Cambodia News
-
ទាហានបារាំងនិងម៉ាលីវាយដណ្តើមកាន់កាប់ក្រុងដែលជាមូលដ្ឋានក្រុមភេរវជន
ប្រតិបត្តិការកងទ័ពបារាំង និងម៉ាលី បានបោះជំហានដ៏សំខាន់មួយ កាលពីថ្ងៃសៅរ៍ ម្សិលមិញ ដោយវាយដណ្តើមកាន់កាប់ទីក្រុង Gao ដែលជាទីក្រុងធំបំផុត កាន់កាប់ដោយក្រុមឧទ្ទាមអ៊ីស្លាមជ្រុលនិយម ស្និទ្ធនឹងអាល់កៃដា។ នៅថ្ងៃអាទិត្យនេះ កងទ័ពបារាំងកំពុងបន្តដំណើរ ឆ្ពោះទៅកាន់ទីក្រុង Tombouctou ដែលជាទីក្រុងបុរាណ ស្ថិតក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោករបស់យូណេស្កូ។ ក្នុងពេលជាមួយគ្នា អាមេរិកបានប្រកាសថានឹងបញ្ជូនយន្តហោះចាក់សាំងជាច្រើនគ្រឿងទៅជួយ ក្នុងប្រតិបត្តិការរបស់កងទ័ពបារាំង នៅម៉ាលីនេះ។
Read More » -
នយោបាយសេដ្ឋកិច្ចជប៉ុនបង្កឲ្យមានការបារម្ភខ្លាចផ្ទុះ “សង្រ្គាមរូបិយវត្ថុ”
នយោបាយ សេដ្ឋកិច្ចនៃរដ្ឋាភិបាលរបស់លោក ស្ហ៊ីនហ្សូ អាបេ បានក្លាយជាប្រធានបទដ៏ក្តៅមួយ នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក នៅដាវ៉ូស (Davos World Economic Forum) ប្រទេសស្វ៊ីស ប៉ុន្មានថ្ងៃចុងក្រោយនេះ។ ប្រទេសមហាអំណាចសេដ្ឋកិច្ចមួយចំនួន បានរិះគន់នយោបាយសេដ្ឋកិច្ចជប៉ុន ដែលកំពុងតែធ្វើឲ្យតម្លៃលុយយេនធ្លាក់ថ្លៃ ដើម្បីជំរុញការនាំចេញ ក៏ប៉ុន្តែ អាចធ្វើឲ្យប៉ះពាល់ដល់វិស័យនាំចេញរបស់ប្រទេសផ្សេង។
Read More » -
បុរសម្នាក់ស្លាប់ និង ២នាក់ទៀតរបួសធ្ងន់ដោយសារជិះម៉ូតូទៅខឿនថ្នល់
ភ្នំពេញ៖កាលពីវេលាម៉ោង ៣និង០០នាទីទាបភ្លឺ ថ្ងៃទី២៧ ខែមករា បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ និង២នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈដែលមានក្មេងស្ទាវមួយក្រុមជិះម៉ូតូដេញតាមពួកគេបណ្ដាលមានការ ភ័យស្លន់ស្លោពេក ក៏ជិះម៉ូតូទៅបុកខឿនថ្នល់នៅចំណុចមុខសាលារៀនបឋមសិក្សាព្រះនរោត្តម តាមបណ្ដោយផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់ផ្សារកណ្ដាល២ ខណ្ឌដូនពេញ។
Read More » -
យុវជន ៤នាក់ស្រវឹង ជិះម៉ូតូបុករថយន្តកុងតឺន័រ របួសធ្ងន់ទាំងអស់
ភ្នំពេញ៖ កាលពីវេលាម៉ោ២០និង៣០នាទីថ្ងៃទី២៤ ខែមករា យុវជន៤នាក់ ស្រវឹង ជិះម៉ូតូទៅបុកជាមួយនឹងរថយនកុងតឺន័រ បណ្តាលឲ្យអ្នកជិះ ម៉ូតូទាំង៤នាក់ រងរបួសធ្ងន់ធ្ងរ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៣ ក្នុងភូមិ ព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
Read More » -
ពលករខ្មែរ ៨នាក់ ដែលជួយសង្គ្រោះ នៅឥណ្ឌូនេស៊ី នឹងត្រឡប់មកដល់កម្ពុជានៅថ្ងៃទី៣០ មករា
ភ្នំពេញ៖ ពលករខ្មែរ ចំនួន៨នាក់ ក្នុងចំណោម១៩នាក់ ដែលត្រូវបាន ក្រសួងការបរទេស សហការ ជាមួយអង្គការ ទេសន្តរប្រវេសន៍ អន្តរជាតិ IOM បានជួយសង្គ្រោះកាល ពីពេលកន្លងទៅ នៅប្រទេសឥណ្ឌូនេស៊ី នឹងត្រឡប់មក កាន់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី៣០ មករា ២០១៣ខាងមុខ។ នេះបើយោងតាម…
Read More » -
ការចាប់ផ្តើមដង្ហែសាកល្បង ព្រះបរមសព ព្រះបរមរតនកោដ្ឋជាលើកទី២
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ មករា ២០១៣នេះ ការសាកល្បង ដង្ហែព្រះបរមសព ព្រះបរមរតនកោដ្ឋ បានចាប់ផ្តើម ធ្វើឡើង ជាលើកទី២ នេះ ដោយមានការ ចូលរួម ពីសំណាក់ ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ ជាន់ខ្ពស់ ក្នុងជួរកម្លាំង ប្រដាប់អាវុធ…
Read More » -
យុវជន ២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន
ភ្នំពេញ៖ កាលពីវេលាម៉ោង ២៣និង០០នាទីយប់ ថ្ងៃទី២៥ ខែមករា យុវជន២នាក់ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងរាំង ខណ្ឌដូនពេញ ឃាត់ខ្លួនបាន នៅចំណុចមុខសណ្ឋាគារព្រីនសេស ស្ថិតលើកំណាត់ផ្លូវព្រះមុនីវង្សកែងផ្លូវលេខ២២៨ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។
Read More » -
កែង ស្រីនាង ទទួលបានតំណែងតួឯកក្នុងខ្សែរឿងថ្មី
បន្ទាប់ពីទើបតែបានបញ្ចប់ការសម្តែងខ្សែរឿង«តើអ្នក ធ្លាប់ស្រឡាញ់ខ្ញុំទេ» ដែលដឹកនាំដោយផលិតករជនជាតិម៉ាឡេស៊ី មិនទាំងបានប៉ុន្មានផងនោះ ស្រាប់តែតារាសម្តែងមុខស្រស់នាង កែវ ស្រីនាង ត្រូវបានប្រភពក្នុងចង្កោមអ្នកសិល្បះដូចគ្នាបានទម្លាយឲ្យដឹងថា តារារូបនេះបានជាប់តំណែងតួឯកជាថ្មីក្នុងផលិតកម្មបរទេសដូចខាង លើនេះដដែល។
Read More » -
បើកបររថយន្តជ្រុលទៅបុករះម៉ូតូកង់បី និងលំនៅឋានប្រជាពលរដ្ឋ
ភ្នំពេញ៖ កាលពីវេលាម៉ោង១និង០០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ ខែមករា រថយន្តមួយគ្រឿងបើកទៅបុកម៉ូតូកង់បីដែលមានបុរសម្នាក់ដេកក្នុងនោះពេញទំហឹង បណ្តាលឲ្យបុរសនោះខ្ទាតចេញពីម៉ូតូកង់បី រងរបួសគ្រេចចង្កេះ ស្ថិតនៅមុខផ្ទះលេខ៨២ យីហោ ឪសថស្ថាន បន្ទាយស្រី តាមបណ្ដោយវិថីព្រះសីហនុ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន។
Read More » -
អ្នកវិភាគថា យុទ្ធនាការប្រឆាំងអំពើពុករលួយរបស់ចិនអាចបរាជ័យ
អ្នកវិភាគនាំមុខគេម្នាក់និយាយថា យុទ្ធនាការប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិ បាលចិននឹងបរាជ័យដោយសារ តែគ្មានសេរីភាពសារព័ត៌មាននិងកង្វះប្រសិទ្ធភាពក្នុងតុល្យភាពអំណាច។
Read More »