Cambodia News

Cambodia News

Cambodia News www.thisiscn.com www.pptoday.com
  • ជន​សង្ស័យ​លួច​វះ​កា​បូប​លុយ​អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ​ត្រូវ​ម្ចាស់​ចាប់​ក្របួច​បាន​ភ្លាមៗ​

    ភ្នំពេញ ៖ កាលពី​វេលាម៉ោង២និង៣០ នាទីរំលង​អធ្រាត្រ​ឈានចូលថ្ងៃទី២៧ ធ្នូ ជន​សង្ស័យ​​ជំនាញ​ខាង​វះ​កាបូប​លុយម្នាក់​អស់​លក្ខណ៍ ខណៈ​ពេល​លួច​វះហោ​ប៉ៅ​ខោ​របស់​អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ ដែល​កំពុង​តែ​ដេក​លង់​លក់ នៅ​លើ​រ៉ឺម៉ក ត្រូវ​បាន​អ្នក​ជិត​ខាង​ស្រែក​ផ្អើល​ឆោ​ឡោ រត់​ចាប់​ខ្លួន​បាន​ ស្ថិត​នៅមុខ សណ្ឋាគារហូលីដេ តាមផ្លូវលេខ៨៦ កែងមហាវិថី​ ព្រះមុនីវង្ស ក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ ។

    Read More »
  • ក្រុម​ជួញដូរ​គ្រឿងញៀន​អ៊ីរ៉ង់​បែរទិសទៅ​ឥណ្ឌូណេស៊ី

    ប្រធាន​ទីភ្នាក់​ងារ​ប្រឆាំង​គ្រឿងញៀន​នៅ​ឥណ្ឌូណេស៊ីបានព្រមាន​ថា បណ្ដាញ​ ជួញដូរ​គ្រឿងញៀន​អ៊ីរ៉ង់​​កំពុងតែ​​បង្វែរទិស​​​ផលិតកម្ម​គ្រឿងញៀន​ ខុសច្បាប់​របស់​ខ្លួន​​​ចូលទៅ​ប្រទេស​ឥណ្ឌូណេស៊ី។

    Read More »
  • ធ្លាក់​យន្តហោះ​ បណ្តាល​ឲ្យ​ស្លាប់​អស់​ អ្នក​ជិះ​ទាំង​២៧​នាក់​ ​

    គ្រោះថ្នាក់ នេះ បាន កើត ឡើង យប់មិញ នៅ សាធារណរដ្ឋ កាហ្សាក់ស្ថាន នៃ តំបន់អាស៊ីកណ្តាល។ក្នុងចំណោម អ្នកស្លាប់នោះ៧នាក់ជាក្រុម អ្នកបើកបរ ២០នាក់ទៀតសុទ្ធតែជានាយទាហានជាន់ខ្ពស់នៃស្ថាប័នការពារព្រំដែនរបស់ក្រសួង សន្តិសុខកាហ្សាក់ស្ថានបូកទាំងរូបលោកនាយកស្ថាប័ននេះទៅផង។យន្ត ហោះដែលធ្លាក់ជាយន្តហោះយោធាសម្រាប់ដឹកជញ្ជូន ម៉ាក Antonov-72 របស់ ក្រសួង…

    Read More »
  • ចិន​​​សម្ពោធ​​​​​​ផ្លូវ​​​រថភ្លើង​​​ល្បឿន​​​លឿន​​ មាន​​ប្រវែង​​វែង​​បំផុត​​ លើ​​ពិភពលោក

    ផ្លូវ​រថ​ភ្លើងល្បឿន​លឿន និងមាន​ប្រវែងជិត​ ៣​០០០​ គីឡូម៉ែត្រ ​វែង​ ​ជាងគេ​បំផុត​​​​លើពិភពលោក ផលិត​ដោយ​ប្រទេស​ចិន​ នឹង​​សម្ពោធ​​​ដាក់​អោយ​ប្រើប្រាស់ នៅ​ថ្ងៃ​ពុធនេះ​​។ ផ្លូវ​នេះ​ភ្ជាប់​ពី​ទីក្រុង​ប៉េកាំង​ទៅ​​​កាន់​ក្រុង​កង់តុង​​ស្ថិតនៅ​​​ភាគ​ខាង​ ត្បូង​​ប្រទេស​ចិន។ ចិន​បង្ហាញ​​​មោទនភាព​ ដាក់​អោយ​ប្រើប្រាស់​ ផ្លូវ​រថភ្លើង​ថ្មី​​ នៅ​ថ្ងៃ​ទី​ ២៦​ធ្នូ​នេះ ដើម្បី​រំលឹក​ដល់​ថ្ងៃ​កំណើត​របស់​លោក​​​ ម៉ៅ​ សេទុង​ ដែល​ជា​បិតា​បង្កើត​សាធារណរដ្ឋ​ចិន។ ផ្លូវ​​រថ​ភ្លើង​នេះ​​ នឹង​សំរួល​ការ​ធ្វើ​ដំណើរ​របស់​ប្រជា ជន…

    Read More »
  • លោក ស្ហ៊ិនហ្សូ អាបេ វិល​មក​កាន់​តំណែង​​នាយករដ្ឋមន្ត្រី​ជប៉ុន​ជាថ្មី

    នៅ​ថ្ងៃពុធ​ទី ២៦ ធ្នូ​នេះ សភា​ជប៉ុន​បាន​បោះឆ្នោត​ជ្រើសរើស​ លោក ស្ហ៊ិន ហ្សូ អាបេ ប្រធាន​គណបក្ស​ សេរី​ប្រជាធិបតេយ្យ ​ ជា​នាយក​រដ្ឋមន្ត្រី​ បន្ទាប់​ពី​គណបក្ស​នេះ បាន​ទទួល​ជោគ​ជ័យ​ក្នុង​សម័យ​បោះឆ្នោត​សភា កាលពី​១០​ថ្ងៃមុន។ ល្បី​ខាង​មាន​និន្នាការ​ជាតិ​និយម​ ប៉ុន្តែ​ក្នុង​នាម​ជា​ប្រមុខ​ដឹកនាំ​ប្រទេស​ ដែល​កំពុង​ជួប​នឹង​គ្រោះ​សេដ្ឋកិច្ច​ដើរ​ថយ​ក្រោយ​ លោក​ អាបេ…

    Read More »
  • ជីជី កំពុង​ត្រៀម​ខ្លួន​ថត​រឿងជា​​លើក​ដំបូង​

    ភ្នំ​ពេញ​៖ កញ្ញា ពេជ្រ សូលីដា ហៅ ជីជី ដែល​ជាពិធីការិនីដែលកំពុង តែឡើងកូដបណ្តើរៗ នៅស្ថានីយទូរទស្សន៍ ស៊ី ធី អ៊ីន បានប្រាប់ឲ្យដឹងថា ពេលនេះនាងកំពុង តែត្រៀមខ្លួន ថត​ រឿងលើកដំបូងគឺ មានអារម្មណ៍រំភើបខ្លាំងមែនទែន បើ​ទោះបីជានាងមិន បានគ្រង​តំណែង​ជាតួឯកក៏ដោយ។

    Read More »
  • រថ​យន្ត​សណ្តោង​ស៊ី​ទែន​ប្រេង​ បត់​ឆ្វេង​បុក​ម៉ូតូ​សង់​កូរ៉េ ​រង​របួស​ ២​ នាក់​

    ភ្នំពេញ ៖ នៅវេលា​ម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៧ ធ្នូ រថយន្ត​ហ៊ីណូ​ ដឹកស៊ីទែន​ប្រេ​ង​បត់​ឆ្វេង​ទទឹង​ផ្លូវ​ច្រងាង​​ ​​​​បុកម៉ូតូ​សង់​កូរ៉េ ​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​ម្នាក់ ស្រាល​ម្នាក់ ស្ថិត​នៅ​តាមផ្លូវជាតិលេខ១កែង៣៦៧ ជិតផ្សារច្បារអំពៅ ក្នុងសង្កាត់​ច្បារអំពៅ ខណ្ឌមានជ័យ ។

    Read More »
  • បើក​រថ​យន្ត​បុក​ម៉ូតូ​បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ​សន្លប់​

    ភ្នំពេញ ៖ នៅវេលា​ម៉ោង១២ និង១៥ នាទីរំលងអធ្រាត្រ​ឈានចូលថ្ងៃទី២៧ ធ្នូ រថយន្ត OD ពណ៌​ស បើក​លឿន​ពេក​ ទៅ​បុក​ម៉ូតូ​ជិះ​ឆ្លង​ផ្លូវ​ បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ​ដួល​សន្លប់ រថយន្ត​បង្ក​បើក​រត់​គេច​បាត់​ស្រមោល ស្ថិត​នៅ​តាមផ្លូវលេខ​១០៥កែង២១៤ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា ។

    Read More »
  • ចេញ​ពី​ធ្វើការ​​ឌុប​ប្អូន​ទៅ​ផ្ទះ​ បុក​គូទ​រ៉ឺ​ម៉​ក​សន្លប់​ទាំង​ពីរ​នាក់​

    ភ្នំពេញ៖ កាលពីវេលាម៉ោង៦និង៣០នាទី ល្ងាចថ្ងៃទី២៦ ខែធ្នូ ​ពីរនាក់បងប្អូន​​ ពេល​ចេញ​ពី​ធ្វើការពេលល្ងាចបានឌុបគ្នា​ត្រឡប់ទៅផ្ទះវិញ ដោយសារតែ ជិះលឿនពេក គេចរ៉ឺម៉ក​មិន​ទាន់​ក៏ជ្រុលចង្កូតទៅបុករ៉ឺម៉កបណ្តាលឲ្យរងរបួសធ្ងន់​ទាំងពីរនាក់បងប្អូន​ ស្ថិតនៅ​តាម​បណ្តោយផ្លូវជាតិលេខ៣ភូមិវត្តសែ្លង សង្កាត់ពងទឹក ខណ្ឌដង្កោរាជធានី ភ្នំពេញ។

    Read More »
  • សមត្ថ​កិច្ច​ចុះ​បង្ក្រាប​គ្រឿង​ញៀន​ក្នុង​សង្កាត់​ទួល​ស្វាយ​ព្រៃ​​១​

    ភ្នំពេញ៖ នៅវេលាម៉ោងប្រហែល ១និង៤០នាទី រសៀលថ្ងៃទី២៧ ​ធ្នូ ​២០១២នេះ​កម្លាំង​ នគរបាល របស់មន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បាន​ឡោមព័ទ្ធ ដើម្បី​បង្ក្រា​បក​រណីគ្រឿងញៀន ហើយបានផ្ទុះ អាវុធជាច្រើនគ្រាប់នៅតាមផ្លូវ ៣៨៤ ក្នុងសង្កាត់ទួល​ ស្វាយព្រៃទី១ ខណ្ឌចំការមន ។

    Read More »
Back to top button
Close
Close