​លទ្ធផល​ផ្លូវការ​: គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​អាសនៈ​ទាំង​១២៥

សារព័ត៌មាន​ Cambodia News/

រាជធានីភ្នំពេញ​ (១៦ សីហា ២០១៨) ៖ លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​បាន​បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​សំឡេងឆ្នោត​សរុប​ចំនួន ៤.៨៨៩.១១៣​សំឡេង និង​ទទួលបាន​អាសនៈ​ទាំង​១២៥​នៅក្នុង​រដ្ឋសភា​(​អាសនៈ​ទាំងអស់​)​។

ចំណែក​គណបក្សនយោបាយ​ចំនួន​១៩​ផ្សេងទៀត បើទោះបីជា​ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​តិច ឬ​ច្រើន យ៉ាងណាក៏ដោយ គឺ​សំឡេង​មិន​គ្រប់​ក្នុងការ​ទទួលបាន​អាសនៈ​សភា​នោះទេ​។​

នេះ​បើ​យោង​លើ​ការប្រកាស​ផ្លូវការ​ដោ​យគ​.​ជ​.​ប​.​កាលពី​ម៉ោង​៧:៣០​យប់​ថ្ងៃទី​១៥​ខែសីហា​ឆ្នាំ​២០១៨។ ​បន្ទាប់ពី​គណបក្ស​ប្រជាជន​កម្ពុជា គឺ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ចំនួន ៣៧៤.៥១០​សំឡេង និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ចំនួន ៣០៩.៣៦៤​សំឡេង​៕

Related Articles

Back to top button
Close
Close