ការរួមសាមគ្គីគ្នាជាកម្លាំងដ៏ខ្លាំង រឿងរ៉ាវអំពី “បណ្តូលស្ពៃ”

ការបោះជំហានឈានទៅមុខ មិនគួរបំភ្លេចផ្លូវដែលធ្លាប់ឆ្លងកាត់

Cambodia News

នៅប្រទេសចិន ស្ពៃសកាលពីមុន ជាបន្លែការពារអាយុជីវិត បណ្តូលស្ពៃសខ្ចីផ្អែម ប្រជាជនចិនស្តុកទុកវាចាំដល់ពេលចូលឆ្នាំទើបយកមកស្ងោរហូប។

នៅសម័យសង្គ្រាម អង្ករមានតម្លៃថ្លៃដូចគុជខ្យង កម្មករកសិករចិននាសម័យនោះរងគ្រោះអត់ឃ្លាន។ចម្រៀង «បទនេសាទ» កាលនោះបានច្រៀងថា« បើហូបស្ពៃសត្រូវហូបបណ្តូលស្ពៃស បើត្រូវទៅបម្រើទ័ព សុខចិត្តបម្រើទ័ពក្រហម» ដើម្បបង្ហាញពីការទុកចិត្តចំពោះកងទ័ពនៃបក្សកុម្មុយនីស្តចិនពិព្រោះ « អ្នកស្លាប់ដើម្បីប្រជាជន ប្រជាជនរស់រានបានព្រោះមានអ្នក» ។

កងទ័ពនេះអនុវត្តនយោបាយដែលដោះស្រាយក្តីកង្វល់ទូទៅនិងបំណងប្រថ្នាដ៏ខ្លាំងបំផុតរបស់ប្រជាជនចិន ដូចជាបញ្ហាដីធ្លីជាដើម ដូចនេះទទួលបានការគាំទ្រជាបណ្តើៗពីសាធារណជនចិន ពួកគេបានដេកនៅតាមដងផ្លូវ មិនយកលុយឬទំនិញពីប្រជាជន ជួយព្យាបាលជំងឺរបស់អ្នកភូមិអ្នកស្រុក ។ល។

មហាជនចិនបានសាងទំនុកចិត្តជាបណ្តើៗចំពោះកងកម្លាំងដែលគោរពវិន័យយ៉ាងតឹងរ៉ឹងមួយនេះ ថែមទាំងនាំគ្នាជូនកូនប្រុសទៅបម្រើទ័ពនេះផង ។អតីតទាហាននៃទ័ពនេះបានរំលឹកឡើងវិញថា កាលនោះពួកគេច្រៀងពី « បណ្តូលស្ពៃស» ទៅប្រយុទ្ធប្រឆាំងនឹងសត្រូវ ដើម្បីការពារជាតិ។

ចាក់ឫសយ៉ាងជ្រៅក្នុងចំណោមប្រជាជន ហ៊ាននិងប្រសប់ធ្វើការតស៊ូប្រយុទ្ធ … «បក្សយើងជានិច្ចកាលតែងតែតំណាងឱ្យផលប្រយោជន៍មូលដ្ឋានរបស់ប្រជាជន រួមសុខទុក្ខជាមួយប្រជាជន និងរួមស្លាប់រស់ជាមួយគ្នា។ » លោក Xi Jinping មេដឹកនាំបក្សនិងរដ្ឋចិនបានគូសបញ្ជាក់ច្រើនលើកថា សមាជិកបក្សគួរចងចាំបំណងដើមនិងបេសកកម្មជានិច្ច កសាងជីវភាពកាន់តែល្អជូនចំពោះប្រជាជន៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close