យុវ​ជន​ ៤​នាក់​ស្រ​វឹង​ ជិះ​ម៉ូតូ​បុក​រថ​យន្ត​កុង​តឺន័​រ​ របួស​ធ្ងន់​ទាំង​អស់

ភ្នំពេញ៖ កាលពីវេលាម៉ោ២០និង៣០នាទីថ្ងៃទី២៤ ខែមករា យុវជន៤នាក់ ស្រវឹង ជិះម៉ូតូទៅ​បុកជា​មួយ​នឹង​រថ​យនកុងតឺន័រ បណ្តាល​ឲ្យ​អ្នកជិះ ម៉ូតូទាំង៤នាក់ រងរបួសធ្ងន់ធ្ងរ ​ស្ថិត​នៅ​តាមបណ្តោយ ផ្លូវជាតិលេខ៣ ក្នុងភូមិ ព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ។

សាក្សីនៅកន្លែង កើតហេតុបានឲ្យដឹងថា រថយន្តកុងតឺន័រដែលម៉ូតូបុកម៉ាកហ៊ីណូ ពណ៌ខៀវ ពាក់​ស្លាកលេខភ្នំ ពេញ3A-1735 អ្នកបើកបរពុំត្រូវបាន គេស្គាល់ ឈ្មោះនោះទេ ។ រីឯ​ម៉ូតូ​ដែល​បុក​រថ​យន្ត​​​​​នោះម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ធំ 1A-0294 បើកបរដោយឈ្មោះ ធារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជា ជាងរថយន្តស្នាក់នៅក្នុងភូមិព្រៃព្រីងខាងត្បូង ។

សាក្សីបានបន្តថា មុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿងជិះគ្នា៤នាក់ ក្នុង​ទិស​ដៅ​ពី​ត្បូង​មក​ជើង​ក្នុងស្ថានភាពស្រវឹងជោគជាំ លុះមកដល់ចំណុច កើតហេតុ រថយន្ត កុង​តឺន័រ​មួយ​គ្រឿង​បាន​បើក​ចេញពីហ្គារ៉ាសជួសជុល ក្នុងទិសដៅពីកើតមកលិច ហើយក៏បានប៉ះជាមួយ និងម៉ូតូបណ្តាល ឲ្យអ្នកជិះម៉ូតូទាំង ៤​នាក់​រង​របួស​ធ្ងន់​សន្លប់​ស្តូក​ស្តឹង​ត្រូវ​បាន​រថ​យន្ត​សង្គ្រោះ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យរុស្ស៊ី ចំណែកឯរថយន្តនិងម៉ូតូត្រូវ នគរបាលចរាចផ្លូវគោក រាជ​ធានី​យក​ទៅ​រក្សា​ទុក​រង់​ចាំដោះស្រាយគ្នាជាក្រោយ៕

ដោយ៖ ហេង នាង​

Hong-01893

Related Articles

Back to top button
Close
Close