លោក​ស្រី ​យីង​ឡាក់ ​ឱប​នឹក​រលឹក​លោក ​ថាក់​ស៊ីន ​នៅ​ប៉ា​រីស​

សារព័ត៌មាន​ Cambodia News/

បារំាង៖ អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ បានទៅដល់ទីក្រុងប៉ារីស ប្រទេសបារាំង ហើយ បន្ទាប់ពីទទួលបានការ អនុញ្ញាត​​ពីមេដឹកនាំ ប្រទេសថៃបច្ចុប្បន្ន ដើម្បីទៅចូលរួមពិធីខួប កំណើត គម្រប់ទី៦៥ឆ្នាំ របស់បងប្រុសលោកស្រី គឺ លោកថាក់ស៊ីន ។

លោកស្រីយីងឡាក់ ត្រូវបានគេរាយការណ៍ថា ទៅដល់ទីក្រុងប៉ារីស កាលពីថ្ងៃទី២៤ ខែកក្កដា ម្សិលមិញ ។ ពេល​ទៅ​ដល់​ព្រលាន​យន្ត​ហោះ លោកស្រីត្រូវបានទទួលស្វាគមន៍ យ៉ាងកក់ក្តៅ ពីសំណាក់លោកថាក់ស៊ីន ។  វីដេអូនៃការឱបគ្នានឹករលឹក រវាងបងប្អូនពីរនាក់ខាងលើ ត្រូវបានសារព័ត៌មានបាងកក ប៉ុស្តិ៍ចេញផ្សាយនៅថ្ងៃនេះ ។

សូមជម្រាមថា លោកថាក់ស៊ី និង លោកស្រី យីងឡាក់ មានជោគវាសនា មិនខុសគ្នាប៉ុន្មានទេ ព្រោះសុទ្ធតែត្រូវបានយោធាថៃ ធ្វើរដ្ឋប្រហារទម្លាក់ពីតំណែង ៕

hour-542

Related Articles

Back to top button
Close
Close