សមត្ថ​កិច្ច​ចុះ​បង្ក្រាប​គ្រឿង​ញៀន​ក្នុង​សង្កាត់​ទួល​ស្វាយ​ព្រៃ​​១​

ភ្នំពេញ៖ នៅវេលាម៉ោងប្រហែល ១និង៤០នាទី រសៀលថ្ងៃទី២៧ ​ធ្នូ ​២០១២នេះ​កម្លាំង​ នគរបាល របស់មន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បាន​ឡោមព័ទ្ធ ដើម្បី​បង្ក្រា​បក​រណីគ្រឿងញៀន ហើយបានផ្ទុះ អាវុធជាច្រើនគ្រាប់នៅតាមផ្លូវ ៣៨៤ ក្នុងសង្កាត់ទួល​ ស្វាយព្រៃទី១ ខណ្ឌចំការមន ។

សេចក្តីរាយការណ៍ពីសមត្ថកិច្ច បានឲ្យដឹងថា ជនល្មើសចំនួន៤នាក់ ត្រូវចាប់ខ្លួន ហើយវត្ថុតាងមួយចំនួនទៀត ត្រូវបានរឹបអូស ក្នុងនោះកាំភ្លើងខ្លី និងរថយន្តម៉ាក Hammer ពាក់ស្លាកលេខ ខ.ម ។ ជាមួយគ្នានេះ ជនល្មើសម្នាក់ បានរងរបួសត្រូវជើងផងដែរ។

យ៉ាងណាក៏ដោយ មិនទាន់ មានព័ត៌មានលម្អិត ស្ដីពីការចុះបង្ក្រាបករណីគ្រឿងញៀននេះនៅឡើយទេ ខណៈកម្លាំងសមត្ថកិច្ចជាច្រើននាក់ កំពុងឡោមព័ទ្ធ៕

ដោយ៖ ហេង នាង​

chanroth-Dece-152chanroth-Dece-158chanroth-Dece-151

 

Related Articles

Back to top button
Close
Close