រលកបះបោរ​ឈប់​ស្តាប់បង្គាប់​អាជ្ញាធរ​នៅ​រង់ចាំ​ប្រទេស​រុស្ស៊ី

ព្យាករណ៍បែបនេះ ធ្វើដោយ “មជ្ឈមណ្ឌលខាងតាក់តែងយុទ្ធសាស្ត្រ” ក្នុង របាយការណ៍ខ្លួន ដែលថ្ងៃនេះត្រូវកាសែតធំៗមួយចំនួននៅក្រុងម៉ូស្គូ លើកយក មកចុះផ្សាយ។ មជ្ឈមណ្ឌលនេះ ធ្លាប់បានទស្សន៍ទាយត្រូវទៅហើយ អំពី រលកបោកបក់ប្រឆាំងរដ្ឋអំណាចនៅរុស្ស៊ីអស់យ៉ាងយូរ ពីខែធ្នូឆ្នាំមុនរហូត ដល់ខែមិថុនាឆ្នាំនេះ។

របាយការណ៍នោះដែលស្តីអំពីលទ្ធផលនៃការស្រាវជ្រាវសង្គមសាស្ត្រ លើក ឡើង ថា នៅតាមគ្រប់ស្រទាប់សង្គមរុស្ស៊ី ចេះតែកើនខ្ពស់ឡើង ភាពគ្មានទំនុកចិត្ត លើរដ្ឋអំណាច និងទឹកចិត្តក្នក់ក្នាញ់ ចំពោះលោកប្រធានាធិបតីពូទីន។ ប៉ុន្តែ ប្រជាជនជឿជាក់ថា មិនអាចផ្លាស់ប្តូររដ្ឋអំណាច តាមផ្លូវស្របច្បាប់បានឡើយ ដ្បិត ស្ថាប័នបោះឆ្នោតនៅរុស្ស៊ីខូចឈ្មោះទៅហើយ។

ទន្ទឹមនេះបើកាលពីខែមីនាគ្រាន់តែឮពាក្យថា“បដិវត្តន៍”គេនាំគ្នាភ័យខ្លាចនោះ ឥឡូវវិញ គេហ៊ាននិយាយថា បដិវត្តន៍ ជារឿងដែលអាច និងថែមទាំងគួរតែកើត ឡើងទៅផង។ប៉ុន្តែ បដិវត្តន៍ក្នុងទម្រង់ជាកុប្បកម្មប្រដាប់អាវុធគឺពិបាកប្រព្រឹត្ត ទៅ ចំណែកព្រឹត្តិការណ៍ អាចវិវឌ្ឍ គឺតាម Scenario បី ៖

Scenario ទី១- ដែលជាក់ច្បាស់ជាងគេ គឺប្រជាពលរដ្ឋនាំគ្នាឈប់ស្តាប់បង្គាប់ អាជ្ញាធរតែម្តង ។

Scenario ទី២- រដ្ឋអំណាចខ្លួនឯងស្ម័គ្រចិត្តផ្លាស់ប្តូរមុខមាត់។ ការនេះ មិន មែនមានន័យ ជាចាំបាច់ថា លោកប្រធានាធិបតីពូទីន នឹងចុះចេញពីតំណែងខ្លួន ឡើយ។ ប៉ុន្តែ អាចមានការផ្លាស់ប្តូរ រូបលោកនាយករដ្ឋមន្ត្រីអប្រជាប្រិយ មេដវេដេវ។

Scenario ទី៣- ស្ថិរតានៅនឹងមួយកន្លែង គ្មានចម្រើនទៅមុខសោះ នៃបណ្តា ជនរហូតដល់ ការធ្លាក់ខ្លួនក្ស័យទៅបន្តិចម្តងៗ នៃប្រជាជាតិរុស្ស៊ី ក្រោម សម្ពាធ នៃការយល់ឃើញថា សកម្មភាពខ្លួនគ្មានប្រយោជន៍អ្វីឡើយ។

របាយការណ៍ នៃ “មជ្ឈមណ្ឌលខាងតាក់តែងយុទ្ធសាស្ត្រ” ធ្វើការពិចារណាតមក ទៀត៖ ទឹកចិត្តដែលសណ្ឋិតក្នុងសង្គមរុស្ស៊ី ឥឡូវគឺនៅក្នុង “ដំណាក់អន្តរ កាលរវាងមនោគមន៍វិជ្ជាពូទីនខាងរក្សាស្ថិរភាពដែលកំពុងរលត់ទៅនិងមនោ គមន៍វិជ្ជាថ្មីៗ ដែលកំពុងចូលខ្លួនមកជំនួស”។

ការស្ទាបស្ទង់ធ្វើដោយពួកអ្នកជំនាញ របស់មជ្ឈមណ្ឌលនេះ សឲ្យឃើញថា អ្នកស្រុករុស្ស៊ី ក្នុងចំនួនដល់ ៨៨% យល់ថា រដ្ឋអំណាចរុស្ស៊ីសព្វថ្ងៃ ធ្វើការគឺ សម្រាប់បម្រើតែ ផលប្រយោជន៍ របស់ខ្លួនទេតើ រួចមានតែ១២%ប៉ុណ្ណោះដែល យល់ថា ការងាររដ្ឋអំណាចបម្រើផលប្រយោជន៍ ប្រជាជនមែនពិត។

អ្វីដែលគួរឲ្យកត់សម្គាល់គឺថាពិតជា“មជ្ឈមណ្ឌលខាងតាក់តែងយុទ្ធសាស្ត្រ” នេះដែលកាលពីជំនាន់មួយបានសរសេរ“កម្មវិធី”សម្រាប់អាណត្តិទី១ របស់លោក ប្រធានា ធិ បតីពូទីន ពីឆ្នាំ២០០០ ដល់ ២០០៤។ រួចឥឡូវ ស្របនឹងព្យាករណ៍ មជ្ឈ មណ្ឌលនេះ ទាក់ទងនឹងអាណត្តិថ្មីរបស់លោកពូទីន ដែលត្រូវពន្យារទៅ៦ឆ្នាំ គឺថា ទៅទល់ពាក់កណ្តាលអាណត្តិនេះ នៅឆ្នាំ២០១៥ លោកពូទីននឹងបង្ខំ ចិត្ត ធ្វើការបោះឆ្នោតសភាមុនកាលកំណត់ ហើយទៅទល់ចុងអាណត្តិគាត់ នៅឆ្នាំ២០១៨ ប្រជាប្រិយភាពលោកពូទីន នឹងស្រុតចុះដល់កម្រិតត្រឹម១០% ប៉ុណ្ណោះ៕ ដោយ កែវ ឆាយា (RFI)

Related Articles

Back to top button
Close
Close