ជោគវាសនា​មិន​ជាក់​លាក់​របស់​នាយក​រដ្ឋមន្ត្រី​វៀតណាម Nguyen Tan Dung

គណបក្សកុម្មុយនិស្តវៀតណាមដែលកំពុងកាន់អំណាចបានបើកសម័យប្រជុំពេញ អង្គដោយបិទទ្វាររយៈពេលពីរសប្តាហ៍។ជំនួបប្រជុំបក្សដែលទំនងជាមានពិភាក្សា លើ ជោគវាសនានៃតួនាទីនាយករដ្ឋមន្ត្រី ង្វៀន តាន់ហ្ស៊ុង ដែលរងការរិះគន់ យ៉ាងខ្លាំងក្នុងការដឹកនាំប្រទេសឱ្យជួបវិបត្តិសេដ្ឋកិច្ច ប៉ុន្តែជាឱកាសល្អ ដែលគូប្រជែងនយោបាយចង់ឆ្លៀតចាប់ឱ្យបាន។

មានអាយុ៦២ឆ្នាំ លោក ង្វៀន តាន់ហ្ស៊ុង បានត្រូវគណបក្សកុម្មុយនិស្ត ផ្តល់ទំនុកចិត្តឱ្យដឹកនាំរដ្ឋាភិបាលអាណត្តិទីពីរ(៥ឆ្នាំ)កាលពីដើមឆ្នាំ ២០១១។ ប៉ុន្តែពេលនេះ បើយោងតាមអ្នកវិភាគ លោកអាចខ្ទាតចេញពីអំណាចជាងពេល ណាៗទាំងអស់ តែមិនមែនក្នុងពេលភ្លាមៗនេះទេ។

កំណើតសេដ្ឋកិច្ចតិចតួច អតិផរណាកើនឡើងជាថ្មី រឿងអាស្រូវពុករលួយក្នុង វិស័យធនាគារក្រុមហ៊ុនរដ្ឋខាតទាំងរគោករគាំងអាចនឹងធ្វើឱ្យលោកនាយករដ្ឋ មន្ត្រីកាន់តែធ្លាក់ខ្សោយបន្ថែមទៀតពេលជំនួបពេញអង្គបក្សលើកទី៦បិទ បញ្ចប់។ អំណាចរួមតូចជាងមុន។

អ្នកឯកទេសខាងវៀតណាម នៅអូស្ត្រាលី ប៉ាន់ប្រមាណថា មានការប្រឈម មុខដាក់គ្នារវាងបក្សនិងលោកនាយករដ្ឋមន្ត្រី ប៉ុន្តែមិនដឹងថាគូប្រជែងនយោ បាយដែលគ្នានរណាក្រៅពីប្រធានាធិបតី និងជាមេបក្ស អាចរុញច្រានឱ្យការដក នាយករដ្ឋមន្ត្រីចេញពីតំណែងឬអត់នោះទេ។

ប៉ុន្តែបើតាមការបង្ហើបឱ្យដឹងរបស់សារព័ត៌មានផ្លូវការបក្ស “វាជាការកម្រណាស់ ដែលបក្សកុម្មុយនិស្តវៀតណាម បើកប្រជុំយូរដូច្នេះ” និងលើកយកប្រធានបទមក ពិភាក្សាមកសម្រេច ទាំងលំបាក ទាំងសំខាន់ និង ទាំងរសើបបំផុត។ ការដកតំណែង នាយករដ្ឋមន្ត្រីមិនមែនជាការងាយ ព្រោះបើតាមប្រភពស្និទ្ធនឹងបក្សកុម្មុយ និស្តសមាជិកនៃការិយាល័យនយោបាយបក្សមិនអាចព្រមព្រៀង គ្នាលើវិធាន ការកំណត់វិន័យប្រឆាំងនឹងលោក ង្វៀន តាន់ហ្ស៊ុង ទេ ត្រូវបញ្ជូនទៅគណៈ កម្មាធិការកណ្តាល។

ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះតុល្យការរបស់រដ្ឋាភិបាលលោកង្វៀន តាន់ហ្ស៊ុង មានលក្ខណៈយាប់យឺនយ៉ាងខ្លាំង៖ អត្រាវិនិយោគបរទេសធ្លាក់ ចុះអស់៣០%ក្នុងរយៈពេលតែមួយឆ្នាំ – កំណើនសេដ្ឋកិច្ចធ្លាក់មកត្រឹមតែ ៤,៧% – វិស័យធនាគារត្រូវបំពុលដោយប្រាក់បំណុល (ទីភ្នាក់ងារវាយតម្លៃហានិភ័យ ហិរញ្ ញវត្ថុបានទម្លាក់ចំណាត់ធនាគារ វៀតណាមមួយកំរិតបន្ថែមទៀត ពីB1 មក B2)។ ក្រៅពីតួលេខទាំងនេះ លោក ង្វៀន តាន់ហ្ស៊ុង បានបង្ហាញចេតនា ផ្ទាល់ខ្លួនចង់កសាងឧស្សាហកម្មរដ្ឋតាមគំរូកូរ៉េខាងត្បូង ប៉ុន្តែក្រុមហ៊ុន សាង សង់នាវានិងដឹកជញ្ជូនត្រូវដួលរលំខាតឡុងចុង៕ដោយ អៀង សុខម៉ិញ (RFI)

Related Articles

Back to top button
Close
Close