ក្មេង​ស្រី​ម្នាក់​ត្រូវម​ហាជន​ចាប់​ប្រគល់​ឲ្យ​សម្ថ​កិច្ច​បន្ទាប់​ឆក់​ខ្សែ​ករ​

ភ្នំពេញ​៖ កាលពីវេលា ម៉ោង ០៩និង៣០នាទី ព្រឹកថ្ងៃទី០៩ ខែមករា​ ​ក្មេងស្រីម្នាក់ អាយុ១៣ឆ្នាំ ត្រូវមហាជនចោមរោម ព័ទ្ធចាប់បានភ្លាមៗ បន្ទាប់ពីធ្វើ សកម្មភាព ឆក់យកខ្សែករ ប្លាទីនទម្ងន់៣ជី មួយខ្សែរពីជនរងគ្រោះ​ ស្ថិត​នៅចំណុចមុខផ្សារទឹកថ្លា ស្ថិតក្នុងសង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ​។

​​ក្មេងស្រី ដែលត្រូវ ឃាត់ខ្លួនបាននោះឈ្មោះ ណ ច អាយុ១៣ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ក្នុងភូមិតាងួន ក្បែរវត្ដពោធិចិនតុង ខណ្ឌពោធិសែនជយ័ មានឪពុកជាជនពិកានិងម្ដាយដើរសុំទានគេ។ចំណែកជនរងគ្រោះមានឈ្មោះ ហេង ម៉ាលីស ភេទស្រីអាយុ៣៧ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ ៧៥ តេ៣ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមការបញ្ជាក់របស់សមត្ថកិច្ចឲ្យដឹងទៀតថា ករណីនេះត្រូវតែកសាងសំណុំរឿងហើយ មានតែតុលាកា ទេ ដែលអាចសម្រេចពីជោគវាសនា របស់ក្មេងស្រីជាប់សង្ស័យរូបនេះ ៕

ដោយ៖ ហេង នាង​

chanroth013-jan-38

Related Articles

Back to top button
Close
Close