ថ្ងៃគ្រោះថ្នាក់​ចរាចរណ៍ថ្ងៃទី៩ សីហា ​ស្លាប់​មនុស្ស ៥​នាក់ ​របួសធ្ងន់​ស្រាល ១៤​នាក់

សារព័ត៌មាន​​ Cambodia News/

​ភ្នំពេញ (១០ សីហា ២០១៥)​ ​៖ យោងតាម​របាយការណ៍​ពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ថ្ងៃទី​៩ សីហា ឆ្នាំ​២០១៥ ម្សិលមិញ មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​ចំនួន ៨​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៥​នាក់ របួសធ្ងន់ ៧​នាក់ និង​របួសស្រាល ៧​នាក់​។​

ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៨​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ១២​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ៥​គ្រឿង រថយន្ត​ធុន​តូច ២​គ្រឿង រថយន្ត​ធុន​ធំ ១​គ្រឿង និង​ថ្មើរជើង ៤​នាក់​៕​

2

 

Related Articles

Back to top button
Close
Close