ជន​សង្ស័យ​លួច​ម៉ូតូ​ម្នាក់​ ត្រូវ​សម្ថ​កិច្ច​ឃាត់​ខ្លួន​

ភ្នំពេញ ៖ កាលពីវេលា ម៉ោង៣និង៣៥នាទី រសៀលថ្ងៃទី២៥ ខែធ្នូ ​ជនសង្ស័យម្នាក់​ ត្រូវ​បាន​កម្លាំងនគរបាល សង្កាត់ស្រះចក ខណ្ឌដូនពេញ ឃាត់ខ្លួន ហើយសួរនាំទើបដឹងថា ជនសង្ស័យរូបនេះ បានលួចម៉ូតូពីប្រជាពលរដ្ឋ ដែលចតចោល នៅមុខផ្ទះ១៨៨E0 ផ្លូវ​លេខ១៣ ភូមិ២ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។

​ជនសង្ស័យដែលត្រូវសមត្ថ កិច្ចឃាត់ខ្លួន​មានឈ្មោះរឿង ម៉ៅ អាយុ២៤ឆ្នាំ មានមុខ របរមិនពិតប្រាកដ រស់នៅម្ដុំក្ដាន់ពីរ ។ ​ជនរងគ្រោះ ដែលបាត់ម៉ូតូឈ្មោះ ស៊ឹម រស្មី ភេទប្រុស អាយុ២២ឆ្នាំ  មានមុខរបរ ជានិស្សិត ស្នាក់នៅផ្ទះលេខ៣០០ ផ្លូវលេខ ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ហើយ ម៉ូតូ ដែលត្រូវបានជនសង្ស័យនេះលួច ខណៈ ដែលជនរងគ្រោះចតចោលនៅមុខស្ដាម៉ាត នេះ ម៉ាកស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1L-7294 ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុជនសង្ស័យរូបនេះ បាន ផឹកស៊ីជាមួយមិត្ដភក្ដិ រួចហើយឃើញម៉ូតូ ជនរងគ្រោះ ដែលចតចោលនៅមុខស្ដាម៉ាត ស្ថិតនៅចំណុចកើតហេតុខាងលើ ក៏ចូលទៅ លួចហើយជិះគេចខ្លួន លុះដល់ក្នុងទឹកដី ស្រះចក ខណៈដែល សមត្ថកិច្ចមូលដ្ឋាននិង នគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ កំពុង ល្បាតក៏ប្រទះឃើញ ដែលជនសង្ស័យរូបនេះ ជាមុខសញ្ញាចាស់ផងនោះ ក៏ធ្វើការឃាត់ខ្លួន ហើយសួរនាំ ទើបដឹងថា ជននេះបានលួច ម៉ូតូពីប្រជាពលរដ្ឋនៅសង្កាត់ជ័យជំនះ ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានឃុំ ជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅតុលាការ៕

ដោយ៖ ហេង នាង

Hong-0369

Related Articles

Back to top button
Close
Close