​បើក​រថយន្ត​​​បញ្ច្រាស​​ទិស​​ជ្រុល​ទៅ​បុក​ម៉ូតូ​កង់​បី​ក្រឡាប់​ផ្ងារ​ជើង​

ភ្នំពេញ ៖ កាលពីវេលាម៉ោង ២៤ និង៣០ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១៦ធ្នូ រថយន្តរ៉ង់រ៉ូវែមួយគ្រឿងនិង ម៉ូតូកង់បីមួយគ្រឿងបានបុកគ្នាយ៉ាងពេញទំហឹង នៅចំណុច ផ្លូវព្រះនរោត្តម ខាងជើងវិមានឯករាជ្យ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ បណ្តាលឲ្យ រថយន្តនិងម៉ូតូកង់បី ក្រឡាប់ផ្ងារជើងទាំងសងខាង ហើយមនុស្សរងរបួសចំនួន ៤ នាក់ ។

មុនពេលកើតហេតុ រថយន្តរ៉ង់រ៉ូវែ ពណ៌ខ្មៅ ខាងលើនេះត្រូវអ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានបើកបរធ្វើដំណើរលើក កំណាត់ផ្លូវព្រះនរោត្តម ក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿន លុះដល់វិមានឯករាជ្យរថយន្តមិនបាន បើកបរតាមទិសចរាចរណ៍ឡើយគឺមានន័យ ថារថយន្តបើកបញ្ច្រាសទិសខាងលិចវិមានឯករាជ្យឆ្ពោះទៅទិសខាងជើងទើប បណ្តាលឲ្យបុកគ្នាជាមួយម៉ូតូកង់បី

ក្រោយពេលកើតហេតុ ត្រូវសមត្ថកិច្ចចុះវាស់វែងដកហូតយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ចំណែកអ្នករងរបួសទាំងអស់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close