សមាជិកសភាកម្ពុជាសន្យាបន្តជួយពង្រឹងកិច្ចការពារ​​​សិទ្ធិកម្មករទេសន្តរប្រវេសន៍

ដោយ៖ ហេង នាង

Cambodia News

ភ្នំពេញ៖ នៅថ្ងៃទី១២ វិច្ឆកា ២០១២នេះ ក្រុមសមាជិកសភាតំណាងរាស្ត្រកម្ពុជាបានសន្យាបន្ត កិច្ចខិតខំប្រឹងប្រែងចូលរួមទប់ស្កាត់ និងការពារសិទ្ធិពលករទេសន្តរប្រវេសន៍ឱ្យស្ថិតក្នុងកម្រិតមួយទាប ពីការធ្វើទុក្ខបុកម្នេញ។

ប្រធានរដ្ឋសភាបានថ្លែងនៅក្នុងវេទិកាសភាស្តីអំពីការលើកកម្ពស់ និងកិច្ចការពារសិទ្ធិពលករទេសន្តរប្រវេសន៍ថា «សភានឹងបន្តធ្វើការជាមួយស្ថាប័នក្រសួងរបស់រាជរដ្ឋាភិបាលនៅ ផ្នែកពាក់ព័ន្ធនានាក្នុងការពង្រឹងការត្រួតពិនិត្យលើសកម្មភាព ជ្រើសរើសពលករខុសច្បាប់ និងចាត់វិធានការបញ្ឈប់សកម្មភាពដែលកើតឡើងដោយសារមេខ្យល់»។

លោក ហេង សំរិន បន្តថា សិទ្ធិការងារគឺសិទ្ធិសំខាន់បំផុតសម្រាប់ជីវភាពរស់នៅរបស់ប្រជាពល រដ្ឋដែលចាំបាច់ត្រូវមានការធានាពីស្ថាប័នជាតិ និងអង្គការពាក់ព័ន្ធ។ កន្លងមកពលករទេសន្តរប្រវេសន៍កម្ពុជាជាពិសេសនៅ ម៉ាឡេស៊ីត្រូវបានគេរាយការណ៍ថា បានរងការធ្វើទុក្ខបុកម្នេញ និងការបំពានពីសំណាក់ថៅកែដែលមិនគោរពច្បាប់ដែលបង្ខំឱ្យធ្វើការ លើសម៉ោងដោយគ្មានប្រាក់បន្ថែមថែមជាដើម៕

Related Articles

Back to top button
Close
Close