ក្មេងស្រី ២នាក់ ត្រូវ​រថ​យន្ត​បែន​ដឹក​ដី​បុក ​និង​កិន​ស្លាប់​អណោច​អធ័ម​

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ (២៦ កុម្ភៈ ២០១៦) ៖ ក្មេងស្រីសិស្សវិទ្យាល័យឫស្សីកែវ២នាក់ ត្រូវរថយន្តបែនដឹកដី បើកបុកនិងកិនអូសចូលក្រោម រថយន្ត បណ្តាល​ឲ្យ​ស្លាប់​យ៉ាង​អណោចអធ័ម​ នៅកន្លែងកើតហេតុ នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ​ នេះ ស្ថិតនៅភូមិស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឫស្សី​កែវ ខណៈយុវជនម្នាក់ទៀតដែលបើកឌុបក្មេងស្រីទាំង២ បានរងរបួសធ្ងន់។

ប្រភពព័ត៌មាន ​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា ​ក្មេងស្រីរងគ្រោះទាំង​ពី​រនាក់ ទី១ឈ្មោះ ឡាន់ ចរិយា អាយុ១៦ឆ្នាំ ​ទី២​ឈ្មោះ​ ចាន់ សុបុណ្ណារី អាយុ១៦ឆ្នាំ និង​យុវជនរបួសធ្ងន់ឈ្មោះ យ៉ាត ធារ៉ា អាយុ១៩ឆ្នាំ ចំ​ណែក​អ្នកបើករថយន្តបង្ក បាន​រត់​គេច​ខ្លួន​បាត់​ស្រមោលតែម្តង។

​ប្រភពព័ត៌មាន​ដដែល​ បានបន្តថា មុនពេលកើតហេតុ រថយន្តដឹកដីពាក់ស្លាកលេខភ្នំពេញ 3D-3432 បាន​ធ្វើ​ដំណើរពី​លិច​ទៅ​កើត ហើយជនរងគ្រោះទាំង៣នាក់ បានធ្វើដំណើរពីកើតទៅលិច លុះដល់ចំណុចផ្លូវបំបែក ក៏​ត្រូវ​រថយន្ត​មក​បុក​​ហើយ​អូស​ម៉ូតូ​ចូល​ទៅក្រោមរថយន្ត កិនស្លាប់គរលើគ្នាយ៉ាងអណោចអធ័ម៕3

21

Related Articles

Back to top button
Close
Close