប្រព័ន្ធរបប និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ។ ក្នុង​រយៈពេល​៥​ឆ្នាំ​ចុងក្រោយ​នេះ ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យារបស់ចិនបាន​ឈានដល់កម្រិតថ្មី កិច្ច​កសាង​ប្រទេសចិនដ៏​ខ្លាំង​ក្លាផ្នែកវិទ្យាសាស្ត្របាន​បោះ​ជំហាន​ទៅមុ​ខ​យ៉ាង​​រឹង​មាំ ។…

    Read More »
  • ព័ត៌មាន​ជា​ភាសា​ខ្មែរPhoto of កិច្ចសន្ទនាយុវជនកម្ពុជា-ចិន៖ វប្បធម៌ជាស្ពានភ្ជាប់មិត្តភាពរវាងប្រជាជនទាំងពីរ

    កិច្ចសន្ទនាយុវជនកម្ពុជា-ចិន៖ វប្បធម៌ជាស្ពានភ្ជាប់មិត្តភាពរវាងប្រជាជនទាំងពីរ

    Cambodia News ភ្នំពេញ៖ កិច្ចសន្ទនាយុវជនកម្ពុជា-ចិន ក្រោមប្រធានបទ«ជីវភាពរស់នៅប្រចាំថ្ងៃ និងសក្តានុពលសង្គម-វប្បធម៌៖ ការសម្របតាមបរិបទមូលដ្ឋាន និង សមាហរណកម្មវប្បធម៌ចិននៅក្នុងសង្គមកម្ពុជា» ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ដោយមជ្ឈមណ្ឌលកម្ពុជាស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ ក្រោមគំនិតផ្តួចផ្តើមរបស់លោកបណ្ឌិត នាក់ ចន្តារិទ្ធ ប្រធានមជ្ឈមណ្ឌល។  កិច្ចសន្ទនានេះបានផ្តល់វេទិកាដល់យុវជនកម្ពុជា និងចិន ដើម្បីផ្លាស់ប្តូរទស្សនៈ…

    Read More »
  • ព័តមាន​អន្តរជាតិPhoto of ការស្ទង់មតិរបស់បណ្តាញCGTN ៖ សង្កេតមើលពី​យុគសម័យ​មាស​នៃ​សេដ្ឋកិច្ចវិស្សមកាលចិន​ តាម​រយៈ “​សប្តាហ៍វិស្សមកាលមាស”

    ការស្ទង់មតិរបស់បណ្តាញCGTN ៖ សង្កេតមើលពី​យុគសម័យ​មាស​នៃ​សេដ្ឋកិច្ចវិស្សមកាលចិន​ តាម​រយៈ “​សប្តាហ៍វិស្សមកាលមាស”

    ​Cambodia News ក្នុ​ងវិស្សមកាល​បុណ្យ​ជាតិ​ចិន​ ការចូលដែនចិន​ធ្វើទេសចរណ៍មាន​ប្រជា​ប្រិយភាព​កាន់តែខ្លាំង​ឡើងៗ អ្នក​ទេសចរបរទេស​កាន់តែច្រើន​បាន​ធ្វើ​ដំណើរ​ទៅដល់​ប្រទេស​ចិន​ ដើម្បី​ទទួល​អារម្មណ៍​ពី​ភាពទាក់ទាញ​ខាង​ទេសចរណ៍វប្បធម៌និង​ភាពរស់​រវើក​នៃ​ការ​អភិវឌ្ឍ​របស់ប្រទេស​ចិន​ដែល​មាន​ភាពបើក​ទូលាយ ។ បណ្តាញទូរទស្សន៍ CGTN របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើការស្ទង់មតិចំពោះអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិតនៅទូទាំងពិភពលោក ដែលបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៧ភាគរយបានយល់ ឃើញថា ការ​ធ្វើ​ដំណើរទេសចរ​ណ៍​ដោយ​ផ្ទាល់​នៅប្រទេ​សចិន​ អាច​ស្វែង​យល់​ពី​វប្បធម៌សង្គម​និងការវិវត្ត​របស់ប្រទេស​ចិន​ដោយ​គ្រប់ជ្រុង​ជ្រោយ​និង​ពិត​ប្រាកដ​ ។ ការ​ស្ទង់​មតិ​លើក​នេះបាន​បង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៩១,៨ភាគរយយល់ឃើញថា ការ​ដែល​ប្រទេស​ចិនបានកែសម្រួលវិធានការ​ផ្តល់​ទិដ្ឋាការ​និង​ផ្តល់​ភាពងាយ​ស្រួល​ដល់​ការធ្វើដំណើរ​ចេញចូលដែន​​ជាបន្តបន្ទាប់ បាន​លើក​កម្ពស់​ប្រកប​ដោយប្រសិទ្ធភាពនូ​វ​គោលបំណង​របស់​អ្នក​ទេសចរ​បរទេស​ដែល​ចង់​ធ្វើដំណើរ​ទេសចរណ៍នៅប្រទេស​ចិន​…

    Read More »
  • ព័ត៌មាន​ជា​ភាសា​ខ្មែរPhoto of វណ្ណកម្មដំបូងរបស់លោក ព្រុំ សុខា សៀវភៅ “រដ្ឋមន្ត្រីកូវីដ” ជាកំណត់ត្រាជីវិតក្រោយឆ្លងកាត់សង្រ្គាម និងទីវាលពិឃាត

    វណ្ណកម្មដំបូងរបស់លោក ព្រុំ សុខា សៀវភៅ “រដ្ឋមន្ត្រីកូវីដ” ជាកំណត់ត្រាជីវិតក្រោយឆ្លងកាត់សង្រ្គាម និងទីវាលពិឃាត

    ​Cambodia News ភ្នំពេញ ៖ នៅក្នុងសន្និសីទស្តីពីការបង្ហាញសៀវភៅដែលមានចំណងជើងថា ” រដ្ឋមន្ត្រីកូវីដ” នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ នៅវិទ្យាស្ថានបារាំង-កម្ពុជា ( IFC ) លោកទេសរដ្ឋមន្ត្រី ព្រុំ សុខា បានបញ្ជាក់ថា វណ្ណកម្មដំបូងរបស់លោកនេះជាសំណេរកំណត់ត្រាជីវិត និងការងាររបស់លោកក្រោយពីបានឆ្លងកាត់ពេលវេលានៃសង្រ្គាម…

    Read More »
Back to top button
Close
Close