រថ​យន្ត​សណ្តោង​ស៊ី​ទែន​ប្រេង​ បត់​ឆ្វេង​បុក​ម៉ូតូ​សង់​កូរ៉េ ​រង​របួស​ ២​ នាក់​

ភ្នំពេញ ៖ នៅវេលា​ម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៧ ធ្នូ រថយន្ត​ហ៊ីណូ​ ដឹកស៊ីទែន​ប្រេ​ង​បត់​ឆ្វេង​ទទឹង​ផ្លូវ​ច្រងាង​​ ​​​​បុកម៉ូតូ​សង់​កូរ៉េ ​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​ម្នាក់ ស្រាល​ម្នាក់ ស្ថិត​នៅ​តាមផ្លូវជាតិលេខ១កែង៣៦៧ ជិតផ្សារច្បារអំពៅ ក្នុងសង្កាត់​ច្បារអំពៅ ខណ្ឌមានជ័យ ។

ប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តហ៊ីណូដឹកស៊ីទែនប្រេង ពណ៌ខៀវ បើកតាមផ្លូវលេខ៣៦៧ ពីត្បូងទៅជើង ចំណែកម៉ូតូសង់កូរ៉េ ពណ៌ក្រហម ជិះគ្នា ២នាក់តាម​ផ្លូវជាតិ​លេខ​១ ពីកើតទៅលិច ខណៈមកដល់ចំណុចផ្លូវកែង រថយន្តហ៊ីណូបត់ឆ្វេងទទឹងផ្លូវច្រងាង នៅចំណុចផ្លូវងងឹតផង​ធ្វើឲ្យអ្នកម៉ូតូមើលអត់ឃើញ ជិះទៅបុករថយន្ត​ បណ្តាល​ឲ្យ​ដួលរង​របួសធ្ងន់អ្នកបើកម៉ូតូ រីឯអ្នកជិះពីក្រោយរងរបួសស្រាល ។

​ក្រោយ​ពេល​កើត​ហេតុ​រថយន្ត​សង្គ្រោះគី្លនិក​ចាក់អង្រែលើ​​ ដឹកជនរងគ្រោះ យកទៅព្យាបាល​ ។ ដោយឡែក អ្នកបើកបររថយន្តហ៊ីណូ បានរត់គេចខ្លួន នៅសល់តែរថយន្ត​និងម៉ូតូ ត្រូវ​សមត្ថកិច្ចយក​ទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ៕

ដោយ៖ ហេង នាង​

Related Articles

Back to top button
Close
Close