សកម្មភាព​ពិព័រណ៍​​និង​ការ​ចាក់​បញ្ចាំង​​ភាពយន្ត​ចិននៅ​ក្រៅប្រទេស​ក្រោម​ប្រធានបទ ​​ « ភាពយន្តផ្លូវសូត្រ»​​សម្ពោធបើក​នៅ​​ក្រុង ប៊ីសខេក ប្រទេសកៀហ្ស៊ីស៊ីស្ថាន​

Cambodia News

​​ថ្ងៃទី ១២ ខែ​សីហា  សកម្មភាព​ពិព័រណ៍​​និង​ការ​ចាក់​បញ្ចាំង​ភាពយន្ត​ចិន​នៅ​ក្រៅប្រទេស​ក្រោម​ប្រធានបទ  ​ « ភាពយន្ត​ផ្លូវសូត្រ»​​  ​បាន​សម្ពោធបើក​ជាផ្លូវការ​នៅរោងកុនមួយនៃ​ទី​​ក្រុង ប៊ីសខេក ប្រទេសកៀហ្ស៊ីស៊ីស្ថាន​​​។ ​តំណាង​ប្រហែល​៣០០នាក់​ដែល​​មកពី​មជ្ឈដ្ឋាន​នានា​របស់​​ចិននិង​កៀហ្ស៊ីស៊ីស្ថានបាន​ចូលរួម​ពិធី​បើក​។ ​

សូមបញ្ជាក់ថា ​សកម្មភាពនេះរៀបចំដោយ​អគ្គស្ថានីយវិទ្យុ​និង​ទូរទស្សន៍​មជ្ឈិមចិន (CMG) ។

ដើម្បី​អនុវត្ត​គំនិត​ឯកភាព​រួម​​របស់​ប្រមុខរដ្ឋ​នៃ​ប្រទេសទាំងពីរ​ចិននិង​កៀហ្ស៊ីស៊ីស្ថាន  ​ពង្រឹង​ការផ្លាស់ប្តូរ​ប្រជាជន​និង​ប្រជាជន  ​​សកម្មភាព​លើក​នេះ​នឹង​បញ្ចាំង​រឿង « Shenzhou 16 »​ ជាដើម​ដែលជា​​ភាពយន្តល្អៗ​របស់​ចិន​ដែល​​មានលក្ខណៈពិសេស​ដោយឡែកពីគ្នា ​ ដើម្បី​​បង្ហាញ​យ៉ាង​រស់រវើក​ពី​​ភាពទាក់ទាញពិសេស​នៃ​វប្បធម៌ចិន​និង​កម្លាំងចលករ​នៃ​ឧស្សាហកម្ម​ភាពយន្ត​ចិន​។

លោកLi Hua  ​ទីប្រឹក្សា​ស្ថានទូត​ចិន​ប្រចាំ​​កៀហ្ស៊ីស៊ីស្ថាន​បាន​ថ្លែងថា ​​ផ្លូវសូត្រ​បុរាណ​ជា​សក្ខីភាព​នៃ​ចំណងមិត្តភាព​​រយៈពេល​ជាងពីរពាន់ឆ្នាំ​រវាង​ប្រជាជន​ចិន​និង​ប្រជាជន​​កៀហ្ស៊ីស៊ីស្ថាន ​ ​គំនិតផ្តួចផ្តើម​ស្តីពី​ការរួមគ្នា​កសាង​«ខ្សែក្រវាត់និងផ្លូវ»បាន​បញ្ចូល​កម្លាំង​ចលករ​ដ៏​ខ្លាំង​ក្លា​សម្រាប់​​កិច្ចសហប្រតិបត្តិការ​គ្រប់ជ្រុងជ្រោយ​រវាង​ប្រទេសទាំងពីរ។ ​ឆ្នាំ​នេះ​ជា​ខួប ២៥ ឆ្នាំ​នៃ​ការបង្កើត​អង្គការ​សហប្រតិបត្តិការ​សៀងហៃ ​​កៀហ្ស៊ីស៊ីស្ថាន​នឹងធ្វើ​ជា​ម្ចាស់ផ្ទះកិច្ចប្រជុំកំពូល  ​ ​ជឿថា​សកម្មភាព​នេះ​នឹង​បង្កើន​​ការយល់ដឹង​ពី​គ្នា​រវាង​ប្រជាជន​​និង​ប្រជាជន​នៃ​​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​ស៊ី​ជម្រៅ​និង​រឹតបន្តឹង​ចំណង​មិត្តភាព។​

មន្ត្រី​នៃ​ក្រសួង​​វប្បធម៌ ព័ត៌មាននិងយុវជន​​កៀហ្ស៊ីស៊ីស្ថាន​បាន​ថ្លែងថា ​សកម្មភាព​នេះ​​

បាន​ផ្តល់ឱកាស​មួយ​ដល់​ទស្សនិកជន​​កៀហ្ស៊ីស៊ីស្ថាន ​ឱ្យ​ស្គាល់​ពី​ប្រទេសចិនដ៏ទំនើប​ ​សង្ឃឹមថា​សកម្មភាព​ «ភាពយន្តផ្លូវសូត្រ» ​អាច​ក្លាយជា​​ការចាប់ផ្តើម​ថ្មី​​មួយ​ក្នុង​ដំណាក់កាល​ថ្មី​នៃ​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេសទាំងពីរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close