លោក Xi Jinping ប្រធានរដ្ឋចិនជួបសន្ទនាជាមួយលោក Donald Trump ប្រធានាធិបតីអាមេរិក
Cambodia News
នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោក Donald Trumpប្រធានាធិបតីអាមេរិកនៅសេតវិមាន។
លោក Xi Jinping បានលើកឡើងថា ប្រមុខរដ្ឋរបស់ប្រទេសចិន និងអាមេរិកបានសម្រេចដំណើរទស្សនកិច្ចទៅវិញទៅមកក្នុងរយៈពេលកន្លះឆ្នាំ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ នៅខែឧសភា ឆ្នាំ២០២៦ ខ្ញុំនិងលោក Donald Trump បាន ឯកភាពគ្នាក្នុងការកសាងទំនាក់ទំនងស្ថិរភាពជាយុទ្ធសាស្ត្រប្រកបដោយលក្ខណៈស្ថាបនារវាងប្រទសចិននិងអាមេរិក។
ការកំណត់ថ្មីនេះ បានឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្តែង នៃទំនាក់ទំនងរវាងចិននិងអាមេរិក ព្រមទាំងបង្ហាញពីការរំពឹងទុកសម្រាប់អនាគត ហើយនេះជាជំហានដ៏សំខាន់មួយ ដែលឆ្ពោះទៅរកមាគ៌ាដ៏ត្រឹមត្រូវសម្រាប់ប្រទេសទាំងពីរក្នុងការរួមរស់ជាមួយគ្នា។យើងត្រូវតែប្រែក្លាយចក្ខុវិស័យទៅជាសកម្មភាព ខិតខំប្រឹងប្រែងឆ្ពោះទៅរកគោលដៅដែលចាត់ទុកកិច្ចសហប្រតិបត្តិការជាស្នូល ការប្រកួតប្រជែងមានកម្រិត ការខ្វែងគំនិតដែលអាចគ្រប់គ្រង និងសន្តិភាពដែលអាចរំពឹងទុក ដើម្បីស្វែងរកមាគ៌ាត្រឹមត្រូវសម្រាប់ការរួមរស់ជាមួយគ្នារវាងប្រទេសធំទាំងពីរ។
ប្រទេសចិន និងអាមេរិកគួរតែនិងអាចសម្រេចបានការផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងឈ្នះ-ឈ្នះតាមរយៈកិច្ចកិច្ចសហប្រតិបត្តិការជាក់ស្តែង សម្រេចបានលទ្ធផលរួមតាមរយៈការប្រកួតប្រជែងគ្នាប្រកបដោយភាពសមហេតុផល គ្រប់គ្រងការខ្វែងគំនិតដោយសន្តិវិធី ស្វែងរកចំណុចរួម និងរក្សានូវភាពខុសគ្នា និងកសាងសន្តិភាពតាមរយៈការកសាងទំនុកចិត្តទៅវិញទៅមក ដែលធ្វើឱ្យទំនាក់ទំនងស្ថិរភាពជាយុទ្ធសាស្ត្រប្រកបដោយលក្ខណៈស្ថាបនារវាងប្រទសចិននិងអាមេរិកផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ និងពិភពលោកទាំងមូល។
លោកXi Jinpingបានសង្កត់ធ្ងន់ថា ក្រុមការងារផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ភា
គីទាំងពីរបានធ្វើការពិគ្រោះពិភាក្សាជុំថ្មី ដែលសម្រេចបានការរៀបចំរួមថ្មីមួយ នេះគឺដំណឹងល្អសម្រាប់ឧស្សាហកម្ម ប្រជាជននៃប្រទសទាំងពីរ ក៏ដូចជាសម្រាប់សេដ្ឋកិច្ចពិភពលោកទាំងមូលផងដែរ។
លោក Xi Jinping បានបន្តទៀតថា ប្រទេសចិននិងអាមេរិកសុទ្ធតែជាប្រទេសធំក្នុងវិស័យបញ្ញាសិប្បនិម្មិត។ទោះបីជាមានការប្រកួតប្រជែងរវាងប្រទេសទាំងពីរក៏ដោយ ក៏នៅតែមានលទ្ធភាពកាន់តែទូលំទូលាយសម្រាប់ការសហការគ្នាផងដែរ។ភាគីទាំងពីរអាចបន្តធ្វើកិច្ចសន្ទនាអំពីបញ្ញាសិប្បនិម្មិត ដើម្បីផ្លាស់ប្តូរមតិយោបល់លើហានិភ័យ និងអត្ថប្រយោជន៍របស់វា ព្រមទាំងធ្វើការរួមគ្នាដើម្បីទប់ស្កាត់ការប្រើប្រាស់ខុស ឬការប្រើប្រាស់ក្នុងផ្លូវអាក្រក់ ។
ជាការឆ្លើយតប លោក Donald Trump បានលើកឡើងថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Xi Jinping មកកាន់អាមេរិកគឺជាដំណើរទស្សនកិច្ចដ៏មហិមា។ អាមេរិកនិងប្រទេសចិនសុទ្ធតែជាប្រទេសធំ ហើយខ្ញុំ និងលោក Xi Jinping គឺជាមិត្តភក្តិដ៏ល្អ ដែលបន្តរក្សាការប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធ និងស៊ីជម្រៅ។ ក្រោមការដឹកនាំរបស់យើង ទំនាក់ទំនងរវាងអាមេរិកនិងប្រទេសចិនមុខជានឹងល្អជាក់ជាមិនខាន។
ការពិគ្រោះពិភាក្សាជុំថ្មីរវាងក្រុមការងារផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រទេសទាំងពីរទទួលបានលទ្ធផល ថ្មី ហើយភាគីទាំងពីរគួរតែបន្តកិច្ចសន្ទនា និងសម្រេចបានកិច្ចព្រមព្រៀងកាន់តែប្រសើរឡើងថែមទៀត។ បញ្ញាសិប្បនិម្មិតគឺជា បញ្ហាដែលពាក់ព័ន្ធនឹងអនាគតរបស់មនុស្សជាតិ ដូច្នេះ អាមេរិកនិងប្រទេសចិនគួរតែបន្តរក្សាកិច្ចសន្ទនា និងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យនេះ៕


