រូបភាព​នៅលើ​ជញ្ជាំង​អគារ​ប៊ូ​ឌី​ង បញ្ជា​ធ្វើការ​លុបចោល

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ (១៨ ធ្នូ ២០១៥) ៖ សាលា​រាជធានី​ភ្នំពេញ សូម​ជូនដំណឹង​ដល់​សាធារណជន​ទាំងអស់​មេត្តា​ជ្រាបថា នៅពេល​ថ្មីៗ​នេះ មាន​មនុស្ស​មួយក្រុម​បាន​គូររូប​ភាព​នៅលើ​ជញ្ជាំង​អគារ​ប៊ូ​ឌី​ង ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ដោយ​អះអាងថា​មានការ​អនុញ្ញាត​ពីសា​លា​រាជធានី​ភ្នំពេញ បណ្ដាលឱ្យមាន​ការភ្ញាក់ផ្អើល​ជាខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​។​

ជាមួយ​បញ្ហា​នេះ សាលា​រាជធានី​ភ្នំពេញ​ពិតជា​មិន​ធ្លាប់បាន​អនុញ្ញាត​ជូន​ឡើយ ដូច្នេះ​សាលា​រាជធានី​ភ្នំពេញ នឹង​ចាត់​ឱ្យ​អាជ្ញាធរ​ធ្វើការ​ស្រាវជ្រាវ​រក​អ្នកប្រព្រឹត្តិ មក​ទទួលខុស​ត្រូវចំ​ពោះ​ទង្វើ​របស់ខ្លួន និង​ធ្វើការ​លុបចោល​ឱ្យមាន​លក្ខណៈ​ដូចដើម​វិញ​ជូន​ដល់​បងប្អូន​៕

7

Capture

 

Related Articles

Back to top button
Close
Close