ម៉ូតូ​បុក​ម៉ូតូ​បណ្តាល​ឲ្យ​រង​របួស​ទាំង​សង​ខាង​

ភ្នំពេញ​៖ កាលពីវេលាម៉ោង០៩និង១៥នាទីយប់ ថ្ងៃទី​២៥ ធ្នូ បុរសអាណិកជន ដើមកំណើតខ្មែរម្នាក់ របួសជើង ចំណែកភាគីម្ខាងទៀត របួសបែកថ្ងាស ហូរឈាមដាបថ្នល់ ​ ដែលឧបទ្ទវហេតុនេះ បង្កឡើងរវាងម៉ូតូ និងម៉ូតូ​នៅមុខ មុខសាលាភាសាកូរ៉េ ខាងត្បូងថ្នល់រថភ្លើងត្រឡោកបែក តាម បណ្ដោយផ្លូវលេខ៥៩៨ ស្ថិត ក្នុងកសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ​។

បុរសអាណិកជន ដើមកំណើតខ្មែរ ​បាន​ប្រាប់ថា រូបគាត់មានឈ្មោះ ដូ អាយុ ២៨ឆ្នាំ សញ្ជាតិអាមេរិក ដើមកំណើតខ្មែរ ស្នាក់នៅរដ្ឋកាលីហ្វ័រនីញ៉ា ហើយបានមកលេងស្រុកខ្មែរ កាលពី៣ខែមុន។ ចំណែកភាគីម្ខាងទៀត ឈ្មោះ សុចិត្រា អាយុ ២០ឆ្នាំ ជានិសិត្យ។

សាក្សីនៅកន្លែងកើតហេតុ បាននិយាយថា មុនគ្រោះថ្នាក់នេះ គេឃើញបុរសអាណិកជនខ្មៃរ បើកបរម៉ូតូ ម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាក ភ្នំពេញ 1J- 4741 ពីត្បូងមកជើង ហើយមកដល់ផុតរបាំងថ្មចែកផ្លូវ ក៏បត់ត្រឡប់ក្រោយ ស្រាប់តែភាគីនិសិត្យ ដែលបើកម៉ូតូសេ ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BR- 9348  កំពុងបើកពីជើង ទៅត្បូង ក្នុងល្បឿនលឿន បានបុកពេញទំហឹង បណ្ដាលឲ្យអ្នកទាំង២ របួសធ្ងន់ដូចគ្នា។

ក្រោយកើតហេតុ ភាគីទាំង២ត្រូវនគរបាលផ្នែកចរាចរ ខណ្ឌសែនសុខ ហៅរថយន្ដដឹកយកទៅសង្គ្រោះ នៅគ្លីនិកឯក​ ចំណែក ម៉ូតូត្រូវបានដឹកយក ទៅអធិការដ្ឋានសែនសុខរង​ចាំ​ការ​ដោះ​ស្រាយ​តា​ច្បាប់​៕

ដោយ៖ ហេង នាង​

that-0580

that-0579

Related Articles

Back to top button
Close
Close