កែវ​ ច័ន្ទ​សម្ឆស្ស ​គ្រោង​បោះ​ទុន​ពង្រីក​មុខ​ជំនួញ​បន្ថែម​

តារាចម្រៀងសំនៀងស្រទន់នាង កែវ ច័ន្ទសម្ឆស្ស ដែលបានក្លាយជាថៅកែផ្ទះជួលប្រមាណជិត ១០០បន្ទប់គួរឲ្យភ្ញាក់ផ្អើលក្រោយរៀប ការជា មួយស្វាមីដែលមានវ័យ៤០ប្លាយ ដែលជាម្ចាស់ចំការកៅស៊ូនៅខេត្តបន្ទាយមានជ័យ នោះ បានបង្ហើបឲ្យដឹងថា នាងមានគម្រោងពង្រីកមុខរបររបស់នាងសព្វថ្ងៃបន្ថែមទៀតដែល គ្រោងនឹងចំណាយទុន ប្រមាណជាង១០ម៉ឺនដុល្លារ។

ទោះយ៉ាងណាតារាចម្រៀងរូប នេះអះអាងថា នៅមិនទាន់ដឹង ពីការកាលបរិច្ឆេទក្នុងការ សម្រេចផែនការនោះនៅ ឡើយទេ ដោយសារតែការបណ្ដាក់ទុននេះ វាតម្រូវឲ្យនាងត្រូវ ការដើមទុនរាប់ស៊ិបម៉ឺនដុល្លារនោះ។

កែវ ច័ន្ទសម្ផស្ស បញ្ជាក់ថា មួយរយៈចុងក្រោយនេះ នាង មានការរវល់យ៉ាងខ្លាំង ពាក់ ព័ន្ធ នឹងការមើលខុសត្រូវផ្ទះ ជួល ដែលនាងបានបើក បណ្ដាក់ទុនអស់ជាង១០ម៉ឺនដុល្លារនៅម្ដុំ កាំបូលជំនួស ស្វាមីរបស់នាងមានការម មាញឹកខ្លាំងក្នុងការមើលថែ ចំការកៅស៊ូនៅឯខេត្ត បន្ទាយ មានជ័យ។ នាងបញ្ជាក់ថា ជំនួញបើកបន្ទប់ជួប មិនស្រួល ដូចធ្វើវីឡាធំៗ ដើម្បីទុក ជួល ឲ្យភ្ញៀវបរទេសនៅឡើយ តែនាងនៅតែមានមានអារម្មណ៍ចង់បើកជំនួញមួយនេះ ដដែល ទើបនាងកំពុងសន្សំប្រាក់ ឲ្យបានច្រើន ដើម្បីទិញដីនិងសង់បន្ទប់ជួលឲ្យបាន យ៉ាងហោចណាស់១០០បន្ទប់ថែម ទៀត។នាងបន្ថែមថា រហូតមកទល់ពេលនេះនាងបាន សន្សំប្រាក់មួយចំនួនដែលបានមក ពីមុខរបរនេះ បូករួមពីចំណូលក្នុងផ្នែកសិល្បះផង នោះ ទើបនាងកំពុងតែសំឡឹងមើល ដីមួយកន្លែង នៅម្ដុំសំណង់បន្ទប់ជួលដែលមានស្រាប់ ដើម្បីសម្រេចផែនការដែលនាង បានគ្រោងទុក។

ក្នុងគោលបំណងមិនចង់យកប្រាក់ពីស្វាមីក្នុងការបន្ថែមមុខរបរនេះ កែវ សម្ឆស្ស បានអះ អាងថា នាងនិងខិតខំរកប្រាក់បន្ថែមទៀតពីអាជីពសិល្បះរបស់នាងនាពេលបច្ចុប្បន្ន ដោយនាងគ្រោងនឹងចេញទៅច្រៀងរយៈពេល៣ខែ នៅប្រទេសកាណាដា នៅអំឡុង ដើមឆ្នាំ២០១៣ខាងមុខដើម្បីប្រមូលប្រាក់ទុកគ្រាន់សម្រេចផែនការនោះ។នាងរំពឹងថា ក្រោយត្រលប់មកពីសម្ដែងនៅកាណាដា នាងនឹងអាចប្រមូលប្រាក់បានមួយចំណែកធំ ដែលហោចណាស់ក៏អាចទិញដីបានមួយហិចតា និងសង់បន្ទប់ជួលបានមួយចំនួនផង ដែរ។

គួបញ្ជាក់ថា កែវ ច័ន្ទសម្ផស្ស បានសាងកេរ្តិ៍ឈ្មោះក្នុងវិថីសិល្បះតាមរយះផលិតកម្មឆ្លង ដែន និងផលិតកម្មនាគមាស ។ នាងបានចូលរោងការកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១ និងធ្វើពិធីជប់លៀងធំ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១២ នៅគេហដ្ឋានខាងប្រុស ខេត្ត បន្ទាយមានជ័យដែលជាពោះម៉ាយកូនពីរជាអ្នកជំនួញនិងជាថៅកែចំការកៅស៊ូ។

មុនចូលសិល្បះនាងបានសិក្សានៅសាលាបឋមសិក្សាទឹកល្អក់តែបានប៉ុន្មានឆ្នាំប៉ុណ្ណោះ ក៏ត្រូវឪពុករបស់នាងបញ្ជូនឲ្យចូលសិក្សាផ្នែកចម្រៀងបុរាណ នៅសាលាវិចិត្រសិល្បៈ ហើយក្នុងឆ្នាំ១៩៩៩នាងក៏ត្រូវបានខាងសាលាវិចិត្រសិល្បៈជម្រើសឲ្យចូលច្រៀងក្នុងក្រុម ថ្វាយព្រះករុណាមហាវីរក្សត្រនរោត្តម សីហនុ។ក្នុងឆ្នាំ២០០០ នាងបានចូលប្រលង ចម្រៀងក្នុងកម្មវិធី”តារាមាសតន្ត្រី” ហើយក៏ទទួលបានចំណាត់ថ្នាក់លេខ១ក្នុងវ័យ១៤ឆ្នាំ តាមរយៈបទ “ចម្ការសំរោង”  ហើយក៏ជាឆ្នាំដំបូងបំផុតដែលនាងត្រូវបានព្រះករុណា មហាវីរក្សត្រអនុញ្ញាតឲ្យចេញច្រៀងថ្វាយព្រះអង្គនៅឯទីក្រុងប៉េកាំង។ក្នុងឆ្នាំ២០០២ នាងក៏ទទួលបានការចាប់អារម្មណ៍ឲ្យថតសំឡេង នៅក្នុងផលិតកម្មឆ្លងដែន ជាមួយនឹង កិច្ចកុងត្រារយៈពេល៥ឆ្នាំ។ក្រោយដាច់កុងត្រា នាពាក់កណ្ដាលឆ្នាំ២០០៦មក នាងក៏ លែងកុងត្រាឲ្យផលិតកម្មណាទាំងអស់ ហើយដើរច្រៀងតាមផលិតកម្មក្នុង និងក្រៅ ស្រុកដូចជា ផលិតកម្ម SM នាគមាស អង្គរអមត និងផលិតកម្ម Nice Star របស់លោកហ្វៃ សំអាងនាចុងឆ្នាំ២០០៦។នៅក្នុងឆ្នាំ២០១០ នាងក៏ត្រូវបាន ក្រសួងការពារជាតិ ផ្ដល់កិត្តិយស ឲ្យចូលធ្វើជាអ្នកចម្រៀង ផ្នែកកងទ័ពក្នុងអង្គភាពសិល្បៈ ដែលញឹកញាប់ រមែង ឃើញវត្តរបស់នាងឡើងច្រៀងក្នុងកងអង្គរក្សសម្ដេច និងច្រៀងជូនកងទ័ពតាមព្រំដែន។ នាងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកចម្រៀងបុរាណនៅសាលាវិចិត្រសិល្បៈនៅឆ្នាំ២០០៨ និងចប់ថ្នាក់បាក់ឌុបនៅឆ្នាំ២០០៤៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close