ជួប ​​ស្រី​​ពៅ ​​និង​​ប្រុស​​អ្នក​​ជំនួញ ​​វ័យ​​ក្មេង​​

សារព័ត៌មាន Cambodia News​/

ភ្នំ​ពេញ​(១៩ មិនា ២០១៤)៖ តារាសម្តែងវ័យក្មេង ​កញ្ញា ជួប ស្រីពៅ ហៅ ណាណា ក្រោយពីបណ្តែតខ្លួន ចូលសិល្បៈមកនោះ ហាក់​ដូច​ជា​កំពុងឡើងកូដ សម្រាប់ការសម្តែងឈុតកាយវិការខារ៉ាអូខេ ឲ្យបណ្តាផលិតកម្មតូចធំល្បីឈ្មោះ ក្នុង​ស្រុក​មួយ​ចំនួន។

S_0258ការលេចមុខលេចមាត់ នៅក្នុងលើទីផ្សាសិល្បៈ យ៉ាង​ក្រាស​ក្រែលមកនេះ បានធ្វើឲ្យមហាជនទទួលស្គាល់ និង​​គាំទ្រ​ចំពោះ​សមត្ថ​ភាព នៃការសម្តែង របស់​តារា​ស្រី​សាច់សរ ជួប ស្រីពៅ ណាណា រហូត​ធ្វើ​ឲ្យ​ប្រជា​ប្រិយ​ភាព កាន់​តែ​មាន​ការ​លេច​ធ្លោ​ឡើង ។ ខណៈ ​ដែល​កេរ្តិ៍ឈ្មោះ កំពុងល្បីសន្សឹម ៗ ជា​បណ្តើរៗ​​​នោះ ក៏​មាន​លេចឮព័ត៌មានមកថា មាន​បុរសៗ​ជា​ច្រើន​​បាន​លង់​​ស្នេហ៍​ឈ្លក់​វង្វេង ​នឹង​សម្រស់​ដ៏សែន ​ស្រស់​ផូរ​ផង់​​របស់​នាង។

​ថ្មីៗនេះ មានព័ត៌មានលេចឮចេញ មកថា កញ្ញា ណាណា មានបុរសសម្បូរទ្រព្យ ស្តុកស្តម្ភចង់ បាន បេះ​ដូង​នាង​យក​ទៅ​ឃុំ​គ្រង ​ថែរក្សា និងមានបំណងធានាចិញ្ចឹម ដល់ការរស់នៅប្រចាំថ្ងៃទៀតផង ប៉ុន្តែនាងតែងតែ ឆ្លើយបដិសេធចំពោះរឿងនេះ។ ស្របពេលជាមួយគ្នានេះ ក៏ស្រាប់តែមានព័ត៌មាន ថ្មីមួយទៀតមកថា បុរសជំនួញក្នុងស្រុកម្នាក់ បានកំពុងលង់ស្នេហ៍ មក​លើ​ស្រីស្រស់ ណាណា ប្រាថ្នាចង់បានធ្វើជាគូអនាគត។

ប្រភពព័ត៌មាន ពីអ្នកដែល ជិតស្និទ្ធជាមួយតារាស្រីរូបនេះ បានបង្ហើប​ ឱ្យដឹងថា មួយរយៈនេះ មានបុរសៗជាច្រើន កំពុង​តែ​ជ្រួល​ជ្រើម​លង់ស្នេហ៍ ជាមួយសម្រស់ដ៏ស្រស់ សោភារបស់កញ្ញា ណាណា ។ មិនតែប៉ុណ្ណោះ គេក៏បានដឹងថា ណាណា ក៏​មាន​បុរសម្នាក់ ជា​អ្នក​ជំនួញ​វ័យ ជាង៣០ឆ្នាំកំពុងតែ តាមទាក់ទងលួងលោម សារភាពពីសេចក្តីស្រឡាញ់ ក្នុង​បំណង​ចង់​បាន​ នាងយក ទៅធ្វើជាគូអនាគត ទៀតផង ។

ទោះបីជាយ៉ាងណាក្តី គេមិនទាន់ដឹងទេថា បុរសម្នាក់នេះ អាចមានវាសនាខ្ពស់យកបេះដូង ណាណាទៅ ឃុំគ្រងធ្វើជាគូគាប់ សម្រាប់​ថ្ងៃ​ខាង​មុខ​បាន ឬមួយយ៉ាងណានោះទេ ព្រោះថាកន្លងមកនេះស្រីស្រស់រូបនេះ តែងតែច្រានចោល មិន​ទទួល​យក​ការ​ស្រឡាញ់ពី​ បុរស​ណា​ម្នាក់​នោះឡើយ៕​

S_0257

PISETH-0284S_0704

Nana4_zps7c48b25aNana3_zpseb7550a9

 

Related Articles

Back to top button
Close
Close