យុវជនម្នាក់ត្រូវជនមិនស្គាល់មុខបាញ់ធ្លុះភ្លៅម្ខាង
ភ្នំពេញ ៖ កាលពីវេលាម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី៥ ខែមករា បុរសម្នាក់ជានិស្សិតត្រូវបានជនមិនស្គាល់អត្តសញ្ញាណបាញ់ឲ្យរង របួសធ្លុះភ្លៅម្ខាង នៅចំណុចមុខក្លិបខារ៉ាអូខេមួយកន្លែងយីហោ«វើលដ៏ដានស៍»មាន ទីតាំងជាប់ផ្លូវលេខ២៧១ ភូមិអូបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនរងគ្រោះ ខាងលើឈ្មោះ សៅ ប៊ុនថេន ភេទប្រុសអាយុ២១ឆ្នាំ ជានិស្សិតផ្នែកសំណង់ស៊ីវិលឆ្នាំទី១ ស្នាក់នៅកុដិលេខ១ វត្តនាគវ័ន្ត និងមានទីលំនៅក្នុងស្រុកស្ទឹងសែន ខេត្តកំពង់ធំបានរងរបួសធ្លុះភ្លៅខាងឆ្វេង
សាក្សី នៅកន្លែងកើតហេតុ និង ជនជាប់ពាក់ព័ន្ធចំនួន៣នាក់ផ្សេងទៀតបានរាយការណ៍ប្រាប់ប៉ូលិស មូលដ្ឋានថា មុនពេលកើតហេតុ ភាគីខាងឈ្មោះ សៅ ប៊ុនថេន មានគ្នា៧នាក់ មកផឹកស៊ីរាំរែកក្នុងក្លិប ហើយភាគីម្ខាងទៀតមានគ្នា៦នាក់ មានស្រីមានប្រុស ហើយខណៈពេលកំពុងឡើងរាំនោះភាគីម្ខាងទៀតឈ្មោះ ឈាង សុខពេជ្រ ក៏បានមើលមុខឈ្មោះ សៅ ប៊ុនថេន ក៏ត្រូវឈ្មោះ សៅ ប៊ុនថេនខឹងមកបបួលចេញក្រៅក្លិបដើម្បីវាយតប់គ្នាមួយទល់មួយ។ នៅបេលជាមួយគ្នានោះដែរ ថឈ្មោះ កន ម៉ិ អាយុ២៤ឆ្នាំ ដែលរួមតុជាមួយក៏បានចេញមកឃាត់មិនឲ្យវាយតប់គ្នា ហើយខណៈនោះក៏មានបុរសម្នាក់ជិះម៉ូតូត្រែពាក់ស្លាកលេខ ខ.ម មកឈប់ក្បែរ រួចចុះមកហាមឃាត់ពួកគេកុំឲ្យឈ្លោះគ្នា ប៉ុន្តែឈ្មោះ សៅ ប៊ុនថេន ស្ដីបន្ទោសកុំឲ្យលូកដៃរឿងផ្ទាល់ខ្លួនរបស់គេ រំពេច នោះបុរសដែលជិះម៉ូតូមកឃាត់ក៏បានដកកាំភ្លើងខ្លីបាញ់១គ្រាប់ចំ ភ្លៅឈ្មោះ សៅ ប៊ុនថេន រួចក៏ឡើងជិះម៉ូតូគេចខ្លួនបាត់តែម្ដង។
ក្រោយពេល កើតហេតុប៉ូលិសក៏បានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ ព្រះកុសុមៈ ហើយបានធ្វើការស្រាវជ្រាវមុខសញ្ញាជនដៃដល់ដែលប្រើកាំភ្លើងបាញ់គេ ឲ្យរងរបួសនោះ៕