បើក​រថ​យន្ត​បុក​ម៉ូតូ​បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ​សន្លប់​

ភ្នំពេញ ៖ នៅវេលា​ម៉ោង១២ និង១៥ នាទីរំលងអធ្រាត្រ​ឈានចូលថ្ងៃទី២៧ ធ្នូ រថយន្ត OD ពណ៌​ស បើក​លឿន​ពេក​ ទៅ​បុក​ម៉ូតូ​ជិះ​ឆ្លង​ផ្លូវ​ បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ​ដួល​សន្លប់ រថយន្ត​បង្ក​បើក​រត់​គេច​បាត់​ស្រមោល ស្ថិត​នៅ​តាមផ្លូវលេខ​១០៥កែង២១៤ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា ។

ប្រភពព័ត៌មានបានឲ្យដឹងថា រថយន្ត OD ពណ៌ស បើកតាមផ្លូវលេខ២១៤ ក្នុងទិសដៅពី កើតទៅលិច ចំណែក​ម៉ូតូ​សេ១២៥ ស៊េរី២០១០ ពណ៌ខ្មៅ ជិះតាមផ្លូវលេខ១០៥ ពីជើងទៅត្បូង ខណៈមកដល់ចំណុចផ្លូវកែងម៉ូតូ​ជិះឆ្លងផ្លូវ ស្រាប់តែរថយន្តបើកលឿន​ពេកជ្រុលទៅបុកម៉ូតូ បណ្តាលឲ្យដួល​សន្លប់នៅកណ្តាលផ្លូវ ចំណែក​រថយន្ត​បង្កបើក​រត់​គេច​បាត់ស្រមោល ។

ក្រោយពេលកើតហេតុ អ្នកបើកម៉ូតូសន្លប់មួយសន្ទុះ​ បាន​ស្រួល​​ខ្លួន ធម្មតាវិញ ឡើង​ជិះម៉ូតូត្រឡប់ទៅផ្ទះដោយខ្លួនឯង ៕

ដោយ៖ ហេង នាង​

Related Articles

Back to top button
Close
Close