អង្គការសហប្រជាជាតិរិះគន់អូស្រ្តាលីក្នុងការជ្រើសរើសយកជនភៀសខ្លួន
ឧត្តមស្នងការនៃអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួនឬ UNHCR និយាយថា អូស្រ្តាលីអាចស្ថិតក្នុងការបំពានទៅលើច្បាប់អន្តរជាតិចំពោះការ ពន្យារពេលក្នុងការពិនិត្យជ្រើសរើសយកអ្នកស្វែងរកសិទ្ធិជ្រកកោន ។
នាយករដ្ឋមន្រ្តីអូស្ត្រាលី លោកស្រី Julia Gillard នៅថ្ងៃនេះ បាននិយាយ បកទៅលើការរិះគន់ពីប្រធានឧត្តមស្នងការនៃអង្គការសហប្រជាជាតិទទួលបន្ទុក សិទ្ធិមនុស្សអំពីការពិនិត្យជ្រើសរើសយកអ្នកស្វែងរកសិទ្ធិជ្រកកោននៅប្រទេស ប៉ាពួរនូវ៉ែលហ្គីណេ និងណូរូ ។
លោកស្រី Julia Gillard និយាយថា រដ្ឋាភិបាលបានសម្រេចចិត្តអនុវត្តនូវអ្វីដែល ហៅថាប្រព័ន្ធគ្មាន “សារៈប្រយោជន៍” ដែលផ្តល់អនុសាសន៍ដោយក្រុមអ្នក ជំនាញស្តីអំពី អ្នកស្វែងរកសិទ្ធិជ្រកកោន។
ប៉ុន្តែលោក Rick Towle (toll) តំណាងរបស់ ឧត្តមស្នងការនៃអង្គការសហប្រជា ជាតិទទួលបន្ទុកជនភៀសខ្លួនប្រចាំ តំបន់និយាយថា អង្គការសហប្រជាជាតិមាន ការ បារម្ភពិតប្រាកដចំពោះផែនការនោះ ៕ (Radio Australia)