រ៉ឺម៉ក​បុក​ជា​មួយ​ម៉ូតូ​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​ និង​ស្រី​ម្នាក់​រង​របួស​ធ្ងន់​ធ្ងរ​

ភ្នំពេញ៖ រ៉ឺម៉កម៉ូតូដឹកកម្មកររោងចក្រកាត់ដេរ បុកគ្នាជាមួយនិងម៉ូតូស្កុបពី បណ្តាលឲ្យបុរសម្នាក់បានស្លាប់បាត់បង់ជីវិតនិងស្រីម្នាក់ទៀង រងរបួសធ្ងន់ធ្ងរ។ នៅតាមបណ្តោយផ្លូវជាតិលេខ ៥គីឡូម៉ែត្រលេខ១១ ទល់មុខ ហាងស្រីស្រស់ KTV កាលពីវេលាម៉ោង២០និង៤០នាទីថ្ងៃទី៤ ធ្នូ ២០១២ ស្ថិតក្នុងភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរ៉ឺម៉កម៉ូតូដឹកកម្មកររោងចក្រកាត់ដេរមួយគ្រឿង ពាក់ស្លាកលេខកណ្តាល1D7531 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងល្បឿនលឿន ទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើក៏បុកជាមួយនិងម៉ូតូ មួយគ្រឿងម៉ាកស្កុបពី ពណ៌សលាយខៀវ ជិះគ្នាពីរនាក់ប្រុសម្នាក់ ស្រីម្នាក់ បើកបរយ៉ាងលឿនក្នុងទិសដៅបញ្ច្រាស់ទិសគ្នាទំហឹងបណ្តាលឲ្យ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនិងស្រីម្នាក់ទៀតរងរបួសធ្ងន់ធ្ង រ។

ក្រោយកើតហេតុសាកសពជនរងគ្រោះត្រូវបានសាច់ញាតិដឹកតាមរថយន្តសាមុយ យកទៅធ្វើបុណ្យតាមប្រពៃណី និងម្នាក់ទៀតដឹកតាមរថយន្តសាមុយ យកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ។ចំណែកម៉ូតូនិងរឺម៉កម៉ូតូ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនិងប៉ូលិសជំនាញចុះធ្វើការវាស់វែងដកហូតយកទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវនៃរាជធានីភ្នំពេញរង់ចាំការដោះស្រាយតាមច្បាប់ ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close