ថៃ​ប្រកាស​បិទ ​ច្រក​ជាប់​ព្រំ​ដែន​ជា​មួយ ​កម្ពុជា ​

សារព័ត៌មាន​​ Cambodia News​/

poipedelux290811tបន្ទាយមានជ័យ ( ២០ ឧសភា ២០១៤) ៖ សេចក្ដីរាយការណ៍ពី មន្ដ្រីយោធា  ដែ​លឈ​រ​ជើ​ង​នៅ​តាមព្រំដែន ខេត្ដបន្ទាយមានជ័យ នៅ​ព្រឹកថ្ងៃទី២០ ខែឧសភា នេះ បានឱ្យដឹងថា ភាគីថៃ បា​​នប្រ​កា​ស​ បិទច្រកព្រំដែនអូរបីជាន់ ខាងភាគីថៃ ជាប់ព្រំប្រទល់ និងស្រុកអូរជ្រៅ ខេត្ដ​ប​ន្ទា​យ​មានជ័យ ព្រម ទាំង​ច្រ​ក​រ​បៀ​ង​មួ​យ​ចំ​នួនទៀត ដោយមិនទាន់ដឹងពីមូលហេតុពិតប្រាកដ។​

ប្រភពព័ត៌មានពីមន្ដ្រីយោធាដដែលបាន ឱ្យដឹងទៀតថា នៅវេលាម៉ោង២រសៀលថ្ងៃ ដ​ដែ​ល​នេះ​ ​អ​គ្គមេបញ្ជាការកងទ័ពរបស់ ថៃ លោកឧត្ដមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអ៊ូឆា និង កោះហៅ​​អ​ភិ​បាលខេត្ដទាំងអស់ទៅជួប ពិភាក្សាការងារ ។

ការប្រកាសបិទច្រកព្រំដែនរបស់ភាគីថៃ ខាងលើនេះ បានធ្វើឡើងក្រោយពីយោធា រ​​ប​ស់​ខ្លួ​ន​បា​នប្រកាសច្បាប់អាជ្ញាសឹក នៅក្នុងប្រទេស ៕

 

Related Articles

Back to top button
Close
Close