សិស្ស ​ថ្នាក់ទី ​៩ ​មិន​ចេះ ​ចែក​លេខ ​ត្រូវ​គ្រូ ​ថត​វី​ដេ​អូ ​បង្ហោះ​ពេញ ហ្វេស​ប៊ុក ​

សារព័ត៌មាន​ Cambodia News​/

អត្ថ​បទ​៖ ហេង នាង​/

ភ្នំ​ពេញ (២៥ មីនា ២០១៥) ៖ កាលពីពេលថ្មីៗនេះ មាន វីដេអូខ្លីមួយខ្សែ ដែលថត ឡើង នៅក្នុង ថ្នាក់​រៀនមួយកន្លែង នៃស្រុកខ្មែរ កំពុង​តែ​ទទួល​ការ​ ចែកចាយ យ៉ាង ព្រោង​ព្រាត ក្នុងសង្គម ហ្វេសប៊ុក ជាមួយនឹង សេច​ក្ដី​មិនពេញចិត្ដ នឹង​ទង្វើ​ររបស់ លោកគ្រូម្នាក់។

បើយោងទៅតាម វីដេអូ បានបង្ហាញ ឲ្យឃើញ ពីសិស្សប្រុសរៀនថ្នាក់ ទី ៩ ម្នាក់ នៃសាលារៀន មួយកន្លែង ដែលមិនបញ្ចេញឈ្មោះ សាលា ត្រូវ​បាន គ្រូបង្រៀនរបស់ខ្លួន ថតជាវីដេអូ និងបង្ហោះតាម ហ្វេសប៊ុក ដោយ​សារតែពុំ ចេះចែកលេខ។

យ៉ាងណាមិញ មានទស្សនៈជាច្រើន បានលើកឡើងថា ទោះបីជា សិស្ស​នេះ រៀនពុំចេះ បែបណា ក៏មិនគួរ ថតជា វីដេអូ និងផ្សព្វផ្សាយជា សាធារណៈផងដែរ ដែលនេះ ជាអំពើ អសីលធម៌ និង មិនសាកសម ក្នុងនាម ជាគ្រូបង្រៀន ដែលទទួលការអប់រំ នោះទេ៕

c

 

Related Articles

Back to top button
Close
Close