Cambodia News
-
បុរសម្នាក់រងរបួសធ្ងន់ ខណៈកំពុងជិះម៉ូតូត្រូវរថយន្តបុក
ភ្នំពេញ ៖ នៅវេលាម៉ោង១២ និង៥ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ធ្នូ បុរសម្នាក់រងរបួសធ្ងន់ ខណៈពេលកំពុងជិះម៉ូតូឆ្លងផ្លូវ ត្រូវរថយន្តបុក រួចបន្ថែមល្បឿន បើករត់បាត់ ស្ថិតនៅចំណុចផ្លូវលេខ៣៦០ កែង៥១ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ។
Read More » -
ស្ត្រីម្នាក់រងរបួសធ្ងន់ ២នាក់រងរបួសស្រាល ដោយបុរស ២នាក់ជិះម៉ូតូកៀរ
ភ្នំពេញ ៖ កាលពីវេលាម៉ោង៧យប់ថ្ងៃទី ២៥ ខែធ្នូ ស្ថិតនៅម្ដុំភោជនីយដ្ឋាន«ម្លិះ៧៧» តាមបណ្ដោយផ្លូវលេខ១០១៩ ក្បែរទីស្នាក់ការប៉ូលិសប៉ុស្តិ៍ទឹកថ្លា ខណ្ឌសែនសុខ ស្ត្រីម្នាក់បានរងរបួសធ្ងន់ និង២នាក់ទៀតរងរបួសស្រាល ដោយបុរស២នាក់ ដែលមានទីលំនៅក្បែរគ្នាជិះម៉ូតូមកតាមធាក់ផ្ដួលម៉ូតូរបស់ពួកនាង ព្រោះតែរឿងតាមស្រឡាញ់មិនបាន ។
Read More » -
ជនសង្ស័យលួចម៉ូតូម្នាក់ ត្រូវសម្ថកិច្ចឃាត់ខ្លួន
ភ្នំពេញ ៖ កាលពីវេលា ម៉ោង៣និង៣៥នាទី រសៀលថ្ងៃទី២៥ ខែធ្នូ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាល សង្កាត់ស្រះចក ខណ្ឌដូនពេញ ឃាត់ខ្លួន ហើយសួរនាំទើបដឹងថា ជនសង្ស័យរូបនេះ បានលួចម៉ូតូពីប្រជាពលរដ្ឋ ដែលចតចោល នៅមុខផ្ទះ១៨៨E0 ផ្លូវលេខ១៣ ភូមិ២ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ…
Read More » -
ម៉ូតូបុកម៉ូតូបណ្តាលឲ្យរងរបួសទាំងសងខាង
ភ្នំពេញ៖ កាលពីវេលាម៉ោង០៩និង១៥នាទីយប់ ថ្ងៃទី២៥ ធ្នូ បុរសអាណិកជន ដើមកំណើតខ្មែរម្នាក់ របួសជើង ចំណែកភាគីម្ខាងទៀត របួសបែកថ្ងាស ហូរឈាមដាបថ្នល់ ដែលឧបទ្ទវហេតុនេះ បង្កឡើងរវាងម៉ូតូ និងម៉ូតូនៅមុខ មុខសាលាភាសាកូរ៉េ ខាងត្បូងថ្នល់រថភ្លើងត្រឡោកបែក តាម បណ្ដោយផ្លូវលេខ៥៩៨ ស្ថិត ក្នុងកសង្កាត់ទឹកថ្លា…
Read More » -
លំនៅឋានមួយកន្លែងត្រូវអគ្គិភ័យបានឆាបឆេះ
ភ្នំពេញ ៖ កាលពីវេលាម៉ោង ៩និង៥០នាទីព្រឹក ថ្ងៃទី២៦ ខែធ្នូ លំនៅដ្ឋានមួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវលេខ ៣៦៩ ផ្ទះលេខ៣៩៦ ក្រុម៧ ឃុំព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌមានជ័យ ត្រូវអគ្គិភ័យឆាបឆេះឡើង យ៉ាងសន្ធោសន្ធៅ ក្នុងរយៈពេលយ៉ាងខ្លី ដែលបណ្តាលឲ្យម្ចាស់ផ្ទះរលាកដៃរលាកជើង និងទ្រព្យសម្បត្តិនៅក្នុងផ្ទះត្រូវរងការខូចខាត ។
Read More » -
អ្នករត់ម៉ូតូឌុបម្នាក់ក្អកធ្លាក់ឈាមរហូតដាច់ខ្យល់ស្លាប់
ភ្នំពេញ៖ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៥ ខែធ្នូ មានភាពភ្ញាក់ផ្អើលមួយ បានកើតឡើងដោយសារ តែគេឃើញបុរសអ្នករត់ម៉ូតូឌុបម្នាក់ ក្អកធ្លាក់ឈាម ហើយស្លាប់បាត់បង់ជីវិត ភ្លាមៗនៅលើខឿនចិញ្ចើមផ្លូវមុខមន្ទីរពេទ្យ ជប៉ុន តាមបណ្តោយផ្លូវលេខ៤៧ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
Read More » -
ជិះម៉ូតូលើផ្លូវបញ្ច្រាសទៅបុកម៉ូតូមួយគ្រឿងទៀតរងរបួសធ្ងន់ ៣នាក់
ភ្នំពេញ៖ នៅវេលាម៉ោង២និង១០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី២៦ ធ្នូ ម៉ូតូ២គ្រឿងបុកគ្នា បណ្តាលឲ្យរងរបួសធ្ងន់ទាំង៣នាក់ និងខូចខាត ម៉ូតូយ៉ាងដំណំទាំងពីរគ្រឿង ស្ថិតនៅតាមមហាវិថីព្រះមុនីវង្ស មុខភោជនីយដ្ឋានវុទ្ធីមនោរម្យ ១១១ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌ ចំការមន ។
Read More » -
សម្តេច ហ៊ុន សែន ជំរុញឲ្យពលរដ្ឋប្រយ័ត្នចំពោះអាកាសធាតុ
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៥ ធ្នូ ២០១២ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសអំពាវនាវ ឲ្យពលរដ្ឋកម្ពុជា បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះអាកាសធាតុ ដែលបានចុះត្រជាក់នៅចុងឆ្នាំនេះ។
Read More » -
ស្លាប់ ៣នាក់របួស ៦នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍
ភ្នំពេញ ៖ នៅថ្ងៃទី២៥ ធ្នូ ២០១២ នាយកដ្ឋាន សណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន៧លើកបណ្ដាលឲ្យ មានមនុស្ស៣នាក់បានស្លាប់ រងរបួសធ្ងន់៥នាក់ របួសស្រាលម្នាក់។
Read More » -
ម៉ូតូ ២គ្រឿងបុកគ្នាស្លាប់ទាំង ២នាក់
ភ្នំពេញ ៖ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី ២៦ ខែធ្នូ យុវជន ២នាក់បានស្លាប់បាត់បង់ជីវិតទាំង២នាក់ ដោយម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ បន្ទាប់ពីពួកគេជិះម៉ូតូបុកគ្នាចំពីមុខពេញទំហឹងក្នុងទិសដៅច្រាសគ្នា ស្ថិតនៅតាមផ្លូវជាតិលេខ៣ មុខភូមិស្រែញ សង្កាត់ពងទឹក ខណ្ឌដង្កោ។
Read More »